Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

កម្ពុជាឈ្នះមេដាយចំនួន៤គ្រឿងហើយ ពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅប្រទេសបារ៉ែន

by KBN Journalist
October 29, 2025
in កីឡា, គុនខ្មែរ & ប្រដាល់, ព្រឹត្តិការណ៍ថ្មីថ្មីៗ
កម្ពុជាឈ្នះមេដាយចំនួន៤គ្រឿងហើយ ពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅប្រទេសបារ៉ែន
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

គិតត្រឹមថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៥ អត្តពលិកកម្ពុជាឈ្នះមេដាយចំនួន៤គ្រឿងហើយក្នុងនោះមានមេដាយប្រាក់២គ្រឿងនិងមេដាយសំរឹទ្ធ២គ្រឿងពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅប្រទេសបារ៉ែន។

តាមសេចក្ដីរាយការណ៍ពីមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងរាយការណ៍ពីប្រទេសបារ៉ែនបានឱ្យដឹងថា មេដាយប្រាក់ទាំង២គ្រឿងដែលកម្ពុជាដណ្ដើមបាន គឺប្រភេទកីឡាប្រដាល់គុនខ្មែរ ។

កីឡាករ ឆុង វិសាល ដណ្ដើមបានមេដាយប្រាក់១គ្រឿងក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមក្រោយចាញ់កីឡាករអ៊ូសបេគីស្ថាននៅវគ្គផ្ដាច់ព្រ័ត្រនិងកីឡាការិនី អ៊ុំ ស្រីពេញដណ្ដើមបានមេដាយប្រាក់១គ្រឿងក្នុងប្រភេទទម្ងន់៥១គីឡូក្រាមក្រោយចាញ់កីឡាការិនីកាហ្សាក់ស្ថាននៅវគ្គផ្ដាច់ព្រ័ត្រដូចគ្នាកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការទទួលបានមេដាយប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់ពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ឆ្នាំ២០២៥នៅប្រទេសបារ៉ែន នាពេលនេះ គឺជាកំណត់ត្រាថ្មីរបស់កម្ពុជា ព្រោះការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ២លើកមុន កម្ពុជាពុំធ្លាប់ដណ្ដើមបានមេដាយម្ដងណាឡើយ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡារូបនេះបានមានប្រសាសន៍ឱ្យដឹងបន្តថាគិតមកត្រឹមពេលនេះកម្ពុជាដណ្ដើមបានមេដាយប្រាក់ចំនួន២គ្រឿង មេដាយសំរឹទ្ធចំនួន២គ្រឿង
ឈរនៅលេខរៀងទី២៤ក្នុងចំណោម៤៥ប្រទេសចូលរួម ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្រាប់អត្តពលិកកម្ពុជាទាំងអស់ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅប្រទេសបារ៉ែន គឺរក្សាបាននូវសេចក្ដីថ្លៃថ្នូរ និងស្មារតីមិត្តភាព សាមគ្គីភាព ហើយម្ចាស់ផ្ទះបារ៉ែនក៏ទទួលបានល្អថែមទៀត ទោះបីជាពួកគេទើបចូលខ្លួនទទួលយកភារៈជាអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះត្រឹមរយៈពេល៨ខែជំនួសប្រទេសអ៊ូសបេគីស្ថានក៏ដោយ។

ឯកឧត្តមបានអំពាវនាវដល់ជនរួមជាតិចូលរួមគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកយើងទាំងអស់គ្នា ដើម្បីជាកម្លាំងចិត្ត និងអរគុណដល់ការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ប្រតិភូ គ្រូបង្វឹក រហូតដណ្ដើមបានជ័យជម្នះជូនជាតិ ៕

ADVERTISEMENT
Next Post
អាសូរណាស់! វីរកងទ័ពជួរមុខទិសអានសេះម្នាក់ស្ថានការព្រំដែនធូស្បើយសុំច្បាប់មេមកលេងក្រុមគ្រួសារអកុសលបែរជាស្លាប (មានវិឌីអូកើតហេតុ)

អាសូរណាស់! វីរកងទ័ពជួរមុខទិសអានសេះម្នាក់ស្ថានការព្រំដែនធូស្បើយសុំច្បាប់មេមកលេងក្រុមគ្រួសារអកុសលបែរជាស្លាប (មានវិឌីអូកើតហេតុ)

ប្រពន្ធលោកផ្កាយ២ចង់ប្តឹងបកវិញ ក្រោយរឿងប្តីបោកលុយ២លានដុល្លាររត់ការចូលសញ្ចាតិបែកធ្លាយ,តែលោក ផែង វណ្ណៈ បោះសម្តីថា អាចសាកបាន..!

ប្រពន្ធលោកផ្កាយ២ចង់ប្តឹងបកវិញ ក្រោយរឿងប្តីបោកលុយ២លានដុល្លាររត់ការចូលសញ្ចាតិបែកធ្លាយ,តែលោក ផែង វណ្ណៈ បោះសម្តីថា អាចសាកបាន..!

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!