Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវចំនួន៩នាក់ត្រូវនាំខ្លួនចូលតុលាការក្រោយសមត្ថកិច្ចចុះបង្ក្រាបយ៉ាងក្តៅដៃ

by KBN Journalist
September 28, 2022
in សង្គម
អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវចំនួន៩នាក់ត្រូវនាំខ្លួនចូលតុលាការក្រោយសមត្ថកិច្ចចុះបង្ក្រាបយ៉ាងក្តៅដៃ
930
SHARES
15.5k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

(ភ្នំពេញ ) : ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដីកាសម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ទទួលផលចោ.រកម្ម ហើយក្នុងចំណោមជនជាប់សង្ស័យទាំង៩នាក់នោះ គឺមានស្ត្រីម្នាក់កំពុងបែកបាក់ប្តីប្រពន្ធ ដោយបន្សល់ទុកកូន៣នាក់ឈឺ ដោយខ្លះដេកនៅផ្ទះ និងខ្លះទៀតកំពុងដេកមន្ទីរពេទ្យ ។

ជនសង្ស័យទាំង៩នាក់ខាងលើនោះ រួមមាន ៖ ១- ឈ្មោះ លី វ៉ានឆៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររុញម៉ូតូនៅហាងបញ្ចាំ ពន្លឺខ្សាច់មាស ។

២- ឈ្មោះ ធន់ ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិក។

៣- ឈ្មោះ ស៊ុន ហាច ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ។

៤- ឈ្មោះ ស៊ឹម សុខា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិក។

៥- ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបុគ្គលិក។

៦- ឈ្មោះ រឿង សុវណ្ណរ៉េត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកយាមឃ្លាំង។

៧- ឈ្មោះ ប៊ុន សុខលីម ភេទស្រី អាយុ៤២ឆ្នាំ អ្នកបោសសម្អាត និងមើលផ្ទះ។

៨- ឈ្មោះ និត នឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិក និង៩- ឈ្មោះ មួង សុណា ហៅ ស្រីមុំ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចមួយ ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ក្នុងសេចក្ដីសម្រេចដែលទទួលបានឲ្យដឹងថា ក្រុមការងារនេះមានលោក ឃួង ស្រេង ផ្ទាល់តែម្ដងជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិកជាច្រើនរូបផ្សេងទៀត ក្នុងនោះមានទាំងអភិបាលខណ្ឌទាំង១៤ និងប្រធានពន្ធដាខណ្ឌទាំង៩ផងដែរ។

ក្រោយចេញសេចក្ដីសម្រេចនេះ ប្រជាពលរដ្ឋមានជំនឿជឿជាក់ថា ក្រុមការងារដែលដឹកនាំផ្ទាលដោយលោក ឃួង ស្រេង និងលោក ឃ្លាំង ហួត អមដោយស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនេះ នឹងបោសសម្អាតនូវទីតាំងបញ្ចាំដោយខុសច្បាប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានល្អប្រសើរជាងមុន ព្រោះថាកន្លែងទទួលបញ្ចាំខុសច្បាប់នេះ ក៏ជាដើមចមដែលនាំឲ្យមានអំពើចោរកម្មកើតឡើងផងដែរ៕

ADVERTISEMENT
Next Post
រយៈពេល១២ថ្ងៃរដ្ឋាភិបាលបញ្ចេញកណ្តាប់ដៃដែកបង្ក្រាបបទល្មើសល្បែងស៊ីសងសរុប៨៧ករណីឃាត់ខ្លួនមនុស្សចំនួន១៥២នាក់

រយៈពេល១២ថ្ងៃរដ្ឋាភិបាលបញ្ចេញកណ្តាប់ដៃដែកបង្ក្រាបបទល្មើសល្បែងស៊ីសងសរុប៨៧ករណីឃាត់ខ្លួនមនុស្សចំនួន១៥២នាក់

អនិច្ចាជីវិតអ្នកស្រែស្រុកភ្នំព្រឹកខេត្តបាត់ដំបង ពេលនេះលិចលង់អស់ហើយ! អគុណដល់បងៗកងកម្លាំងចុះជួយសង្គ្រោះទាន់ពេលវេលា

អនិច្ចាជីវិតអ្នកស្រែស្រុកភ្នំព្រឹកខេត្តបាត់ដំបង ពេលនេះលិចលង់អស់ហើយ! អគុណដល់បងៗកងកម្លាំងចុះជួយសង្គ្រោះទាន់ពេលវេលា

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!