ភ្នំពេញ៖ សូមអបអរសម្រាប់ឆ្នាំ២០២៥ វេជ្ជបណ្ឌិត ម៉ម គឹមអេង នឹងត្រៀមទទួលពានរង្វាន់ថ្មីមួយលំដាប់អាស៊ីនាពេលខាងមុខនេះ ក្រោយអ្នកស្រីបានកសាងភាពជោគជ័យជាច្រើនឆ្នាំក្នុងវិស័យសម្ផស្សនៅកម្ពុជា។

អ្នកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង ត្រូវកម្មវិធីពាន់រង្វាន់លំដាប់អន្តរជាតិរបស់ Asia Prestige CEO Excellence Award បានប្រកាសជាអគ្គនាយិកាឆ្នើមមួយរូប ពូកែមានសមត្ថភាពដឹកនាំជំនួញម្នាក់នៅកម្ពុជាដែលនឹងប្រារព្ធកម្មវិធីនាពេលខាងមុខនេះសម្រាប់ការអបអរដល់បណ្តាអ្នកជំនួញឬម្ចាស់អាជីវកម្មទាំងឡាយបានបង្កើតស្នាដៃជាច្រើន។
Asia Prestige CEO Excellence Award បានប្រកាស អ្នកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង ដែលស្គាល់ជាអគ្គនាយិកាមជ្ឈមណ្ឌលកែសម្ភស្ស CRYSTAL កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយឱ្យទទួលពានរង្វាន់បានលំដាប់តំបន់អាស៊ីក្រោមប្រធានបទ “អ្នកដឹកនាំភាពច្នៃប្រឌិតនិងចុក្ខវិស័យដ៏ឧដុង្គឧត្តមឆ្នាំ២០២៥” (VISIONARY & INNOVATION CEO EXCELLENCE OF THE YEAR 2025)។

មូលហេតុដែលអ្នកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង អាចទទួលបានពានរង្វាន់និងសរសើរបែបនេះ គឺដោយសារតែអ្នកស្រីបានកសាងស្នាដៃដែលភាពជោគជ័យច្រើន ក្នុងវិស័យវិទ្យាសាស្រ្តផ្នែកកែសម្ផស្សនៅកម្ពុជា ដែលមិនត្រឹមតែពលរដ្ឋធម្មតាទទួលស្គាល់ មជ្ឈមណ្ឌលកែសម្ភស្ស CRYSTAL និងសេវាកម្មឡើយ សូម្បីតែបុគ្គលល្បីៗ តារាៗ អ្នកអធិកជនជាច្រើនក៏ស្គាល់ អ្នកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង អស់កាលជាច្រើនមកហើយ។

បើបកមកនិយាយពីប្រវត្តិនិងការសិក្សារបស់អ្នកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង មុនជោគជ័យគឺ អ្នកស្រី ម៉ម គឹមអេង (Dr.Mam Kim Eng Plastic Surgeon) បច្ចុប្បន្នគឺជាអ្នកឯកទេសសោភ័ណសល្យសាស្រ្ត ដែលមានសញ្ញាបត្រជំនាញក្នុងស្រុក រហូតដល់សញ្ញាប័ត្រមកពីអឺរ៉ុប និងអាមេរិកថែមទៀត។ អ្នកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង ត្រូវបានអតិថិជនជាច្រើន បានដាក់រហ័សនាមថា “ស្តេចច្រមុះស្អាតគ្មានពីរ”។
អ្នកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង បានបញ្ចប់មធម្យសិក្សាទុតិយភូមិ កាលពីឆ្នាំ ២០០៦ ហើយ១ឆ្នាំក្រោយបញ្ចប់ចំណេះទូទៅ ពោលគឺនៅឆ្នាំ ២០០៧ វេជ្ជបណ្ឌិតរូបនេះ បានទទួលអាហារូបករណ៍ បន្តការសិក្សានៅ មហាវិទ្យាល័យ វិទ្យសាស្ត្រសុខាភិបាល ដែលជាជំហានចាប់ផ្ដើមនៃអាជីពជាអ្នកឯកទេស សោភ័ណសល្យសាស្ត្រនាពេលបច្ចុប្បន្ន។

អ្នកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង បានប្រឡូកក្នុងផ្នែកវេជ្ជសាស្រ្ត និងបានឆ្លងកាត់ការសិក្សារយៈពេល ១២ឆ្នាំ វេជ្ជបណ្ឌិតទូទៅ និង ថ្នាក់ឯកទេសវះកាត់ កែសម្ផស្ស ដោយទទួលបានសញ្ញាប័ត្រ សោភ័ណសល្យសាស្រ្ត ពីសាកលវិទ្យល័យវិទ្យាសាស្រ្តសុខាភិបាល និងសញ្ញាប័ត្រវះកាត់កែសម្ជស្ស និងឆ្អឹងមុខ ពីប្រទេសបារាំង (Hôspital Pierre Paul Riquet) និងបន្តការសិក្សា នៅសហរដ្ឋអាមេរិក Standford Hospital រយៈពេល ២ឆ្នាំទៀត។
ក្រោយបានការសិក្សានៅក្នុង និងក្រៅប្រទេសជាហូរហែរមក វេជ្ជបណ្ឌិត ម៉ម គឹមអេង ក៏បានត្រឡប់មកប្រទេសកំណើតវិញ ហើយបើកគ្លីនិកកែសម្ជស្សផ្ទាល់ខ្លួនឈ្មោះ មជ្ឈមណ្ឌលកែសម្ជស្ស «គ្រីស្តាល់» មានទីតាំងនៅអាគារ១១១ ផ្លូវលេខ៧ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី សែនសុខ ច្រកចូលទល់មុខផ្សារដីហ៊ុយ បើគិតមកដល់ពេលនេះរយៈពេល ៥ឆ្នាំជាងមកហើយ ។
ក្នុងរយៈពេលនេះ វេជ្ជបណ្ឌិតវ័យក្មេង ទទួលបានការទុកចិត្ត និងគាំទ្រច្រើន ក្នុងនោះឃើញមានអ្នកលក់អ៊នឡាញ Influencer និងតារាប្រុសស្រីជាច្រើនដួងទៀត ហើយជាពិសេសនោះ គឺច្បាស់ណាស់សូម្បីតែ តារាចំរៀង ទេព បូព្រឹក្ស ក៏មកទទួលសេវាកម្មពី អ្នកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង ផងដែរ។
ចំណុចពិសេសចុងក្រោយ មូលហេតុដែលនាំឱ្យ មជ្ឈមណ្ឌលកែសម្ភស្ស CRYSTAL អ្នកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង ល្បីទាំងក្នុងប្រទេសនៅក្រៅប្រទេសនោះគឺ អ្នកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង ផ្តល់សេវាកម្មពិតប្រាកដស្របច្បាប់តាមស្ទង់ដារបស់ក្រសួងសុខាភិបាលកម្ពុជា ជាពិសេសគ្រប់ផលិតផល ឧបករណ៍ សុទ្ធសឹងមានការធានា និងផ្តល់ទំនុបចិត្តខ្ពស់ជូន អតិថិជន ដែលជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនបានធ្វើឱ្យអ្នកស្រីវេជ្ជបណ្ឌិត ទទួលការគាំទ្រ យ៉ាងផុសផុល ក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយមកនេះ៕










Discussion about this post