ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ កម្មវិធីបវរកញ្ញាដែលបង្កើតឡើងដោយកូនខ្មែរ MISS PLANET INTERNATIONAL បានរកឃើញកាន់កម្មវិធីតំណាងឱ្យខ្មែរមួយថ្មីទៀត គឺបានទៅលើក្រុមការងាររបស់លោក AB VANNA ដែលមហាជនស្គាល់ថា ជាបុគ្គលជោគជ័យក្នុងវិស័យថតរូបនាំមុខគេនៅកម្ពុជា ហើយកំពុងដឹកនាំកម្មវិធីវិស័យបវរកញ្ញានិងបុរសឯកនៅកម្ពុជា ទទួលបានការគាំទ្រនិងជោគជ័យជាច្រើនកម្មវិធីជាបន្តបន្ទាប់។
លោក AB VANNA ក្លាយប្រធានដឹកនាំកម្មវិធី MISS PLANET CAMBODIA 2025 ក្រោមការជួយជ្រោមជ្រែងដ៏ធំពីលោកជំទាវឧកញ៉ា ម៉ែ រួញ ដោយរួមគ្នាដឹកនាំកម្មវិធីបវរកញ្ញាហើយក៏ប្រកាសផងដែរសម្រាប់ជ័យលាភីឆ្នាំ២០២៥ តែម្តងគឺបានទៅលើ ស៊ីដនី ម៉ារិទ្ធ កូនខ្មែរកាត់អាមេរិកាំង ហើយនាងក៏ជ័យលាភីលំដាប់រងលេខ១របស់ MISS SUPRANATIONAL CAMBODIA 2025 ថ្មីៗ ផងដែរ។

តំណែងជ័យលាភីមួយនេះ គឺដូចដែលអ្វីលោក AB VANNA បានធ្លាប់សន្យាកន្លងមកថា លោកនឹងទិញសិទ្ធគ្រប់គ្រងកម្មវិធីបវរកញ្ញាណាមួយសម្រាប់កញ្ញា ស៊ីដនី ម៉ារិទ្ធ បន្ទាប់ពីបញ្ជូនកញ្ញា ឈុំ ច័ន្ទដារ៉ា ថ្មីៗទៅប្រកួតនៅប្រទេសប៉ូឡ៉ូញ។ សម្រាប់ការប្រកួតអន្តរជាតិដែលមានបេក្ខភាពមកពីជិត៧០ប្រទេសរបស់ MISS PLANTE INTERNATIONAL 2025 នោះកញ្ញា ស៊ីដនី ម៉ារិទ្ធ នឹងតំណាងកម្ពុជាចូលរួមប្រកួតនាអំឡូងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ នៅរាជធានីភ្នំពេញដោយផ្ទាល់។

កញ្ញា ស៊ីដនី ម៉ារិទ្ធ បានផ្តល់កិច្ចសំភាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា នាងពិតជាត្រេកអរខ្លាំងដែលក្តីស្រម៉ៃរបស់នាងបានក្លាយជាការពិតក្នុងតំណាងប្រទេសកម្ពុជា ចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ហើយនាងនឹងសន្យាថា នាងនឹងយកអ្វីដែលបានរៀនបានដឹងពីវប្បធម៌ខ្មែរអរិយធម៌ខ្មែរទំនៀមទំលាប់ល្អរបស់នាង ធ្វើយ៉ាងណា បង្ហាញ ទៅកាន់មិត្តភ័ក្ត្រដៃគូប្រជែងដូចគ្នា និង បង្ហាញទៅកាន់ពិភពលោកតាមរយៈវេទិការអន្តរជាតិ MISS PLANTE INTERNATIONAL 2025។

សម្រាប់នាងក្លាយរាជនីតំណាងកម្ពុជាពេលនេះ ស៊ីដនី ម៉ារិទ្ធ បានអះអាងថា នាងខំប្រឹងបញ្ចេញសមត្ថភាពឱ្យល្អ ហើយពិសេសនោះភាពជឿជាក់ និងភាពក្លាហាន របស់នាង គឺច្បាស់ណាស់ ធ្វើឱ្យបាន ក្នុងនាមជានារីខ្មែរ បង្ហាញទៅកាន់វេទិការពិភពលោកឱ្យដឹងថា នាងមានសមត្ថភា កម្ពុជាគឺខ្លាំង។ នាងក៏រំពឹងទុកថា នាងនឹងអាចដណ្តើមចំណាត់លេខចុងក្រោយណាមួយឬម្គុដរបស់ MISS PLANTE INTERNATIONAL 2025 ដូច្នេះនាងសូមឱ្យមហាជនពលរដ្ឋខ្មែរទាំងអស់គ្នាផ្តល់ ការស្រលាញ់ និងគាំទ្រនាងសម្រាប់វេទិកាប្រកួតនាពេលខាងមុខនេះ៕










Discussion about this post