Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

កម្ពុជាចាប់ផ្តើមដំណើរការប្រកួតបុរសឯក Mister Friendship Cambodia ហើយដើម្បីត្រៀមចម្រាញ់បេក្ខភាពល្អឥខ្ចោះមួយរូបចេញទៅប្រកួតនៅលើឆាកអន្តរជាតិ

by KBN Journalist
November 13, 2022
in តារា
937
SHARES
15.6k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ Mister Friendship Cambodia ដែលជាប្រភេទកម្មវិធីការប្រកួតបុរសឯកអន្តរជាតិមួយ ត្រូវបានលេចរូបរាងនិងរៀបចំឡើងនៅកម្ពុជាហើយ ការផ្តួចផ្តើមពី Mr. Jakkrit kakrut (លោក ឆាគ្រីត ចាគ្រុត) ដែលអ្នករៀបចំកម្មវិធី Mister Friendship Cambodia ទាំងក្នុងប្រទេសថៃនិងកម្ពុជា ហើយស្ថិតក្រោមការជួយជ្រោមជ្រែងពីម្ចាស់ក្រុមហ៊ុនជាច្រើន ជាពិសេសអ្នកជំនាញក្នុងវិស័យលើកស្ទួយបុរសសង្ហារបុរសឯកអន្តរជាតិមួយនេះ។

ក្នុងចំណោមដៃគូរសហការ និង គណៈកម្មការ ជាច្រើនរូបក៏មានវត្តមានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥បានចូលរួមជ្រោមជ្រែងឧបត្ថម្ភ និងគាំទ្រចំពោះកម្មវិធី Mister Friendship Cambodia ដោយវត្តមានលោកជំទាវ រស់ ឡុងម៉ាឡែន ប្រធានទីផ្សារនិងទំនាក់ទំនងនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ជាតំណាងដ៏ខ្ពង់ខ្អស់ចូលរួមជាគណៈកម្មការដាក់ពិន្ទុផងដែរ។

Mr. Jakkrit kakrut (លោក ឆាគ្រីត ចាគ្រុត) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃចាប់ផ្តើមប្រកួតនេះ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ឱ្យដឹងថា គោលបំណងដែលនាំយកកម្មវិធីប្រកួត Mister Friendship Cambodia ចូលមកកម្ពុជាព្រោះតែចង់ឱ្យកម្ពុជាក្នុងនាមជាដៃគូអាស៊ានបង្ហាញមុខនៅលើឆាកអន្តរជាតិ ក្នុងការចែករំលែកក៏ដូចជាប្រកួតប្រជែងសមត្ថភាពទាំងចំណេះដឹង ហើយក៏រូមគ្នាក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ប្រទេសនីមួយៗរបស់ខ្លួនដែរ។ សម្រាប់កម្មវិធីនេះនឹងសង្ឃឹមថា អាចចម្រាញ់យកបុរសឯក៥ដួងជាមួយជ័យលាភីម្ចាស់មគុដ Mister Friendship Cambodia 2022 ផងដែរ។

លោកជំទាវ រស់ ឡុងម៉ាឡែន ប្រធានទីផ្សារនិងទំនាក់ទំនងនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដែលគណៈកម្មការដាក់ពិន្ទុបានប្រាប់ផងដែរថា ទោះបីជាឆ្នាំនេះជាដំបូងសម្រាប់់ការរៀបចំការប្រកួតក៏ពិតមែន តែឃើញមើលថា ពិតជារៀបចំបានល្អដោយមានដៃគូសហការជាច្រើនចូលរួម ក្នុងការលើកស្ទួយដល់បេក្ខភាព ដើម្បីបានជ័យលាភីល្អម្នាក់ចេញទៅប្រកួតលើឆាកអន្តរជាតិ។ ស្របពេលកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានជាមួយមេដឹកនាំពិភពលោកនោះ កម្មវិធី Mister Friendship Cambodia ក៏រៀបចំឡើងស្របពេលដូចគ្នា ដែលពេលវេលាល្អនិងសាកសម ហើយយើងចម្រាញ់យក ម្ចាស់មគុដ Mister Friendship Cambodia 2022 ដើម្បីត្រៀមចូលរួមប្រកួតនាខាងមុខនេះ ដែលនឹងរៀបចំក្នុងប្រទេសថៃ។

សូមបញ្ជាក់ផងដែរថា កម្មវិធី Mister Friendship Cambodia ត្រូវបានចាប់ផ្តើមដល់វគ្គជម្រុះហើយនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានបេក្ខភាពចំនួន២០នាក់បន្ទាប់ទទួលរើសបានអ្នកដាក់ពាក្យស្នើរសុំចូលរួមប្រកួត។

សម្រាប់វគ្គជម្រុះនេះផងដែរ គឺគណៈកម្មការវាយតម្លៃនិងដាក់ពិន្ទុយកត្រឹម១០នាក់ ដើម្បីឆ្លងទៅវគ្គបន្ទាប់ ហើយនឹងត្រៀមចម្រាញ់យកត្រឹមជ័យលាភី៥នាក់និងម្ចាស់មគុដ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ការប្រកួតអន្តរជាតិដែលបេក្ខភាពមកពីជុំវិញពិភពលោកនោះ នឹងត្រៀមរៀបចំឡើងនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នាមុខនេះ ក្នុងប្រទេសថៃ តែម្តង៕

ADVERTISEMENT
Next Post

ច្រើនដល់ម្លឹងលោកព្រះ ! រថយន្តពាក់ស្លាកលេខខេមរភូមិន្ទដឹកគ្រឿងញៀន២០០គីឡូបំណងឆ្លងខេត្ត

តារាសិចស៊ី គីមគីម ត្រូវបុរសម្នាក់បោកប្រាក់ខាតអស់៣ម៉ឺនដុល្លារ ទើបតែដាច់ចិត្តទម្លាយការពិត

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!