Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ពូកែលើតិកតុកជាអ្នកមាន! ការពិតជាចោរដៃរហ័សប្រើល្បីចណាត់ស្រីទៅកន្លែងស្ងាត់រំលោភហើយប្លន់ទៀត

by KBN Journalist
November 29, 2021
in សង្គម
ពូកែលើតិកតុកជាអ្នកមាន! ការពិតជាចោរដៃរហ័សប្រើល្បីចណាត់ស្រីទៅកន្លែងស្ងាត់រំលោភហើយប្លន់ទៀត
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ នេះបានថា ស្គាល់មុខ តែមិនស្គាល់ចិត្ត! ស្គាល់គ្នាតាមហ្វេសប៊ុក ណាត់ជួបដើរលេង រួចនំាគ្នាដឹកទៅកន្លែងស្ងាត់ៗ ធ្វើសកម្មភាពរំលោភ ហើយក៏រួចលួចទ្រព្យសម្បត្តិស្រីស្នេហ៍ដែលទើបតែស្គាល់គ្នានោះ។

យុវជនម្នាក់បានបានស្គាល់គ្នាជាមួយនារីម្នាក់ដែលមានមុខរបរជាអ្នកម៉ាស្សា កោសជប់ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់មកក៏បានណាត់គ្នាដើរលេងនៅកោះពេជ្រ រហូតដលយប់ពាក់កណ្ដាលអាធ្រាត្រទើបនាំគ្នាចាកចេញ ប៉ុន្តែយុវជនរូបនេះពុំបានដឹកនាងទៅផ្ទះឡើយ បែរជាដឹកទៅកន្លែងស្ងាត់ បន្ទាប់មកឈប់ម៉ូតូ រួចចា.ប់នាងរំលោ.ភរហូតបានសម្រេច ព្រមទាំងលួ.ចយកលុយនិងទូរស័ព្ទរួចគេចខ្លួនបាត់ ។ ក្រោយមកនាងបានដាក់ពាក្យប្ដឹង ហើយនគរបាលខណ្ឌកំបូលបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើបាន។

ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោងប្រម៉ាណ១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចដីវាលមួយកន្លែង ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
នគរបាលបានប្រាប់ថា យុវជនជាជនសង្ស័យខាងលើនោះឈ្មោះ ផេង ភក្តី ហៅ និចហ្ស៊ីន អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកស្ត្រីគ្រោះមានអាយុ២២ឆ្នាំ មុខរបរម៉ាស្សាកោសជប់ មានទីលំនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមនគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា រវាងជនសង្ស័យនិងនារីរងគ្រោះបានស្គាល់ និងទាក់ទងគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយនៅវេលាយប់ថ្ងៃទី២៥ ខែវិច្ឆិកា បានណាត់ជួបគ្នានៅចំណុចសួនកុមារពោធិ៍ចិនតុង បន្ទាប់មកជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៍ស ពាក់ស្លាកលេខ តាកែវ 1R-8350 ទៅដឹកនារីរងគ្រោះរូបនោះទៅដើរលេងកោះពេជ្រ ហើយបាននាំគ្នាផឹកស៊ីនៅទីនោះអស់ចិត្ត ទើបនាំគ្នាចាកចេញដើម្បីត្រឡប់ទៅផ្ទះវិញ។

តាមប្រភពខាងលើបានបញ្ជាក់បន្ថែមទៀតថា ក្រោយពេលចាកចេញពីកោះពេជ្រ ជនសង្ស័យពុំបានដឹកនារីរងគ្រោះទៅផ្ទះនោះឡើយ បែរជាដឹកទៅកន្លែងផ្សេង ហើយពេលទៅដល់ចំណុចដីវាលស្ងាត់ក៏បានឈប់ម៉ូតូ ។ បន្ទាប់មកក៏បានធ្វើសកម្មភាពចា.ប់នាងរំលោ.ភរហូតបានសម្រេច រួចលួ.ចយកទូរស័ព្ទ និងលុយរបស់នាង ហើយគេចខ្លួនបាត់ស្រមោល ។ ខណៈនោះនារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះឲ្យជួយអន្តរាគមន៍ ទើបនគរបាលប៉ុស្តិ៍ខាងលើសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យខាងលើនោះបាន រួចនាំទៅសាកសួរនិងកសាងសំណុំរឿងហើយនៅវេលាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា បានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជាធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕

របាយការណ៍ សមត្ថកិច្ច

ADVERTISEMENT
Next Post
ខូចចិត្តបែកបាក់ស្នេហា មកសម្រេចចិត្តយកវិធីបន្សល់ទូកស្បែកជើងនិងកាបូប

ខូចចិត្តបែកបាក់ស្នេហា មកសម្រេចចិត្តយកវិធីបន្សល់ទូកស្បែកជើងនិងកាបូប

គ្រាន់តែរឿងបាត់មីកញ្ចប់! ទាញពូថៅកាប់ទៅលើគ្នាឯង មិនប្រណី

គ្រាន់តែរឿងបាត់មីកញ្ចប់! ទាញពូថៅកាប់ទៅលើគ្នាឯង មិនប្រណី

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!