Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

លោក សោម សម្បត្តិ ក្រោយរងការចោទប្រកាន់៥បទល្មើសអះអាងថាខ្លួនស្អាតស្អំនិងមានភស្តុតាងពិតប្រាកដត្រៀមតតាំងដោយភាពជឿជាក់

by KBN Journalist
July 21, 2022
in សង្គម
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ពិតជាមិននឹកស្មានឡើយថា លោក សោម សម្បត្តិ ដែលមហាជនស្គាល់ជាថៅកែក្រុមហ៊ុនថ្នាំពណ៌ដ៏ធំជាងគេនៅស្រុកនិងត្រូវមហាជនចាត់ទុកជាបុគ្គលកល្បីឈ្មោះ ឬជាគ្រូបង្រៀនម្នាក់ដ៏ល្បីផ្នែកអប់រំនិងលើកទឹកចិត្តឱ្យក្លាយខ្លួនជាភាពអ្នកដឹកនាំនិងជោគជ័យ បែរជាបែកធ្លាយរឿងអាស្រូវផ្ទុះលើបណ្តាញសារព័ត៌មាននិងបណ្តាញសង្គមថា រងការចោទប្រកាន់បានប្រព្រឹត្តិបទល្មើសរហូតដល់៥ករណីដែលជាចំនួនករណីដ៏ករណី ខណៈតុលាការក្រុងភ្នំពេញបានធ្វើការប្រកាសឱ្យរូបលោកចូលខ្លួនបំភ្លឺតាមការកំណត់។

ក្រោយរងបណ្ដឹង”ចំនួន៥បទល្មើស”ហើយត្រូវតំណាងអយ្យការ កោះហៅបំភ្លឺ និងល្បីពេញបណ្ដាញសង្គមមកនោះហើយ មកដល់ព្រឹកទី២១.០៧.២០២២ ពាណិជ្ជករល្បីឈ្មោះ លោក សោម សម្បត្តិ ថៅកែ “ថ្នាំពណ៌ខាំផែន” ដែលរងការចោទប្រកាន់នោះបានចេញមុខបញ្ជាក់ដោយបានសរសេរលើហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថាៈ “អរុណសួស្តីបងប្អូន ! ចង់ប្រាប់បងប្អូនថា ខ្ញុំមានសុខភាពល្អ មិនលើសទម្ងន់ មិនលើសជាតិស្ករ មិនលើសជាតិខ្លាញ់ នៅដេកលក់ធម្មតា។ ខ្ញុំមានឯកសារ ភស្តុតាង សាក្សី គ្រប់គ្រាន់ទាំងអស់ សម្រាប់បញ្ជាក់ពីភាពត្រឹមត្រូវនិង ស្អាតស្អំ ។ រឿងដែលលំបាកពេលនេះគឺយើងនៅទីភ្លឺ រីឯ….នៅទី….»។

សូមបញ្ជាក់ថា ក្នុងលិខិតដីការកោះហៅរបស់តុលាការដែលបានបែកធ្លាយនោះបានឱ្យដឹងថា លោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ បានចេញដីកាកោះហៅ និង អញ្ជើញឈ្មោះ សោម សម្បត្តិ ភេទប្រុស កើតឆ្នាំ១៩៧២ ជាជនសង្ស័យ ដែលមានអាសយដ្ឋាន ផ្ទះលេខ២០៦ ផ្លូវលេខ៣៥ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ខែសីហា ឆ្នាំ២០២២ ដើម្បីសាកសួរបំភ្លឺពីដំណើររឿង តាមពាក្យបណ្ដឹងរបស់មេធាវី ឡុង បញ្ញាវុឌ្ឍ មេធាវី គឹម រ័ត្ននិមល មេធាវី ឡុង អានន្តបញ្ញា ប្តឹងពីបទទី១ “រំលោភលើទំនុកចិត្ត” ទី២បទ “រំលោភលើភាពល្ងង់ខ្លៅ ឬ ភាពទន់ខ្សោយ” បទទី៣ “ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” បទទី៤ “លួចលក់អចលនវត្ថុអ្នកដ៏ទៃ” ដែលមិនមែន ជាកម្មសិទ្ធិរបស់ខ្លួននិង បទទី៥ បំភាន់មន្ត្រីសុរិយោដីក្នុងការចុះបញ្ជី ។

យោងតាមដីកាកោះរបស់ លោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តិ សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះ ឱ្យបានទាន់ពេលវេលា និងយក លិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើ មកជាមួយផង ប្រសិនបើមាន ។
កាលពីថ្ងៃទី២០.០៧.២០២២ លោក សោម សម្បត្តិ បានឆ្លើយតបជាមួយអ្នកសារព័ត៌មានបានឱ្យដឹងថា “មិនទាន់មានពេលឆ្លើយតបទេ ដោយសារតែ ២ និង ៣ ថ្ងៃនេះ ពេលបែកធ្លាយដីការហ្នឹងទៅ មិត្តភក្តិដែលឃើញហ្នឹងគេហៅមកសួរ ឆាតមកសួរ ឱ្យយោបល់ សុំចូលខ្លួនជួយ ដើម្បីជួយរកយុត្តិធម៌ អញ្ចឹងមិនទាន់មានពេលឆ្លើយតបទេ។ ខ្ញុំបានពឹងពាក់មេធាវី ហើយសម្រេចយ៉ាងណា គឺទៅតាមការដែលមេធាវីគាត់រៀបចំ។ ខ្ញុំសុំកែតម្រូវតិច ការពិតខ្ញុំមិនមែនជាឧកញ៉ាទេ ខ្ញុំគ្មានងារអ្វីទាំងអស់ គ្មានជាបណ្ឌិត និងងារឯកឧត្តមអីទេ ខ្ញុំជាជនសាមញ្ញធម្មតាម្នាក់ទេបាទ ហើយតាមពិត ខ្ញុំពិតជាចង់ធ្វើសន្និសិទសារព័ត៌មាន ដើម្បីឆ្លើយតប និងបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំណាស់ ។

ក៏ប៉ុន្តែខ្ញុំត្រូវពិភាក្សាជាមួយអ្នកច្បាប់ ហើយហ្នឹងពិភាក្សាជាមួយអ្នកជំនាញសិន ។ ពីព្រោះយើងខ្លាចថា ឥឡូវនេះ ស.ខ្លាយទៅជាខ្មៅ ហើយបើសិនជាយើងធ្វើទៅទៀត ជូនកាលវាធ្វើឱ្យរឿងហ្នឹងវាកាន់តែអាក្រក់ ថែមទៀតក៏ថាបាន ។ ម្លោះហើយយើងត្រូវមើលពេលវេលា ហើយបើសួរថាៈ ចង់អត់ គឺថាយើងចង់ឡើងញ័រសាច់ហើយ ។ ប៉ុន្តែ ពេលខ្លះយើងកំពុងរងការវាយប្រហារ អញ្ចឹងយើងត្រូវប្រើវិធានការស្ងៀមស្ងាត់ រក្សាជំហរ ឱ្យបានល្អសិន ហើយយើងឆ្លើយតបយ៉ាងណា យើងត្រូវស្តាប់មតិយោបល់ អ្នកច្បាប់ និងអ្នកជំនាញ។

សូមបញ្ជាក់ផងដែរថា លោក សោម សម្បត្តិ ជាពាណិជ្ជករមានឈ្មោះបោះសំឡេងមួយរូបនៅក្នុងប្រទេសកម្ពុជា បានវិវត្តន៍ខ្លួនពីកូនកំព្រារ តាំងពីកុមារភាព រៀនបានត្រឹមថ្នាក់ទី ៦ តស៊ូរហូតជោគជ័យក្នុងជីវិត ក្លាយជាម្ចាស់ក្រុមហ៊ុនមួយ ដោយលោក សោម សម្បត្តិ ជាអ្នកជំនួញម្នាក់ក្នុងវិស័យសំណង់ ដែលបានកសាងម៉ាកយីហោផលិតផលក្នុងស្រុកឱ្យមានភាពល្បីល្បាញ គឺ«ក្រុមហ៊ុន ខាំ-ផែន ថ្នាំពណ៌ជាតិ»។ ម្ចាស់ក្រុមហ៊ុន ខាំ-ផែន ថ្នាំពណ៌ជាតិវ័យ៥២រូបនេះ បានព្យាយាមកសាងម៉ាកយីហោខ្មែរជិត២០ឆ្នាំហើយ ដើម្បីប្រកួតប្រជែងជាមួយទំនិញនិងម៉ាកយីហោបរទេស។

សូមរំលឹកផងដែរថា លោក សោម សម្បត្តិ គឺជាបុគ្គលជោគជ័យដែល្បីឈ្មោះ រកស៊ីលើខាងវិស័យថ្នាំពណ៌នៅកម្ពុជា រហូតមានកម្មវិធីជជែក និងសិក្ខា បណ្តុះបណ្តាលជាច្រើន ត្រូវបានរូបលោកឡើងវាគ្មិនឬជាគ្រូបង្រៀនដល់សិស្សនិស្សិតជាពិសេសបង្រៀនដល់អ្នករកស៊ី។ មិនត្រឹមតែប៉ុណ្ណោះ លោក សោម សម្បត្តិ ត្រូវបានអ្នកគាំទ្រចាត់ទុកលោកជាបុគ្គលកគំរូដែលមានភាពជាអ្នកដឹកនាំពេញលេញមួយរូប ប្រកបដោយគុណធម៌ សីលធម៌ ថ្លៃថ្នូរនៅក្នុងសង្គមកម្ពុជា ប៉ុន្តែស្រាប់តែថ្ងៃនេះ បែរជាផ្ទុះព័ត៌មានអាស្រូវរបស់លោករងការចោទប្រកាន់រហូតប្តឹងលោកទៅដល់ បួនបទល្មើស ដែលរឿងពិតភ្ញាក់ផ្អើលដល់មហាជនទូរទាំងប្រទេស៕

អត្ថបទដោយ Renno រូបភាព ហ្វេសប៊ុក

ADVERTISEMENT
Next Post

ក្រុមបាល់ទាត់ដ៏ធំមួយនេះជ្រើសរើសវិធីសាស្រ្តមួយនេះក្នុងផ្នែកហ្វឹកហាត់ស្មារតីសម្រាប់ត្រៀមខ្លួនមុនចូលប្រកួត

ផ្អើលមួយប្រទេស! ពេលនេះសមត្ថកិច្ចរកឃើញជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វាដែលចូលមកកម្ពុជានោះហើយ

ផ្អើលមួយប្រទេស! ពេលនេះសមត្ថកិច្ចរកឃើញជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វាដែលចូលមកកម្ពុជានោះហើយ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!