ភ្នំពេញ៖ កញ្ញា កុយ អេនណា ជាតារាស្រី កំពុងល្បីទទួលការសរសើរនៅលើបណ្តាញសង្គម ត្រូវបានមហាជនទាំងក្នុងប្រទេសនិងនៅក្រៅប្រទេសចាប់អារម្មណ៍និងដាក់ងារជា “រាជនីសម្បុរទឹកឃ្មុំមានរូបសម្រស់ស្រស់ស្អាត សមសួនជានារីខ្មែរពិតៗ” ហើយនាងក៏ជាទូតសុឆន្ទៈផ្សព្វផ្សាយក្នុងការចូលរួមលើកស្ទួយមុខម្ហូបប្រពៃណីខ្មែរនិងម្ហូបប្លែកៗរបស់ខ្មែរឱ្យអន្តរជាតិបានស្គាល់ហើយផងដែរ។
អ្វីដែលផ្ទុះការសរសើរពីមហាជននិងរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥ កុយ អេនណា បានកសាងស្នាដៃដ៏ល្អច្រើនបង្ហាញសកម្មភាពថតផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើនទីតាំងសំខាន់ៗនៅក្នុងប្រទេសកម្ពុជា ដោយកើតចេញពីឆន្ទៈខ្ពស់ក្នុងនាមជាបវរកញ្ញាម្នាក់ដែលមានទាំងអ្នកគាំទ្រជាតិនិងអន្តរជាតិ។
ទន្ទឺមនឹងផងដែរ កុយ អេនណា ជាតារាស្រីម្នាក់ ដែលល្បីថា ពេញចិត្តនឹងមុខម្ហូបខ្មែរស្ទើរតែទាំងអស់ និង មានរបបអាហារបែបអឺរ៉ុបប្រចាំថ្ងៃផងដែរ ហើយស្រីស្អាតរូបនេះ ក៏បានប្រាប់ផងដែរ ថា នាងក៏ជានារីមានរសនិយម លើមុខម្ហូបរបស់ជប៉ុនមួយនោះគឺ Omakase (អូម៉ាកាសិ) ។

សម្រាប់បវរកញ្ញាសម្បុរទឹកឃ្មុំ កុយ អេនណា បានសម្រេចជ្រើសរើសភោជនីយដ្ឋានបែបជប៉ុនមួយគឺ Hinoki Omakase មានលំនាំប្រពៃណីរបស់ជប៉ុន, លក្ខណៈបែបអភិកជន, គុណភាពល្អលេខ១ និង ស្ទង់ដារនៃការរស់ល្អប្រណិត ពីប្រទេសជប៉ុន ជូនពលរដ្ឋកម្ពុជានិងភ្ញៀវបរទេស។ ចំពោះតម្លៃវិញ គឺសាកសមនឹងទីតាំងកន្លែង និង ស្ទង់ដា ដែលធ្វើឱ្យភ្ញៀវមកទទួលទានមិនខកបំណងឡើយ ទើបនាងសម្រេចជ្រើសរើសយក Hinoki Omakase ។
កញ្ញា កុយ អេនណា បានសរសើរថា Hinoki Omakase មិនត្រឹមតែមានទីតាំងល្អប្រកបដោយបរិយាកាសប្រណិតនោះ សូម្បីតែមេចុងភៅមានស្នាដៃរាប់ឆ្នាំ យ៉ាងហោចណាស់ មេចុងភៅមានបទពិសោធន៍យ៉ាងតិច៧ឆ្នាំឡើង ។ មេចុងភៅរបស់ Hinoki គឺធ្វើមុខម្ហូបចេញមកទៅតាមរដូវនៃត្រី បន្លែ និងគ្រឿងផ្សំផ្សេងទៀតដែលមានគុណភាពខ្ពស់បំផុតប្រចាំឆ្នាំរបស់ប្រទេសជប៉ុន ជាពិសេសគ្រប់មុខម្ហូបទាំងអស់ដែលមេចុងភៅធ្វើឡើងជាអាហារសុខភាពមានគុណភាពខ្ពស់សម្រាប់អ្នកញាំ។ សូម្បីតែការចម្អិន មុខម្ហូប Omakase (អូម៉ាកាសិ) គឺមេចុងភៅនីមួយៗមានសិល្បៈចម្អិតម្ហូបចម្លែកៗខុសគ្នាទៅតាមជំនាញរៀងខ្លួន។
កញ្ញា កុយ អេនណា បានបញ្ជាក់បន្ថែមថា ប្រិយមិត្តអ្នកទស្សនា ប្រសិនបើចង់ញាំឬស្គាល់រសជាតិ Omakase (អូម៉ាកាសិ) ដែលមានទីតាំងកន្លែងល្អប្រកបដោយបរិយាកាសប្រណិត សូមជ្រើសរើសយកភោជនីយដ្ឋាន Hinoki Omakase មានទីតាំងផ្ទះលេខ៣៤ ស្ថិតលើផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ Hinoki មានតម្លៃសមរម្យនិងស្ទង់ដាទទួលបានភាពស្រស់ស្រាយថ្មីរហូត សម្រាប់ពេលវេលាល្អៗជាមួយមិត្តភ័ក្ត្រ, គ្រួសារ, និង ដៃគូការងាររកស៊ី ដែលគួឱ្យជ្រើសរើស សាកសម ទាំងឋានៈ និង ពេលវេលា។

Hinoki ផ្តល់ការរៀបចំទទួលភ្ញៀវសម្រាប់ទាំងបីពេល ពេលថ្ងៃត្រង់, ថ្ងៃរសៀល, និងពេលល្ងាច សូមទំនាក់ទំនងកក់មុន ដើម្បីរៀបចំបន្ទប់ VIP ជូនសម្រាប់វេលាដ៏ល្អណាមួយ តាមរយៈពេល 069 456 369 ឬតាមរយៈហ្វេសប៊ុកផេក Hinoki Omakase Cambodia (facebook.com/HinokiOmakaseCambodia) ។ Hinoki នាំមកក្តីរីករាយ, ប្លែក, ថ្មី និងឆ្ងាញ់ សម្រាប់ជីវិតល្អប្រណិត៕



















Discussion about this post