Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ពិព័រណ៌ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ថ្ងៃទី២៨ដល់៣០កញ្ញា បង្ហាញខ្លួនហើយនៅនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ

by KBN Journalist
September 28, 2025
in ព្រឹត្តិការណ៍, សេដ្ឋកិច្ច & អាជីវកម្ម
ពិព័រណ៌ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ថ្ងៃទី២៨ដល់៣០កញ្ញា បង្ហាញខ្លួនហើយនៅនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគិនកម្ពុជា-ចិន បានរៀបចំព្រឹត្តិការណ៍ពិព័រណ៌ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥ ដោយរួមគ្នាដាក់តាំងបង្ហាញសេវាកម្ម និងផលិតផលចិនជាច្រើន មកពីសហគ្រាសជាង១០០ក្រុមហ៊ុនបង្ហាញសម្ភារៈបរិក្ខារ អគ្គិសនី គ្រឿងអេឡិចត្រូនិច សម្ភារៈសំណង់ គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងគម្រោងវិនិយោគជាដើម ដែលជាផលិតផល បច្ចេកវិទ្យា និងសេវាកម្ម ដែលមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើនទំនុកចិត្តលើម៉ាកទំនិញនៃប្រទេសទាំងពីរ និងស្វែងរកឱកាសចូលរួមគម្រោងជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហកម្ម ។

មិនតែប៉ុណ្ណោះពិព័រណ៌ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នាពេលនេះ នឹងក្លាយជាសក្ខីភាព និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ដែលជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ច សហប្រតិបត្តិការទ្វេភាគី ក្នុងស្មារតីលើកកម្ពស់មិត្តភាពដ៏រឹងមាំនិងស៊ីជម្រៅជាងមុនជាលំដាប់ ។

លោក CHENG XIUGEN ប្រធានក្រុមហ៊ុន ខេមបូឌាន ហ្វ្រែន អ៊ុនម៉ាន អិកស៊ីប៊ិសិន (CAMBODIAN FRANK INMAN EXHIBITION CO.,LTD) បានឱ្យដឹងថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មចិន-កម្ពុជា គឺដោយសារតែការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា និង RCEP ដែលបានបង្កើតលក្ខខណ្ឌពាណិជ្ជកម្មកាន់តែ អំណោយផលសម្រាប់អាជីវកររបស់ប្រទេសទាំងពីរ ។ ក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចចិន និងកម្ពុជា ជាឱកាសដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ និងសម្រេចបាននូវការអភិវឌ្ឍន៍រួមគ្នា បន្តការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ឱ្យដល់ចំណុចកំពូល ដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនរបស់ប្រទេសទាំងពីរ ។

ថ្លែងក្នុងឱកាសពិព័រណ៌ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការណ៍នេះ នឹងនាំមកនូវកាលានុវត្តភាពរួមគ្នា លើផ្នែកធុរកិច្ច វិនិយោគ និងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួម ។

ឯកឧត្តមរដ្ឋលេខាធិការសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍រយៈពេល៣ថ្ងៃនេះ ពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុង និងក្រៅប្រទេស នឹងបានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញផ្លាស់ប្តូរព័ត៌មានធុរកិច្ច និងវិនិយោគ ព្រមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុន និងដៃគូ ពាក់ព័ន្ធទាំងអស់ ឱ្យបន្តអនុវត្តនូវគំនិតផ្តួចផ្តើមក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មនានា នៅប្រទេសកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ការយល់ដឹងពីវិស័យពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគនៅកម្ពុជា ដើម្បីធានាបាននូវភាពប្រកួតប្រជែងខ្ពស់ ។

សូមបញ្ជាក់ថា ៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតត្រឹម៨ខែ ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មសរុបទ្វេភាគីមានចំនួនជាង ១២,៦ពាន់លានដុល្លារអាម៉េរិក មានកំណើនប្រមាណ ២៦ភាគរយធៀបនឹងទំហំពាណិជ្ជកម្មក្នុង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជានាំចេញទៅចិនមានទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាម៉េរិក និងកម្ពុជានាំចូលពីចិនមានចំនួន ១១,៦ ពាន់លានដុល្លារអាម៉េរិក ៕

ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ជាវេទិកាសម្រាប់តាំងបង្ហាញប្រភេទផលិតផលចេញពីវិស័យមានដូចជា៖

១.គ្រឿងបន្លាស់យានយន្ត

២. ឧបករណ៍អគ្គីសនី

៣. សម្ភារៈសាងសង់

៤. សម្ភារៈដេគ័រគ្រប់ប្រភេទ

៥. សម្លៀកបំពាក់គ្រប់ប្រភេទ

៦. ថាមពលស្អាត/សូឡា

៧. រទេះក្មេង/កង់ក្មេង

៧. ផលិតផលកាបូប

៨. ភ្លើងអំពូលគ្រប់ប្រភេទ

៩. និងផលិតផលប្រើប្រាស់ផ្សេងៗទៀត។

ADVERTISEMENT
Next Post
ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក ត្រៀមរៀបចំឡើងប្រមូលថវិកាជួយមន្ទីរពេទ្យកុមារនិងជួយដល់កុមារនៅតំបន់ដាច់ស្រយាល

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក ត្រៀមរៀបចំឡើងប្រមូលថវិកាជួយមន្ទីរពេទ្យកុមារនិងជួយដល់កុមារនៅតំបន់ដាច់ស្រយាល

ហេតុអ្វី តម្រូវឱ្យយល់ដឹងអំពីសារធាតុញៀននិងប៉ូវកម្លាំង មុនពេលចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិ..? (មានវិឌីអូកិច្ចសំភាសន៍ផ្ទាល់)

ហេតុអ្វី តម្រូវឱ្យយល់ដឹងអំពីសារធាតុញៀននិងប៉ូវកម្លាំង មុនពេលចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិ..? (មានវិឌីអូកិច្ចសំភាសន៍ផ្ទាល់)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!