Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ថៃមានសាលាបង្រៀននេសាទក្នុងប្រទេស ដើម្បីទទួលបទពិសោធន៍ថ្មីៗ

by KBN Journalist
November 22, 2021
in ចំណេះដឹង
ថៃមានសាលាបង្រៀននេសាទក្នុងប្រទេស ដើម្បីទទួលបទពិសោធន៍ថ្មីៗ
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ក្នុងគោលបំណងស្វែងរកវិជ្ជាជីវៈដែលមិនមានក្នុងសៀវភៅសិក្សា ឬស្ថាប័នអប់រំរបស់ប្រទេសថៃ ក្រុមអ្នកនេសាទនៅតំបន់ Muang បានបង្កើតសាលា NoK kala ដើម្បីបង្រៀនពីអាជីពនេសាទ ក្នុងស្រុកដល់កុមារ និងយុវជន ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងដោយផ្ទាល់ ជាជម្រើសមួយ សម្រាប់ ធ្វើការក្នុងវិស័យធុរកិច្ច ឬឧស្សាហកម្ម ហើយក៏ដើម្បីរក្សាអាជីពនេសាទក្នុងស្រុក នៅក្នុងសហគមន៍ថៃផងដែរ។ ស្ថាបនិកសាលា លោក Banjerd Udomsamuthiran បាន បញ្ជាក់ថា វិធីសាស្រ្តអប់រំក្នុងសាលាគឺប្លែក និងមិនមានក្នុងសៀវភៅសិក្សាទេ ប៉ុន្តែរៀនតាមរយៈ បទពិសោធន៍ និងការអនុវត្តជាក់ស្តែងនៅសមុទ្រ លោកសង្កត់ធ្ងន់ថា មានអ្នកស្ម័គ្រចិត្តចំនួន ៣០នាក់ កំពុងធ្វើការនៅក្នុងសាលា។ ស្ថាបនិកសាលារូបនេះបន្ថែមថា អ្នកដែលមកសិក្សា ភាគច្រើនជានិស្សិត សាកលវិទ្យាល័យ ដោយការបញ្ជាក់ថាមានសកម្មភាពមួយចំនួនដែលត្រូវការ ក្រុមមនុស្សក្នុងអាយុនេះ ដូចជាការសង់ផ្ទះត្រី ក៏ដូចជាចេញទៅសមុទ្រជាដើម។

លោក Banjerd Udomsamuthiran – ស្ថាបនិកសាលា៖ “ខ្សែព្រំដែនដែលធ្លាប់ត្រូវទឹកសមុទ្របោកកំទេច ហើយដីដែលបានស្រុតបាត់ប្រហែល ក្នុងឆ្នាំ ១៩៧៧។ ដូច្នេះហើយបានជាអ្នកភូមិ និងមេសហគមន៍បានសុំថវិកាពី ខេត្តសាមុតប្រាកាន ដើម្បីសាងសង់ធ្វើទំនប់ថ្មទប់ទឹកសមុទ្រកុំឲ្យហូរច្រោះចូលជ្រៅ ដោយធ្វើទំនប់ថ្មទី១។ បន្ទាប់ពីសាងសង់ទំនប់ថ្មទី១រួច ដែនដីក៏បានចាប់ដុះដាលមកវិញយ៉ាងឆាប់ ក្រោយពីអ្នកភូមិ និងមេសហគមន៍មកសុំថវិកាធ្វើទំនប់ថ្មជាជំហានទី២។ ហេតុនេះហើយបានជាដែនដីកើត មកហើយមានព្រៃកោងកាងដុះឡើង ជាព្រៃដ៏ល្អឥតខ្ចោះដូចសព្វថ្ងៃនេះ ប្រហែលជាបន្ទាប់ពី ឆ្នាំ ២០១១ អ្នកភូមិ និងអ្នកនេសាទក្នុងស្រុកបានប្រមូលផ្តុំគ្នាបង្កើតសាលាក្រៅប្រព័ន្ធ។ សាលា Nok Kala គឺជាសាច់រឿងមួយដែលគ្មាននៅក្នុងសៀវភៅសិក្សា។ យកបទពិសោធន៍សុទ្ធដែលប្រមូលបានមកពីការងារផ្ទាល់ ហើយផ្ទេរបន្តពីមួយជំនាន់ ទៅមួយជំនាន់។ ដូច្នេះហើយ រឿងរបស់យើងនឹងដូចរឿងនិទានតូចមួយនៅក្នុងទីក្រុង មិនមែនជាសាលាក្នុងប្រព័ន្ធ យើងធ្វើវាចេញពីបេះដូងនៃសហគមន៍។ ខ្ញុំជាស្ថាបនិកម្នាក់ រួមជាមួយបងប្អូនប្រុសស្រីចំនួន 30 នាក់ទៀតក្នុងសហគមន៍ចូលរួមការងារដោយ ស្ម័គ្រចិត្ត។ សម្ភារៈសិក្សារបស់យើងគឺជាសម្ភារៈសេសសល់ដែលគ្មានអ្នកណាប្រើ។ ជាឧទាហរណ៍ តុសិស្សតាំងពីប្រហែល 30 ឆ្នាំមុន យើងបានយកមកប្រើប្រាស មានទាំងក្តារ ខៀន ម៉ាស៊ីនបញ្ចាំងរូបភាពចាស់ និងសូម្បីតែចាន និងស្លាបព្រាពីប្រាសាទ។ យើងត្រូវ បង្រៀនរាល់មេរៀនពេលព្រឹក និងសកម្មភាពពេលរសៀល។ ការបង្រៀនពេលព្រឹកគឺដើម្បី ផ្តល់ចំណេះដឹងអំពីសមុទ្រ និងឆ្នេរ។ សកម្មភាពពេលរសៀល គឺបន្ទាប់ពីហូបចុករួច យើងនាំគ្នា ចេញទៅសមុទ្រដើម្បីលើកឧបករណ៍រកត្រី ហើយនិងចូលរួមរក ប្រភេទសត្វមាន សំបក។ យើងមិនចំណាយប្រាក់ខែសម្រាប់អ្នកធ្វើការទេ ហើយយើងមិនប្រមូលថ្លៃសិក្សាដែរ ប៉ុន្តែប្រសិនបើអ្នកណាចង់ជួយយើង។ យើងនឹងប្រើប្រាស់ប្រាក់នេះដើម្បីបន្តក្នុង សកម្មភាពបន្ទាប់។”

លោក Pornthep Thongdee – ប្រធានមជ្ឈមណ្ឌលអភិរក្សធនធានសមុទ្រ និងឆ្នេរសមុទ្រ ខេត្តសាមុតប្រាកាន:“ចាប់តាំងពីយើងធ្វើសកម្មភាពជាច្រើនមក មានធនធានសមុទ្រច្រើនហើយអ្នកភូមិទទួលបានអត្ថប្រយោជន៍ជាច្រើនពីសកម្មភាពដែលយើងបានជួយគ្នាទៅវិញទៅមក។ អ្វីដែលខ្ញុំចង់បន្ថែមនោះ គឺខ្ញុំចង់ឃើញកិច្ចសហប្រតិបត្តិការរវាងប្រជាជន សហគមន៍ឆ្នេរ និងភ្នាក់ងាររដ្ឋាភិបាល ក្នុងការធ្វើសកម្មភាពរួមគ្នា និងជួយថែរក្សាធនធានសមុទ្រឲ្យមាននិរន្តរភាពជារៀងរហូត។”

អ្នកនាង Pornthip Udomsamuthiran – អ្នកភូមិនៅក្នុងសង្កាត់ Bang Pu Mai:“សព្វថ្ងៃនេះ ពួកគេបានចូលរួមជាមួយអ្នកនេសាទឆ្នេរសមុទ្រ និងភ្នាក់ងាររដ្ឋាភិបាល។ ខ្ញុំបានមកធ្វើជម្រកត្រី និងជម្រកមឹក ដើម្បីនាំមកនូវភាពសម្បូរបែបនៃសមុទ្ររបស់យើង។ ឥឡូវនេះ អ្នកនេសាទតាមឆ្នេរអាចរស់នៅ និង រកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯង ធ្វើឲ្យប្រជាជនក្នុងសហគមន៍មានស្ថិរភាពសេដ្ឋកិច្ច។ ថ្ងៃនេះខ្ញុំបានមកចូលរួមសកម្មភាពជួយគ្នានេះ ខ្ញុំបានឃើញការសហការរបស់ប្រជាជនក្នុងវិស័យនេះ ព្រមទាំង ភ្នាក់ងាររដ្ឋាភិបាល។ ខ្ញុំពិតជារីករាយ និងមានសង្ឃឹមខ្លាំងណាស់។”

លោក Banjerd Udomsamuthiran – ស្ថាបនិកសាលា៖ “សាលា Nok Kala ជារឿងដែលមិនមានក្នុងសៀវភៅសិក្សា។ អ្នកទាំងអស់គ្នាត្រូវតែមកទទួលយកបទពិសោធន៍ដោយខ្លួនឯងផ្ទាល់។”

ADVERTISEMENT
Next Post
ស្រីលង្កាលុបចោលកិច្ចព្រមព្រៀងជីសរីរាង្គជាមួយ Qingdao Seawin Biotech

ស្រីលង្កាលុបចោលកិច្ចព្រមព្រៀងជីសរីរាង្គជាមួយ Qingdao Seawin Biotech

ចិនបំពានដែនអាកាសតៃវ៉ាន់ ស្របពេលរងរិះគន់កប៉ាល់ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន

ចិនបំពានដែនអាកាសតៃវ៉ាន់ ស្របពេលរងរិះគន់កប៉ាល់ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!