Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ក្រុមតារាខ្មែរនិងថៃទាំងប្រដាល់ទាំងពីវិស័យភាពយន្តនិងបុគ្គលល្បីៗរួមគ្នាប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ថ្ងៃ៨មីនា

by KBN Journalist
February 24, 2025
in កីឡា, គុនខ្មែរ & ប្រដាល់, តារា, បាល់ទាត់
ក្រុមតារាខ្មែរនិងថៃទាំងប្រដាល់ទាំងពីវិស័យភាពយន្តនិងបុគ្គលល្បីៗរួមគ្នាប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ថ្ងៃ៨មីនា
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់ពីពិធីសន្នីសីទសារព័ត៌មាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមវត្តមាន សហព័ន្ធកីឡាគុនខ្មែរ, ក្រុមហ៊ុន វឌ្ឍនៈ, និង ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។

លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងឱ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ ខួបអនុស្សាវរីយ៍ លើកទី៧៥ទំនាក់ទំនងការទូត កម្ពុជា-ថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយព្រឹត្តការណ៍ចាត់ទុកថា ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលរឹតចំណងមិត្តភាពរវាងបងប្អូនប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីបន្តមានសុខសន្តិភាពជាមួយគ្នា។ ព្រឹត្តិការណ៍នេះ ក៏ប្រារព្ធឡើងដោយការផ្សារភ្ជាប់ក្រោមពុទ្ធឱវ៉ា នៃព្រះពុទ្ធសាសនានៃយើង ។ ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ខួបអនុស្សាវរីយ៍ លើកទី៧៥ទំនាក់ទំនងការទូត កម្ពុជា-ថៃ សម្រេចដាក់ឈ្មោះថា ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ ។

      

លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង បានបញ្ចាក់ឱ្យដឹងថា សម្រាប់ការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃ លើកនេះ ជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃនិងកីឡាករនិងតារាល្បីៗរបស់កម្ពុជាចូលរួមជាកីឡាករក្នុងការប្រកួតនេះ ក្នុងនោះសម្រាប់កីឡាករ និង តារាល្បីៗ និងកីឡាករល្បីៗរបស់ថៃមានចំនួន៥០នាក់។ លោកក៏សូមអំពាវនាវដល់ បងប្អូនមហាជនប្រទេសសពីរទាំងពីរ និងប្រជាពលរដ្ឋថៃ កំពុងរស់នៅកម្ពុជាសូមឱ្យមកទស្សនាក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់ផង នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។

ឯឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងប្រាប់ថា គោលបំណងរបស់យើងគឺចង់ឱ្យ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ក៏ជាព្រឹត្តិការណ៍ដែលមានគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរបន្ថែមទៀត ពិសេសធ្វើឱ្យមានសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដោយធ្វើ ប្រទេសយើងទាំងពីរឱ្យមានសន្តិភាពជាមួយគ្នារហូតតទៅ។ មុនការចូលរួមការប្រកួតនេះ លោកនឹងកោះប្រជុំជាមួយក្រុមកីឡាករ និងអ្នកពាក់ព័ន្ធទាំងអស់អំពីបំណងនៃការបង្កើតឱ្យមានព្រឹត្តិការណ៍នេះ ដើម្បីឱ្យពួកគាត់បានយល់ជ្រួតជ្រាបនោះគឺជាការប្រកួតមិត្តភាព រិតចំណងមិត្តភាពនៃប្រទេសទាំង២ ក៏ដូចជាមានការហ្វឹកហាត់មុនការត្រៀមការប្រកួតនាថ្ងៃទី០៨មីនាផងដែរ។

ឯឧត្តមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់នេះមាន២ការប្រកួត គឺ៖ ក្រុមបាល់ទាត់តារាកម្ពុជា ជាមួយប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI។ ការប្រកួតនេះ មិនកំណត់យកបច្ចេកទេសចាញ់ឈ្នះជាធំនោះទេ គឺការលេងតាមបែបធម្មតាៗ តាមជំនាញរបស់ខ្លួន ឬអាចថាជាលក្ខណៈលេងបែបសប្បាយៗ រីករាយ និងមានលក្ខណៈស្មើរភាពគ្នា ៕

ADVERTISEMENT
Next Post
អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ក្លាយជាប្រធាន គណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិកប្រចាំប្រទេសកម្ពុជានិងជាអនុប្រធានគណះកម្មាធិការអាស៊ីប៉ាសុហ្វិកអន្តរជាតិ

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ក្លាយជាប្រធាន គណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិកប្រចាំប្រទេសកម្ពុជានិងជាអនុប្រធានគណះកម្មាធិការអាស៊ីប៉ាសុហ្វិកអន្តរជាតិ

ផ្ទុះការរិះគន់និងប្រតិកម្មពីមហាជនជាខ្លាំងក្រោយបែកធ្លាយរឿង ពិធីករកម្មវិធីប្រដាល់ឈ្មោះ MC Vutha និយាយបៀតបៀនទៅលើតារាសម្តែងកញ្ញា មុនីរស្មី ក្នុងន័យសំដៅផ្លូវភេទ (មានវិឌីអូ) 

ផ្ទុះការរិះគន់និងប្រតិកម្មពីមហាជនជាខ្លាំងក្រោយបែកធ្លាយរឿង ពិធីករកម្មវិធីប្រដាល់ឈ្មោះ MC Vutha និយាយបៀតបៀនទៅលើតារាសម្តែងកញ្ញា មុនីរស្មី ក្នុងន័យសំដៅផ្លូវភេទ (មានវិឌីអូ) 

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!