Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

លោកស្រី រស់ ឡុងម៉ាឡែន អ្នកជំនាញផ្នែកលក់និងទីផ្សារនៅកម្ពុជាផ្តល់ការប្រឹក្សាពីសក្តានុពលខ្មែរពេលនេះដល់ក្រុមហ៊ុនផ្នែកសម្រស់ដ៏ធំមួយរបស់ថៃ

by KBN Journalist
April 18, 2023
in បុគ្គលល្បី
លោកស្រី រស់ ឡុងម៉ាឡែន អ្នកជំនាញផ្នែកលក់និងទីផ្សារនៅកម្ពុជាផ្តល់ការប្រឹក្សាពីសក្តានុពលខ្មែរពេលនេះដល់ក្រុមហ៊ុនផ្នែកសម្រស់ដ៏ធំមួយរបស់ថៃ
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនឈានមុខគេផ្នែកសម្រស់ ស្បែក និងការព្យាបាលថែទាំរូបរាងកាយលំដាប់ពិភពលោកប្រចាំនៅប្រទេសថៃ មានឈ្មោះថា អាប៉ិក្ស ប្រ៉ូហ្វោន ប៊ីយូធី (Apex Profound Beauty) បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដោយមានការទទួលស្វាគមន៍ និងយកចិត្តទុកដាក់ពីក្រុមការងាររបស់ហាងថែរក្សាសម្ភស្ស Natural Beauty Lounge ប្រចាំទីក្រុងភ្នំពេញ និងការទទួលរាក់ទាក់ពីលោកស្រី រស់ ឡុងម៉ាឡែន ប្រធានផ្នែកទីផ្សារនៃស្ថានីយវិទ្យុ និងទូរទស្សន៍កងយោពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដោយក្តីសោមនស្សរីករាយ។

ការអញ្ជើញមករបស់ស្ថាបនិក និងនាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អាប៉ិក្ស (Apex Medical Center) Dr. Nantapat Supapannachart ព្រមនឹងវេជ្ជបណ្ឌិតជំនាញផ្នែកវះកាត់ Dr. Akaluck Thammasunthorn ក្នុងគោលដៅស្វែងយល់ពីផែនការទីផ្សារនៅទីនេះ ដើម្បីនាំយកផលិតផលដែលមានការទទួលស្គាល់លើគុណភាពខ្ពស់របស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដោយនឹងធ្វើការចាប់ដៃគូជាមួយនឹង Natural Beauty Lounge ផងដែរ។

សូមបញ្ជាក់ផងដែរថា អាប៉ិក្ស ប្រ៉ូហ្វោន ប៊ីយូធី (Apex Profound Beauty) ត្រូវបានគេដាក់ឈ្មោះថា ក្រុមហ៊ុនចំណាត់ថ្នាក់លេខ ១ ក្នុងការព្យាបាលលំដាប់ពិភពលោកដោយឧបករណ៍ទំនើបទាន់សម័យ ជាមួយនឹងការច្នៃប្រឌិតថ្មីបំផុតក្នុងពិភពលោក ការចាក់ Botox Filler ការលើកសរសៃអំបោះ រឹតបន្តឹង កាត់បន្ថយរូបរាងរាងកាយឱ្យស្រស់ស្អាត ការប្តូរសក់ដោយគ្មានស្នាម ការប្តូរសក់ជាមួយកោសិកា និងស្តារសុខភាពពីខាងក្នុង សម្រាប់ភាពស្រស់ស្អាតយូរអង្វែង។

អាប៉ិក្ស ប្រ៉ូហ្វោន ប៊ីយូធី (Apex Profound Beauty) ក៏ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការចាក់ Botox នៅអាស៊ីអាគ្នេយ៍ ជាច្រើនឆ្នាំជាប់ៗគ្នាទៀតផង ចាប់តាំងពីឈរជើងជាង ២០ ឆ្នាំក្នុងវិស័យមួយនេះ។

លោកស្រី រស់ ឡុងម៉ាឡែន ប្រធានផ្នែកទីផ្សារនៃស្ថានីយវិទ្យុ និងទូរទស្សន៍កងយោពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ តំណាងកម្ពុជាមានក្តីរីករាយចំពោះក្រុមវិនិយោគលើវិស័យរក្សាសម្រស់របស់ប្រចាំថៃ ចាប់អារម្មណ៍ប្រទេសកម្ពុជា និងត្រៀមគោលដៅបោះទុននាំចូលផលិតផលល្អៗ ក្នុងការបំរើដល់ប្រជាជនខ្មែរ។ លោកស្រីក៏បានផ្តល់ប្រឹក្សារយោបល់ ក៏ដូចជាណែរនាំពីវិធីសាស្ត្រ និង ដូចការរៀបចំការងារយ៉ាងណា ដើម្បីអាចរលូនល្អ ចូលមកកម្ពុជា ដោយសុវត្ថិភាពនិងស្របច្បាប់ផងដែរ។

លោកស្រី រស់ ឡុងម៉ាឡែន ក៏ធ្វើការផ្តែរផ្តាំផងដែរចំពោះបណ្តាវិនិយោគិនថៃ ឬបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលចង់រកស៊ីនាំយកផលិតផលលក់ក្នុងទីផ្សារស្រុកខ្មែរ អាចធ្វើការទំនាក់ទំនងមកកាន់លោកស្រីផ្ទាល់ ឬ ចង់សុំប្រឹក្សាយោបល់អំពីមុខជំនួញអ្វីខ្លះៗល្អៗពីប្រទេសថៃ ដែលអាចយកមករកស៊ីនៅខ្មែរបាន គឺសុំប្រឹក្សាយោលបល់ដោយគិតថ្លៃ។ លោកស្រីមានទាំងក្រុមការងារប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនសិក្សារគម្រោងវិនិយោគថៃនិងកម្ពុជា និងជាពិសេសបណ្តាដៃគូសហការជាច្រើនទាំងវិស័យស្លៀកបំពាក់ ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងសម្អាងល្បីៗក្នុងប្រទេសថៃផងដែរ។

សូមបញ្ជាក់បន្ថែមផងដែរថា លោកស្រី រស់ ឡុងម៉ាឡែន ប្រធានផ្នែកទីផ្សារនៃស្ថានីយវិទ្យុ និងទូរទស្សន៍កងយោពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ មានសមត្ថភាពខ្ពស់ក្នុងគ្រប់គ្រងការងារគម្រោងកម្មវិធីធំៗជាច្រើន ហើយជាពិសេសលោកស្រីជាបុគ្គលកសំខាន់ក្នុងការផ្តល់គំនិតនិងការរួមចំណែកទ្រទ្រង់ការងារសង្គមសប្បុរសធម៌ និងវិស័យកីឡាផងដែរ។ លោកស្រី រស់ ឡុងម៉ា ឡែន មានជំនាញខាងទីផ្សារនាំចូលនិងលក់ផលិតផលថៃ-កម្ពុជា និងជាភ្នាក់ងារវិស័យអចលនាទ្រព្យកម្ពុជា៕

ADVERTISEMENT
Next Post
ជេរពេញបណ្តាញសង្គមក្រោយមើលឃើញវិឌីអូមួយបង្ហាញរថយន្តទំនើប RANGE ROVER​ មួយគ្រឿងចូលចាក់សាំងអត់ឱ្យលុយគេបើករត់គេច, តែការពិតជារឿងផ្សេងទៅវិញ (មានវិឌីអូកន្លែងកើតហេតុ)

ជេរពេញបណ្តាញសង្គមក្រោយមើលឃើញវិឌីអូមួយបង្ហាញរថយន្តទំនើប RANGE ROVER​ មួយគ្រឿងចូលចាក់សាំងអត់ឱ្យលុយគេបើករត់គេច, តែការពិតជារឿងផ្សេងទៅវិញ (មានវិឌីអូកន្លែងកើតហេតុ)

គ្រាន់តែហ្វាឡានបើកចំមុខគេឯង ចាំងភ្នែកខ្លាំង បង្កជាជម្លោះរហូតម្ចាស់រថយន្តស្រែករកទាញកាំភ្លើងបាញ់ប្រជាពលរដ្ឋចោល ធ្វើឱ្យភ្ញាក់ផ្អើលពេញភូមិ (មានវិឌីអូ)

គ្រាន់តែហ្វាឡានបើកចំមុខគេឯង ចាំងភ្នែកខ្លាំង បង្កជាជម្លោះរហូតម្ចាស់រថយន្តស្រែករកទាញកាំភ្លើងបាញ់ប្រជាពលរដ្ឋចោល ធ្វើឱ្យភ្ញាក់ផ្អើលពេញភូមិ (មានវិឌីអូ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!