Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ពិតជាសាហាវណាស់! ជនជាតិចិនមួយក្រុមបង្កើតរោចក្រផលិតគ្រឿងញៀនទ្រង់ទ្រាយធំ

by KBN Journalist
December 12, 2021
in សង្គម
932
SHARES
15.5k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

(កំពង់ស្ពឺ)៖ ក្រោយស៊ើបអង្កេតរួចហើយសមត្ថកិច្ចបានធ្វើការបង្រ្កាបយ៉ាងម៉ត់ចត់ទៅលើករណីគ្រឿងញៀនទ្រង់ទ្រាយធំ នៅទីតាំងកែច្នៃក្រុមហ៊ុនចិនមួយក្នុងខេត្តកំពង់ស្ពឺ ស្លាប់ជនជាតិចិនម្នាក់ ឃាត់ខ្លួន២នាក់ និងដកហូតថ្នាំញៀន ១៤០០ គីឡូក្រាម ដែលករណីស្ថិតក្រោមក្រុមជនជាតិចិនមួយក្រុម។

កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន៤ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ នៅខេត្តកំពង់ស្ពឺ ដោយដកហូតថ្នាំញៀនបានចំនួន ១៤០០ គីឡូក្រាម។

ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើមនេះ បានធ្វើឡើងនៅក្នុងរោងចក្រផលិតដំណាំស្វាយមួយកន្លែង ឈ្មោះ ហ្វាមអេស៊ាង.ក ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូនេះ ក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវាងមន្ទីរប្រឆាំងគ្រឿងញៀននៅក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺខេត្តកោះកុង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី ស្ថាប័ន អយ្យការ ។

លោកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រុមឈ្មួញគ្រឿងញៀនបានបាញ់មកលើកម្លាំងសមត្ថកិច្ច បណ្ដាលឱ្យមានការផ្ទុះអាវុធតទល់គ្នា បណ្ដាលឱ្យមានជនសង្ស័យម្នាក់ស្លាប់នៅនឹងកន្លែង និងពីរនាក់ត្រូវបានចាប់ខ្លួនក្នុងនោះរួមមាន៖

១៖ ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិន តៃវ៉ាន់ (ស្លាប់)
២៖ ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន)
៣៖ ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។

បើតាមលោកឧត្តមសេនីយ៍ឯក , នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាង មួយចំនួនផងដែរក្នុងនោះមានដូចជា ម្សៅសសង្ស័យ កេតាមីន(KE- TAMIN) ចំនួន៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។ អាវុធខ្លី ម៉ាក់ K៥៤ ១ដើម។ រថយន្ត ២គ្រឿង និងសារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ៕

ADVERTISEMENT
Next Post

ម៉ែអើយស្ទើរមិនចង់ជឿ! ស្រីដា ស៊ីថ្លៃខ្លួនថតម្តងរហូត៦ម៉ឺនដុល្លារអាមេរិក

លោក ឌី វ៉ាន់ខូវ ដើរតាមគន្លងព្រះពុទ្ធសាសនា សម្រេចចិត្តធ្វើរឿងនេះមួយភ្លាមដើម្បីកូនក្មេងមានអនាគត

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!