Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

បាញ់សម្លាញ់គ្នាស្រស់ៗដូចក្នុងរឿងហុងកុង! ផ្អើលពេញក្រុងព្រះសីហនុ ឃាតករបាញ់សម្លាប់មនុស្សមួយក្រុមឈាមជោគជាំពេញឡានយ៉ាងរន្ធត់

by KBN Journalist
August 9, 2022
in សង្គម
បាញ់សម្លាញ់គ្នាស្រស់ៗដូចក្នុងរឿងហុងកុង! ផ្អើលពេញក្រុងព្រះសីហនុ ឃាតករបាញ់សម្លាប់មនុស្សមួយក្រុមឈាមជោគជាំពេញឡានយ៉ាងរន្ធត់
981
SHARES
16.3k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ខេត្តព្រះសីហនុ ៖ ពិតជាសាហាវមែន ឃើញរូបភាពក៏តក់ស្លុត ពិតជារន្ធត់ណាស់ សាកសពមនុស្ស២នាក់ បានស្លាប់យ៉ាងរន្ធត់ និង២នាក់ប្រឡាក់ស្រោចដោយឈាម ក្នុងរថយន្តស៊េរីទំនើបមួយគ្រឿង ដោយអាវុធហត្ថ ដាក់ការសង្ស័យថាជាករណីឃាតកម្ម បង្កការភ្ញាក់ផ្អើលខ្លាំងដល់កងកម្លាំងជាច្រើននាក់ ចុះធ្វើការអន្តរាគមន៍ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅមុខ សណ្ឋាគា៥២០ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បើតាមរបាយការណ៍ពីអាវុធហត្ថ ដែលឲ្យដឹងថា ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងអាវុធហត្ថស្រុក ចំនួន១០នាក់ ដឹកនាំដោយលោកអនុសេនីយ៍នគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាប សង្ស័យករណីឃាតកម្ម ស្ថិតនៅមុខ សណ្ឋាគា៥២០ ខាងលើ ។ ភ្លាមនោះ តាមព័ត៌មាន ថាមានរថយន្ត០១គ្រឿង ម៉ាកឡង់គ្រីស័រ៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-6111 ជនសង្ស័យ បានបើកគេចឆ្ពោះមកផ្លូវជាតិលេខ៤។

ភ្លាមៗនោះ កម្លាំងបានល្បាតមកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញរថយន្តខាងលើ ដោយរថយន្តនោះ (ទិសដៅទៅភ្នំពេញ) បានរេចង្កូតមកខាងឆ្វេងដៃ បុកបង្គោលភ្លើងទៅមុខលែងរួច ។

ក្នុងរបាយការណ៍ដដែលបន្តថា នៅក្នុងរថយន្តនោះ បានឃើញមានមនុស្សចំនួន០៤នាក់ ប្រុសទាំងអស់ ជាជនជាតិចិន មានសភាពរងរបួសធ្ងន់ចំនួន២នាក់ និងស្លាប់ចំនួន២នាក់ ថែមទាំងរកឃើញ អាវុធខ្លីចំនួន០១ដើម ម៉ាកCF , ខ្នោះដៃ និងសម្ភារៈមួយចំនួនផងដែរ។

ពេលនេះ ជនសង្ស័យចំនួន០២នាក់ដែលរងរបួស និងសាកសព បានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុដើម្បីធ្វើកោសល្យវិច័យបន្តទៀត ។ ចំនែកឯវត្ថុតាង កំពុងរក្សាទុក ដើម្បីជំនាញបន្តចំណាត់ការតាមច្បាប់ បន្តទៀត ៕

ADVERTISEMENT
Next Post

ទើបតែឆ្នាំនេះ មិនធ្លាប់មានពីមុនហើយមិនធម្មតាឡើយ! មជ្ឈមណ្ឌលកែសម្ផស្ស គ្រីស្តាល់ ផ្តល់រង្វាន់ធំជូនជ័យលាភី MISS GRAND CAMBODIA 2022 នូវការថែទាំងសម្រស់និងសេវាកម្មកែសម្រស់ពេញមួយឆ្នាំ

ថៃលើកនេះមិនធម្មតាឡើយរើសបាន MISS UNIVERSE THAILAND 2022​ ដាច់គេមួយរូបខ្លាំងជាងឆ្នាំមុនៗ ត្រៀមបណ្តើមមគុដធំនាខាងមុខនេះ  

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!