Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

Mss Khim ធ្វើរឿងនេះមិនត្រឹមតែផ្អើលដល់អ្នកគាំទ្រទេ! សូម្បី ស្រីអូនសម្រស់ធម្មជាតិក៏មិននឹកស្មាន

by KBN Journalist
February 6, 2022
in តារា
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ជាតារាសម្តែងនិងបង្ហាញម៉ូតដ៏ល្បីកញ្ញា Mss Khim បានធ្វើឱ្យអ្នកគាំទ្រផ្អើលទៀត ដែលពិតដំណឹងល្អនិងមិនធម្មតាមែណ ដែលស្រីស្អាតម្នាក់ប្រកាសទិញផ្ទះថ្មីមានតម្លៃថ្លៃ ហើយជាប្រេនបុរីរបស់ ស្រីអូនសម្រស់ធម្មជាតិកំពុងទទួលការចាប់អារម្មណ៍ពីមហាជន។

គ្រាន់តែដំណឹងរបស់តារាស្រីស្អាត Mss Khim ទិញផ្ទះវិឡាថ្មីស្រឡាងរបស់បុរី Bosba របស់ស្រីអូនសម្រស់ធម្មជាតិនិងលោកឧញ៉ា Chheang Roth ក៏បានធ្វើឱ្យអ្នកគាំទ្រ មិត្តសិល្បៈ និងមហាជនជាច្រើននាំគ្នាភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង សុខៗម្តេចសម្រេចជ្រើសរើសយកបុរី Bosba ។

ដំណឹងនេះផងដែរក៏ត្រូវបានលោក ចឺម តារាចម្រៀងផលិតកម្មសាន់ដេដែលសង្សាររបស់កញ្ញា Mss Khim បានធ្វើការប្រកាសហើយលោកក៏បានសរសេរបញ្ជាក់នៅលើហ្វេសប៊ុករបស់់លោកកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ថា “ពិតជាអរគុណបងស្រីនិងបងប្រុស ដែលឲ្យមេដណ្តើមផ្ទះកែងបងបាន។ សង្ឃឹមការងារថ្មី របស់មេធំ និង បងប្រុសបងស្រី ជោគជ័យឆាប់ៗនេះ”។

គ្រាន់តែដំណឹងទិញថ្មីរបស់សង្សារលោក ចឺម គឺកញ្ញា Mss Khim ត្រូវបានទម្លាយរួចហើយក៏ស្រាប់តែផ្ទុះការចាប់អារម្មណ៍និងមានការចោទជាសំនួរផងដែរ ហើយក៏ផ្ទុះព័ត៌មានថាលោក ចឺម ទិញផ្ទះថ្មីជូនសង្សារបណ្តូលចិត្តដើម្បីត្រៀមរៀបការនៅជាមួយគ្នានាពេលខាងមុខនេះផងដែរ។

ក្រោយពីផ្ទុះដំណឹងនេះរួចហើយស្រាប់តែកញ្ញា Mss Khim បានព្រមចេញមុខបកស្រាយនិងផ្តល់កិច្ចសំភាសន៍ដល់សារព័ត៌មានយើងខ្ញុំឱ្យដឹងថា មូលហេតុដែលនាងស្រឡាញ់ពេញចិត្តចំពោះគម្រោងបុរី Bosba របស់ស្រីអូនសម្រស់ធម្មជាតិនិងលោកឧកញ៉ា Chheang Roth ដោយតែនាងបានសិក្សារនិងមើលឃើញថា បុរីនេះជាប្រភេទគម្រោងល្អស្អាត ប្រណិតទាន់សម័យកាលនាពេលបច្ចុប្បន្ន ដែលសាកសមសម្រាប់មនុស្សជំនាន់ថ្មី ជាពិសេសអភិកជនរស់នៅមានសេចក្តីសុខ។ អ្វីដែលកាន់តែល្អគឺបុរី Bosba ត្រូវបានធានាអំពីគុណភាពសំណង ទាំងគ្រឺះ និងការរចនា សុទ្ធសឹងបានគិតគូពីគុណភាពយូរអង្វែង។ អ្វដែលពិសេសម្រាប់នាងនោះគឺ នាងជឿជាក់ទៅលើការងារនិងគម្រោងរបស់ស្រីអូនសម្រស់ធម្មជាតិនិងលោកឧកញ៉ា Chheang Roth តែម្តង។

តារាបង្ហាញម៉ូតសាច់សខ្ចីដូចបណ្តូលចេករូបនេះបានបញ្ជាក់ទៀតថា ចំពោះតម្លៃនិងការចំណាយទិញវីឡាថ្មីបុរី Bosba នេះជាថវិការបស់នាងផ្ទាល់តែម្តង ហើយសូមកុំមានយល់ច្រឡំបន្តទៀត។ នាងសមត្ថភាពនិងលទ្ធភាព ព្រោះនាងមានមុខរបបរកស៊ីលក់បោះដុំនិងរាយនូវផ្លៃឈើគ្រប់មុខ មានការងារនិងថតស្ពតជាប្រចាំ និងជាពិសេសមុខរបបលក់គ្រឿងសម្អាង។ ជាមួយគ្នានោះ នាងកំពុងតែជាតារាតំណាងការផ្សព្វផ្សាយផលិតផលបាសចាក់ភ្លេងកំពុងល្បី Aspor ផងដែរ។

កញ្ញា Mss Khim ក៏បង្ហើបឱ្យដឹងទៀតថា សម្រាប់នាងមិនត្រឹមតែទិញផ្ទះវិឡាថ្មីស្រឡាងរបស់បុរី Bosba របស់ស្រីអូនសម្រស់ធម្មជាតិនិងលោកឧកញ៉ា Chhean Roth ប៉ុណ្ណោះឡើយនាងនឹងត្រៀមខ្លួនចូលរួមជាមួយគ្រួសារសម្រស់ធម្មជាតិ ដោយនាងនឹងធ្វើការងារជា ស្រីអូននិងលោកឧកញ៉ា Chhean Roth ផងដែរនាពេលខាងមុខនេះ។ នាងត្រៀមខ្លួនរួចសម្រេចសម្រាប់ការងារអាហារបំប៉ន Coosea ដែលកំពុងផ្ទុះទីផ្សារខ្លាំងមានប្រជាពលរដ្ឋស្ទើរតែទូរទាំងប្រទេសគាំទ្រ និងជាពិសេសនាងបង្ហាញខ្លួនជាបុរី Bosba ដែលជាលំនៅដ្ឋានឈានមុខល្អដាច់គេនៅកម្ពុជា។

សូមរំលឹកផងដែរថា Mss Khim ដែលជាតារាបង្ហាញម៉ូតជើងថ្មីកំពុងសន្ទុះខ្លាំងនៅក្នុងវិស័យសិល្បៈ២០២១នេះកន្លងមក នាងល្បីនងផ្ទុះការសរសើរជាច្រើន ក្រោយពីបានបង្ហាញខ្លួនក្នុងឈុតថតសិចស៊ី ឈុតសាមញ្ញផង ឈុតប្លែកៗដែលបង្ហាញខ្លួន យ៉ាងស្រស់ស្អាត ទទួលបានការចាប់អារម្មណ៍ នៅលើបណ្តាញសង្គម ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោងមកនេះ។

អ្វីដែលធ្វើឱ្យមហាជនមិនសរសើរ មិនបាននោះ គឺនាងពិតជាស្អាតមែន រហូតមានមតិអ្នកខ្លះបានយល់ច្រឡំថា មិនមែនជាខ្មែរ ជាតារាស្រីបរទេស ប៉ុន្តែការពិតគឺជាកូនខ្មែរយើងសោះ។

សូមបញ្ជាក់ថា Mss Khim តារាបង្ហាញម៉ូតម្នាក់កំពុងបោះពួយនៅលើវិស័យសិល្បៈទើបតែបានប្រមាណជាង១ឆ្នាំមកហើយ ដោយនាងកំពុងលេងធ្លោខ្លាំងក្នុងបង្ហាញសកម្មភាពថតរូបប្លែកៗ ហើយជាពិសេសបង្អួតរាងសិចស៊ី យ៉ាងស្រស់ស្អាតរបស់នាង ហើយដំណឹងដែលផ្ទុះកក្រើកនៅលើបណ្តាញសង្គមកន្លងមកចុងក្រោយនេះគឺជាសង្សារតារាចម្រៀងលោក ចឺម ក្រោមសម្លេងលេចលឺព័ត៌មាននឹងដឹកដៃគ្នាចូលរោងការនាពេលខាងមុខនេះផងដែរ៕

អត្ថបទ Renno រូបភាព Facebook

ADVERTISEMENT
Next Post

ដើម្បីត្រៀមខ្លួនសម្រាប់កំពូលលីគ! ក្លឹបបាល់ទាត់ Tiffy Army FC មកធ្វើរឿងនេះ ដោយភាពជឿជាក់

សារដ៏មានតម្លៃរបស់លោក ស៊ុផាឆ័យ វីរៈភូជង្គ ពិតជាចាក់ដោតសម្រាប់ក្លឹបបាល់ទាត់ Tiffy Army FC

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!