ភ្នំពេញ៖ ជាប្រវត្តិសាស្ត្រថ្មីសម្រាប់ភាពរីកចម្រើនសម្រាប់មុខមាត់ប្រទេសជាតិ ឬ សម្រាប់កូនខ្មែរ ដោយគណៈកម្មាធិការអាស៊ីប៉ាស៊ីភិចហៅកាត់ (APC) បានធ្វើការប្រកាសជាផ្លូវការ កម្ពុជាជាសមាជិកស្របច្បាប់ ក្នុងការចូលរួមជាដៃគូសហការការនិងការវិនិយោគទាំងក្នុងតំបន់និងអន្តរជាតិ ហើយក៏តែងតាំង អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ក្លាយជាប្រធានគណៈកម្មាធិការអាស៊ីប៉ាស៊ីភិច (APC) ប្រចាំប្រទេសកម្ពុជា។

Asian Pacific Committee (APC) គណៈកម្មាធិការអាស៊ីប៉ាស៊ីភិច កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ព្រមទាំងសមាជិកអ្នកវិនិយោគកម្ពុជា ចូលរួមកម្មវិធីប្រកាសតែងតាំងសមាភាពថ្មី និងអបអរស្នាដៃដល់គ្រប់សមាជិកនៃគណៈកម្មាធិការអាស៊ីប៉ាស៊ីភិច ហើយ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉ែត ត្រូវបានទទួលតំណែងជា ប្រធាន គណៈកម្មាធិការអាស៊ីប៉ាស៊ីភិច (APC) ប្រចាំប្រទេសកម្ពុជានិងជាអនុប្រធានគណៈកម្មាធិការអាស៊ីប៉ាសុហ្វិកអន្តរជាតិ។

បណ្តាអ្នកវិនិយោគកម្ពុជានិងសមាជិកគណៈកម្មាធិការអាស៊ីប៉ាស៊ីភិចប្រចាំប្រទេសកម្ពុជាទាំងអស់បានបង្ហាញក្តីរីករាយអបអដល់ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ដែលបានទទួលភារកិច្ចថ្មី ដ៏ល្អត្រចះត្រចង់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យមានល្អប្រសើរ ជាពិសេសកម្ពុជានឹងសម្បូរប្រភពធនធាននៃការវិនិយោគចូលមកកម្ពុជានាពេលខាងមុខនេះ ដោតលើចំណុចសំខាន់ៗចំនួនប្រាំនៃសមាគមអាស៊ីប៉ាស៊ីហ្វិក គឺ ហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ, ពាណិជ្ជកម្មអន្តរជាតិ, ការចុះបញ្ជីហិរញ្ញវត្ថុ, ទំនាក់ទំនងវប្បធម៌, ការផ្លាស់ប្តូរនយោបាយ និងពាណិជ្ជកម្មរវាងប្រទេសនឹងប្រទេស។

សូមក្រើនរំលឹកពីប្រវត្តិបន្ថែមឱ្យដឹងថា អ្នកកឧកញ៉ាបណ្ឌិត យូ សាម៉េត គឺជាស្ថាបនិក និងជាអគ្គនាយក ក្រុមហ៊ុន ECON Group ដែលមានមុខជំនួញបុត្រសម្ព័ន្ធ លើវិស័យអចលនទ្រព្យ ភោជនីយដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ និងផលិតផលសុខភាពជាដើម។
ក្រៅពីការពង្រីកមុខជំនួញក្នុងប្រទេស ក្រុមហ៊ុន ECON Group អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត មានមហិច្ឆតាពង្រីកខ្លួនឱ្យកាន់តែធំ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ាន ខណៈដែលបច្ចុប្បន្ន ECON Group បានពង្រីកខ្លួននៅសហរដ្ឋអាមេរិក និងប្រទេសអូស្រ្ដាលីរួចមកហើយ។

សូមបញ្ជាក់ថា អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ក៏ជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា និងទទួលបានគោរមងារជា «អ្នកឧកញ៉ា» ពីព្រះមហាក្សត្រ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១៕
អត្ថបទដោយ MC.Borin
រូបភាពដោយ APC






Discussion about this post