Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមតារាចម្រៀងកំពូល ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទាំង៥រូបចុះទិញស្រូវពីកសិករដោយផ្ទាល់ (មានវិឌីអូ)

by KBN Journalist
January 30, 2025
in បុគ្គលល្បី
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមតារាចម្រៀងកំពូល ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទាំង៥រូបចុះទិញស្រូវពីកសិករដោយផ្ទាល់ (មានវិឌីអូ)
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ចុះជួយទិញស្រូវប្រជាពលរដ្ឋដែលកំពុងច្រូតកាត់នៅឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ។ ក្នុងដំណើរចុះ ទិញស្រូវនេះ ក៏មានការចូលរួមពីអភិបាលស្រុកបារ៉ាយណ៍, តំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខាន់ ជេមស៍ លោក ខេម និងកញ្ញា តន់ ចន្ទសីម៉ាផងដែរ។

ក្នុងឱកាសនេះ ប្រជាកសិករនៅ ឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ បានបង្ហាញក្ដីរំភើបសប្បាយរីករាយប្រកបដោយស្នាមញញឹម និងមានកម្លាំងចិត្ត ក្រោយឃើញក្រុមការងារយុវជនបូជាការពារយុត្តិធម៌ បានចុះមកផ្ទាល់ជួយទិញស្រូវ។

ប្រជាកសិករនៅ ឃុំត្នោតជុំ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ និងតារាចម្រៀងល្បីៗ ដែលបានចុះមកជួយទិញស្រូវកំពុងប្រមូលផលនៅឆ្នាំនេះ ហើយចាត់ទុកថា នេះជាកាយវិការប្រកបដោយទឹកចិត្តល្អប្រពៃ ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយគ្នាក្នុងគ្រាលំបាក។

ជាមួយគ្នានេះ លោក ឃន ចាន់ថៃ អភិបាលស្រុកបារ៉ាយណ៍ ក៏បានចូលរួមអបអរសាទរជាមួយប្រជាកសិករ នៅពេលឃើញវត្តមានក្រុមការងារ និងតារាចម្រៀងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា អញ្ជើញចុះមកដោយផ្ទាល់ ដើម្បីជួយទិញស្រូវពីកសិករកំពុងប្រមូលទិន្នផលស្រូវនៅថ្ងៃនេះ។ ហើយនេះជាសកម្មភាពមួយ ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាកជូនប្រជាកសិករ។

ក្នុងឱកាសចុះជួបកសិករដែលកំពុងច្រូតកាត់ និងសំណេះសំណាល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញក្តីសប្បាយរីករាយ ពេលបានជួបប្រាស្រ័យប្រកបដោយភាពស្និទស្នាល ជាមួយប្រជាកសិករ ឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ថា «ការចុះមកជួយទិញស្រូវពីកសិករនេះ គឺក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង ដើម្បីរួមចំណែកសម្រួលដល់កសិករដែលកំពុងតែច្រូចកាត់ប្រមូលទិន្នផលស្រូវ»។

គួរបញ្ជាក់ថា ដើម្បីរួមចំណែកសម្រួលដល់កសិករដែលកំពុងតែច្រូចកាត់ប្រមូលទិន្នផលស្រូវ  អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ បានដឹកនាំយុវជនបូជាការពារយុត្តិធម៌ ជួយទិញស្រូវពីកសិករនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ នេះមិនមែន ជាលើកទី១នោះទេ ដែលអ្នកឧកញ៉ា ចុះជួយដល់កសិករខ្មែរ កន្លងអ្នកឧកញ៉ា ធ្លាប់ចូលរួមជួយដល់កសិករគ្រប់ទិសទីជាច្រើនផងដែរ៕

ADVERTISEMENT
Next Post
មិនខ្លាចគេថា មិនខ្លាចរងការរិះគន់! ហុក សារិតុលា ប្រាប់ត្រង់ៗថា Copy ស្ទើរតែទាំងអស់ពី ពេជ្រ វត្តីសារាវឌ្ឍី (មានវិឌីអូកិច្ចសំភាសន៍ផ្ទាល់)

មិនខ្លាចគេថា មិនខ្លាចរងការរិះគន់! ហុក សារិតុលា ប្រាប់ត្រង់ៗថា Copy ស្ទើរតែទាំងអស់ពី ពេជ្រ វត្តីសារាវឌ្ឍី (មានវិឌីអូកិច្ចសំភាសន៍ផ្ទាល់)

រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងប្រធានសមាគមសិល្បករខ្មែរ នឹងជ្រើសរើសតារាស្រីមានប្រជាប្រិយជាទូតសុឆន្ទៈសម្រាប់ក្រសួងកិច្ចនារី

រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងប្រធានសមាគមសិល្បករខ្មែរ នឹងជ្រើសរើសតារាស្រីមានប្រជាប្រិយជាទូតសុឆន្ទៈសម្រាប់ក្រសួងកិច្ចនារី

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!