Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ពិតជានឹកស្មានថាម្ចាស់ប្រេន NUNA តម្រង់យុវជនដែលធ្លាប់រងការរិះគន់នេះ ឱ្យក្លាយជាមនុស្សល្អឡើងវិញហើយផ្តល់ឱកាសសម្តែងទៀត

by KBN Journalist
October 15, 2021
in តារា
ពិតជានឹកស្មានថាម្ចាស់ប្រេន NUNA តម្រង់យុវជនដែលធ្លាប់រងការរិះគន់នេះ ឱ្យក្លាយជាមនុស្សល្អឡើងវិញហើយផ្តល់ឱកាសសម្តែងទៀត
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ ក្មេងៗយុវវ័យ បានទោខ្លាំងទៅលើវិស័យឌីជីថល ហើយជាពិសេសការចូលចិត្តបង្ហាញភាពសប្បាយ និង អំនួតនៅបណ្តាញសង្គម ប៉ុន្តែប្រសិនបើសង្គម និង ក្រុមគ្រួសារបន្តអប់រំ ទុកឱកាសនោះ យុវវ័យ យុវជន ទាំំងនោះអាចកែប្រែ មកជាមនុស្សល្អសម្រាប់សង្គមជាមិនខាន។

ងាកក្រឡេកមកមើលទៅលើក្រុមយុវជនមួយក្រុមល្បីនៅតិកតុកនិងនៅលើបណ្តាញសង្គមយ៉ាងខ្លាំង ដោយភាពច្រលឺមមិនសមរម្យ ទទួលការរិះគន់យ៉ាងខ្លាំងពីមហាជន ពេលនេះពួកគេដឹងនូវកំហុស និង ការតាំងចិត្តកែប្រែកំហុសរបស់ខ្លួន ដោយពួកគេសន្យាប្រើជីវិតថ្មីប្រកបដោយសីលធម៌។ នេះបើយោងតាមការបង្ហោះ លើហ្វេសប៊ុករបស់ពួកគេដែលមានឈ្មោះថា “Boyzz Up”។

បង្ហោះសារសុំទោសដល់មហាជននិងសុំទុកឱកាសកែប្រែខ្លួនរបស់ក្រុមយុវជនខាងលើនេះ ក៏ស្របពេលថ្មីៗនេះអ្នកនាង មាស សុវណ្ណរតនា ដែលបានសម្រេច ជ្រើសរើស យុវជន Tik Tok មួយក្រុមយកមកចុះកុងត្រា រួមការងារ ផ្នែកថតជាខ្សែរឿងអប់រំខ្លីៗ និង ផ្សព្វផ្សាយផលិតផល គ្រឿងសំអាងNUNA ក្រោមការដឹកនាំពីអ្នកនាង មាស សុវណ្ណរតនា ផ្ទាល់។ ការសម្រេចចិត្តយកប្អូនប្រុសដារ៉ា និងសមាជិកក្រុមមកចូលរួម ហាក់មិនមានការ ពេញចិត្តពីមហាជនឡើយ ដោយកន្លងមកយុវជនយុវនារីទាំងនេះ ធ្លាប់បង្ហាញសកម្មភាពវិដេអូសម្ដែងក្នុងបណ្ដាញសង្គមមិនល្អជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម។

ដោយឃើញមានមតិមហាជនជាច្រើនបានលើកឡើងពីសកម្មភាពមិនល្អទាំងនេះ អ្នកនាងមាស សុវណ្ណរតនា ក៏បានបង្ហោះសារ បង្ហាញអារម្មណ៍ ក្នុងចិត្តថា “បើគ្រាន់តែផ្ដល់ឱកាសឱ្យពួកគាត់បានកែប្រែអតីតកាលរបស់គាត់ ក៏បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានគំនិតអវិជ្ជមាន មិនផ្ដល់ឱកាស ឬឃើញពួកគាត់ដើរផ្លូវខុសហើយត្រូវតែជេស្ដីជាន់ពន្លិច មិនអាចទទួលយកបាន ។ បើគ្រាន់ទុកពេលបន្តិចឱ្យ NUNA កែប្រែសកម្មភាពរបស់ពួកគាត់រួច សុំបងប្អូនវាយតម្លៃចុះក៏មិនទាន់យឺតពេលដែរ NUNA មិនគាំទ្រវប្បធម៌បែកស្លុយឡើយ តែ NUNA រួមចំណែកផ្ដល់ឱកាសដល់ប្អូនៗបែកស្លុយដែលចង់កែប្រែ ចង់បង្ហាញសមត្ថភាព ចង់ស្គាល់គោលដៅ អ្វីដែលល្អនិងអ្វីដែលមិនល្អ”។

អ្នកនាង មាស សុវណ្ណរតនា បានបញ្ជាក់ទៀតថា NUNA ព្រមទទួលយកគ្រប់ការរិះគន់ជាន់ពន្លិចទាំងអស់ យើងនិងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីកែប្រែពួកគាត់ ។ ប៉ុន្តែស្ថិតលើពួកគាត់ផងដែរថាចង់កែប្រែឬចង់ទៅរកផ្លូវចាស់របស់គាត់វិញតែប៉ុណ្ណោះ គ្រប់សកម្មភាពដែលពួកគាត់ធ្វើគឺព្រោះតែជីវភាព តែគ្មានអ្នកបង្ហាញផ្លូវ ផ្លូវដែលដើរខុសហើយចង់កែប្រែក៏គ្មានឱកាស មុនក្រោយគឺមតិរិះគន់របស់បងប្អូនទាំងអស់ ជាអ្នករុញពួកគាត់ឲ្យដល់មាត់ជ្រោះ គ្មានថ្ងៃកែប្រែរួចទៅបន្ទោសសង្គម”។

សូមរំលឹកផងដែរថា ក្រុមយុវជន Boyzz Up មានសមាជិក៣នាក់ដែលឧស្សាហ៍ចេញថតវិឌីអូរឿង អប់រំ និងរឿងខ្លីៗបែបយុវវ័យ ហើយពួកគេគ៏ត្រូវបានរងការរិះគន់ផងដែរ នៅពេលវិឌីអូបង្អួតកាយវិការមិនសមរម្យ និង បង្អួតសាក់ពេញខ្លួន។ ប៉ុន្តែទោះបីជាយ៉ាងណា ពួកគេប្រកាសសុំកែខ្លួនអោយល្អសមរម្យដោយសន្យាធ្វើជាមនុស្សថ្មី ដោយសុំចិត្តមហាជនឱ្យទុកឱកាសអោយពួកគេ និងឈប់បន្តជេរប្រមាថពួកគេទៀត។

សមាជិកនៃក្រុមយុវជននេះបានសរសេរយ៉ាងខ្លីងផងដែរថា “រឿងពីមុនដែលពួកប្អូនបានលេងក្នុងTiktok លក្ខណៈ ដោះអាវលេងមិនសរម្យអោយពួកប្អូនសុំទោសពុកម៉ែបងប្អូនផង។ តែពួកប្អូនបានកែខ្លូនហើយ។ សូមពុកម៉ែបងប្អូនផ្តល់ឱកាសនឹងជួយគាំទ្រពួកប្អូនផង។ ជាពិសេសប្អូនពិតជាអគុណដល់បងស្រីម្ចាស់ប្រេន NuNa ដែលបានផ្តល់អាកាសអោយប្អូន”។

សូមបញ្ជាក់ថា មាស សុវណ្ណរតនា រមែងលះបង់ច្រើនលើ ការជួយដល់ អ្នកដែលលំបាកៗ និងចុះជួយការងារមនុស្សធម៌ ជាបន្តបន្ទាប់ តាមបណ្តាខេត្តស្រុក មានទាំងអំណោយផ្ទាល់ខ្លួន និងពាំនាំអំណោយលោកស្រី ទ្រី ដាណា ទៅជួយអ្នកទីទ័លរាប់ភ្លេច។ ចំពោះយុវជន១ក្រុម. ដែលធ្លាប់សម្តែងTik Tok ប្អូនប្រុសតារា បានសម្រេចចិត្តមក បំពេញការងារជាមួយ ម្ចាស់គ្រឿងសំអាងមួយនេះ ត្រូវបានមហាជនមួយចំនួន លើកឡើងថាជាឱកាសល្អ កម្រមានហើយជា សំណាងមួយដែរ ព្រោះមានអ្នកចាំផ្តល់ឱវាទល្អៗ ជៀសវាងរិះគន់។ លើសពីនោះក្រៅពីកុងត្រា បានកញ្ចប់ថវិកា ក្រុមពួកគេនោះ បានថ្លៃម៉ោងបំពេញការងារថតសម្តែង និងប្រាក់ចំណេញពីការលក់ផលិតផលគ្រឿងសំអាងNUNA ទៀតផង។ សរុបបើមិនចាប់ឱកាសជារឿងស្តាយ ខណៈផលលាភ បានពីការផ្តល់ជូន គឺបានច្រើនផ្នែករួចទៅហើយ៕

ADVERTISEMENT
Next Post
សុខៗស្រាប់តែលោក ឌួង ឆាយ បែរជាបង្ហោះសារអង្វរអតីតភរិយាទៅវិញ ក្រោយពីស្ងប់បាន២ថ្ងៃ

សុខៗស្រាប់តែលោក ឌួង ឆាយ បែរជាបង្ហោះសារអង្វរអតីតភរិយាទៅវិញ ក្រោយពីស្ងប់បាន២ថ្ងៃ

លោក ដេន សូនី បោះសម្តីថា ប្តី១០ទៀតក៏ទប់មិនដែរ ក្រោយបែកបាក់ស្នេហាជាមួយ Love Riya

លោក ដេន សូនី បោះសម្តីថា ប្តី១០ទៀតក៏ទប់មិនដែរ ក្រោយបែកបាក់ស្នេហាជាមួយ Love Riya

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!