Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

មីន ភីរ៉ាវិច៖ អ្នកគាំទ្រ ហ្វេនៗនៅ កម្ពុជាធ្វើឱ្យខ្ញុំចងចាំមិនភ្លេច!

by KBN Journalist
August 5, 2022
in តារា
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

តារាថៃវ័យក្មេងកំពុងក្រសោបទីផ្សារទាំងនៅ ថៃ និងកម្ពុជា បានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមកសម្ពោធស្នាដៃរបស់ខ្លួនលើទឹក កម្ពុជាជាលើកដំបូងរបស់ខ្លួនគឺរឿង“ហាងលក់មរតកខ្មោច” តែត្រូវទទួលស្វាគមន៍យ៉ាងកក់ក្ដៅពសំណាក់អ្នកគាំទ្រ។

តាមរយៈអ្នកបកប្រែតារាស្រស់សង្ហារូបនេះបានបញ្ជាក់៖”ខ្ញុំពិតជាមានអារម្មណ៍រីរាយមែនទែន លើកដំបូងខ្ញុំឃើញហ្វេនៗមកគាំទ្រខ្ញុំតាំងពីនៅព្រលានយន្តហោះ ននិងដល់កន្លែងសម្ពោធរឿង។ អារម្មណ៍មួយនេះពិតជាធ្វើឱ្យខ្ញុំភ្លេចមិនបាន និងចងចាំបំផុត”។

គ្រាន់តែនិយាយចប់ភ្លាមសូរសំឡេងហោរកញ្ចៀវ លាន់កងរំពងពេញផ្សារទំនើប អ៊ីឌិនហ្គាឌិន ដែលជាទីកន្លែងតារាសម្ដែងថៃ លោក មីន ភីរ៉ាវិច ជួបអ្នកគាំទ្ររបស់ខ្លួននៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងក្នុងឱកាសដែលផលិតកម្ម P picture ទទួលយកខ្សែភាពយន្ដរឿង “ហាងលក់មរតកខ្មោច” មកបញ្ចាំងនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ខែសីហា តទៅ។

មីន និយាយថា ក្នុងខ្សែភាពយន្ដរឿង “ហាងលក់មរតកខ្មោច” គឺជាវណ្ណកម្មទី២ ដែលលោកបានថត ហើយក្នុងខ្សែភាពយន្ដកាន់តែសាហាវសម្រាប់លោក ដោយលោកដើរជាតួអង្គបងធំប្រចាំក្រុម ដូច្នេះនិយស្ស័យមិនសូវល្អទេនៅក្នុងរឿង។ បើមានការគាំទ្រច្រើនដូច្នេះទៀត រូបលោកនឹងរកឱកាសនឹងមកជួបអ្នកគាំទ្រនៅកម្ពុជាជាថ្មីទៀត ហើយលោកសង្ឃឹមថាប្រិយមិត្ដនៅកម្ពុជានឹងបានទស្សនារឿងនេះគ្រប់គ្នា។

តារាសម្ដែងប្រុស មីន ភីរ៉ាវិច បានមកដល់កម្ពុជាកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងជួបអ្នកគាំទ្រ ក្នុងគ្រាដែលរឿងលោកសម្ដែងនឹងចាក់បញ្ចាំងតាមរោងភាពយន្ដធំៗនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ខែសីហា ខាងមុខនេះតទៅ។ មីន នឹងឡើងយន្ដហោះ ត្រឡប់ទៅប្រទេសកំណើតវិញ នៅល្ងាចនេះ បន្ទាប់ពីជួបអ្នកគាំទ្រ និងបានចូលរួមកម្មវិធីមួយចំនួនស្ទើរ១ថ្ងៃពេញនៅថ្ងៃទី៣ ខែសីហា នេះ៕

ADVERTISEMENT
Next Post

មន្ត្រីសួនសត្វភ្នំតាម៉ៅច្រានចោលព័ត៌មានថា សួនសត្វភ្នំតាម៉ៅមានគម្រោងរុះរើទៅខេត្តផ្សេង

ល្បិចថ្មី! តេបោកថាមិត្តភ័ក្ត្រនាងឈឺហើយសូមប្រញាប់មកមើលជាបន្ទាន់! ខាងស្រីមិនស្គាល់គេទេ តែឱ្យគេមកយកជូនទៅផ្ទះ បែរជាត្រូវក្រុមបុរសៗបោកយកទៅចាប់រំលោភក្នុងព្រៃទាល់តែសម្រេច

ល្បិចថ្មី! តេបោកថាមិត្តភ័ក្ត្រនាងឈឺហើយសូមប្រញាប់មកមើលជាបន្ទាន់! ខាងស្រីមិនស្គាល់គេទេ តែឱ្យគេមកយកជូនទៅផ្ទះ បែរជាត្រូវក្រុមបុរសៗបោកយកទៅចាប់រំលោភក្នុងព្រៃទាល់តែសម្រេច

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!