សង្គម

ការបំពុលទឹកធ្វើឱ្យអ្នកភូមិខេត្តសៀមរាបកាន់តែមានការលំបាកក្នុងការរស់នៅ

យ៉ាងហោចណាស់ប្រជាពលរដ្ឋ១០០គ្រួសារនៅភូមិលិចទឹក ភូមិពាមតាអ៊ួរ ឃុំកែវពណ៌ ស្រុកពួក ក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជាបានចាប់ផ្តើមព្រួយបារម្ភពីកង្វះទឹកស្អាត។ ទោះបីទឹកនៅក្នុងភូមិមានពាសពេញច្រើនក៏ដោយ ក៏អ្នកស្រុកត្អូញត្អែរថាវាបំពុលដោយកាកសំណល់ផ្លាស្ទិក។ សម្រាប់អ្នកភូមិ ការទិញទឹកគឺជាការចាំបាច់ណាស់ និងកាន់តែពិបាកនោះគឺការរកប្រាក់ចំណូលសម្រាប់គ្រួសារ។ គ្រួសារដែលលំបាកត្រូវបង្ខំចិត្តយកទឹកពីជុំវិញលំនៅដ្ឋាន រួចយកមកដាំទឹកឱ្យពុះ ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ ព្រោះពួកគេមិនមានចំណូលដើម្បីទិញទឹកស្អាតមកញុំា។ https://youtu.be/0J86TIHvwW4

Read more

វិបត្តិនយោបាយនិងសេដ្ឋកិច្ចប្រែក្លាយមីយ៉ាន់ម៉ាទៅជាប្រទេសផលិតគ្រឿងញៀនធំជាងគេ

ក្តីបារម្ភកំពុងកើនឡើងអំពីកន្លែងដែលរដ្ឋប្រហារ និងអស្ថិរភាពនយោបាយ និងផលវិបាកនៃកូវីដកំពុងនាំប្រទេសមីយ៉ាន់ម៉ាទៅ ចាប់តាំងពីប្រទេសនេះបានក្លាយជាអ្នកផលិតថ្នាំសំយោគដ៏សំខាន់ ការផលិតបានផ្លាស់ប្តូរពីដំបូងទៅប្រទេសអាស៊ីផ្សេងទៀត។ មីយ៉ាន់ម៉ាឥឡូវនេះជាប្រភពចម្បងនៃគ្រឿងញៀនក្នុងប្រទេសនានាក្នុងតំបន់ ហើយអាចជាអ្នកផ្គត់ផ្គង់លំដាប់កំពូលរបស់ពិភពលោក យោងតាម UNODC។ ហើយចំពោះអ្នកស្រាវជ្រាវ និងអ្នកជំនាញក្នុងវិស័យធុរកិច្ចក្នុងស្រុក “ស្ថានភាពនយោបាយបច្ចុប្បន្នរបស់ប្រទេសនេះ អាជីវកម្មជួញដូរគ្រឿងញៀនកាន់តែរឹងមាំជាងឆ្នាំមុន។ ការផលិតក៏បានកើនឡើងផងដែរ ប៉ុន្តែវាត្រូវបានចែកចាយកាន់តែច្រើននៅក្នុងតំបន់ត្រីកោណមាស និងខាងក្នុងប្រទេសជាជាងទៅប្រទេសចិន។ យើងក៏អាចសន្មត់ពីទីនោះផងដែរថាវាត្រូវបានចែកចាយទៅប្រទេសជិតខាង”។ ជាងនេះទៅទៀត ក្រុមជួញដូរគ្រឿងញៀនរបស់មីយ៉ាន់ម៉ាបានឆ្លៀតយកឱកាសពីភាពវឹកវរនយោបាយដែលប្រទេសនេះកំពុងឆ្លងកាត់ដើម្បីផលិត និងជួញដូរបន្ថែមជាមួយសារធាតុនេះ ហើយជាក់ស្តែងបានចាប់ផ្តើមផលិតសារធាតុញៀនផ្ទាល់ខ្លួនរបស់ពួកគេ ដែលពីមុនមកមានប្រភពមកពីប្រទេសឥណ្ឌា ឬប្រទេសចិន។ ដោយប្រើគ្រឿងផ្សំដែលមិនមានច្បាប់កំណត់ដើម្បីបង្កើតថ្មាំញៀនដែលមានការហាមឃាត់ ពួកគេអាចជៀសផុតពីរបបនិយតកម្មអន្តរជាតិ។ ហើយយោងទៅតាមឧស្សាហកម្មគ្រឿងញៀនរបស់ប្រទេសមីយ៉ាន់ម៉ាមិនត្រឹមតែរីកចម្រើនក្នុងអំឡុងពេលមានជំងឺរាតត្បាត COVID-19 ប៉ុណ្ណោះទេ ប៉ុន្តែវាកាន់តែច្រើនឡើងនៅពេលដែលសេដ្ឋកិច្ចបើកឡើងវិញ និងការរឹតបន្តឹងត្រូវបានដកចេញ...

Read more

លោកតា គង់ ជា អាយុ៦២ឆ្នាំលើកដៃអង្វរសម្តេចតេជោ ហ៊ុន សែន ជួយរឿងមួយសម្រាប់ចុងក្រោយនៃជីវិតរបស់លោកតា

ខេត្តបន្ទាយមានជ័យ ៖ ហេតុគួរឱ្យសង្វេកម្ល៉េះ ខ្លួនជាចាស់ជរាកំពុងធ្លាក់ខ្លួនមានជំងឺប្រចាំកាយហើយតែលោកតា គង់ ជា អាយុ៦២ឆ្នាំនៅព្យាយាមនិងលើកដៃសុំអង្វរដល់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយដល់កូនចៅប្រជាជនសហគមន៍ជាង១ពាន់គ្រួសារនៅលើដីចំនួន៩៧ហិកតា ដែលត្រូវលោក លី អ៊ុតនី កំពុងប្រើគ្រប់វិធីប្តឹងទាមទារនិងរករឿងដណ្តើមដីពីប្រជាពលរដ្ឋក្នុងសហគមន៍។ ហេតុដូច្នេះលោកតា គង់ ជា សុំអង្វរសម្រាប់ចុងក្រោយនៃជីវិតរបស់លោកតា សុំសម្តេចតេជោ ជួយអន្តរគមន៍ ដោះស្រាយ ដែលនេះក្តីបំណងរបស់លោកតា។ https://www.youtube.com/watch?v=6XYZqPg2cbQ បញ្ហាករណីទំនាស់ដីធ្លី គឺនៅតែជាចំណុចក្តៅគគុក ដែលត្រូវដោះស្រាយអោយបានត្រឹមត្រូវ និងយុត្តិធម៌ ជាទីបំផុត បើមិនដូច្នេះទេ បញ្ហានេះនឹងធ្វើអោយមានជនរងគ្រោះ...

Read more

កន្លងមកធ្លាប់ប្តឹងគេដើម្បីយុត្តិធម៌! តែលើកនេះ គេប្តឹងវិញហើយព្រោះអ្នកស្រី ទ្រី ដាណា ប្រមាថទៅលើជនជាតិភាគតិច

ភ្នំពេញ៖ ជម្លោះបែកបាក់គ្រួសាររបស់អ្នកស្រី ទ្រី ដាណា មិនទាន់ចប់ផុតរលត់បាត់ស្ងប់ផង ស្រាប់តែអ្នកស្រីពេលនេះ កំពុងជួបរឿងមួយទៀតដោយប្រឈមនឹងច្បាប់ផងដែរគឺពេលនេះ ប្រជាពលរដ្ឋមួយភូមិ គឺ ជនជាតិភាគតិច បានដាក់ពាក្យបណ្តឹង អ្នកស្រី ទ្រី ដាណា ហើយដោយប្តឹងអ្នកស្រីជាបុគ្គលគជេរប្រមាថសាធាណៈមើលងាយទៅលើប្រជាជនភាគតិច។ View Post ប្រជាពលរដ្ឋចំនួន ១២នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង (ពូនង) ក្នុងខេត្តមណ្ឌលគិរី បានចេញមុខប្ដឹងអ្នកស្រី ទ្រី ដាណា អ្នកលក់ផលិតផលអនឡាញល្បីឈ្មោះមួយរូប ពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»។ ក្នុងពាក្យបណ្ដឹង...

Read more

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាពិភាក្សាអំពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន A24 នៅទីក្រុងភ្នំពេញ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានជជែកអំពី កិច្ចខិតខំប្រឹងប្រែងគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តល់ការបំភ្លឺអំពី បម្រាម ឬ ទណ្ឌកម្មថ្មី ដែលអាមេរិកបានដាក់មកលើប្រទេសកម្ពុជាកាលពីមួយសប្តាហ៍មុន ដែលរួមមានបម្រាមលក់អាវុធអោយកម្ពុជា និងការរឹតបន្តឹងការនាំចេញថ្មី។ លោក ផៃ សុីផាន ក៏បានបដិសេធអំពីការផ្តល់ មូលដ្ឋានទ័ពជើងទឹក អោយទៅកងទ័ពចិនផងដែរ ដោយលោកអះអាងថា គ្មានកងទព័ជើង ទឹកចិននៅ កំពង់ផែររាមនោះទេ លើកលែងតែកម្មករចិន ដែលគ្រប់គ្រងការ សាងសង់កំពង់ផែរទឹកជ្រៅ នោះប៉ុណ្ណោះ។...

Read more

ប្រជាជនខេត្តតាកែវ ងាកទៅរកការដាំដំណាំក្នុងផ្ទះសំណាញ់ដើម្បីបង្កើនជីវភាព

រាជរដ្ឋាភិបាលកម្ពុជា (RGC) និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) សហការគ្នាដើម្បីពន្លឿនទីផ្សាររួមបញ្ចូលសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច (AIMS) ដើម្បីជួយប្រជាពលរដ្ឋនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្រជាពលរដ្ឋបានសម្តែងនូវភាពសប្បាយរីករាយ បន្ទាប់ពីជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរក្រោយចូលរួមជាមួយគម្រោង AIMS តាមរយៈការដាំដំណាំក្នុងផ្ទះសំណាញ់ និងគម្រោងបានជួយសម្រួលដល់ការធ្វើទីផ្សារកសិផលអោយមានតម្លៃសមរម្យ ដោយកាត់បន្ថយចំនួនឈ្មួញរាយរងមកត្រឹមឈ្មួញដែរល្អតែមួយក្នុងការទទួលទិញទិន្នផលទៅលក់បន្ត បន្ថែមពីលើលនេះទៅទៀត គម្រោងក៏បានរៀបចំកិច្ចប្រជុំរវាងកសិករនិងអ្នកផ្គត់ផ្គង់វត្ថុធាតុដើមជូនកសិករនូវក្នុងតម្លៃមួយដ៏សមរម្យផងដែរ។ ប្រជាជនបានចង្អុលបង្ហាញថាពួកគេបានចំណាយពេលជាច្រើនឆ្នាំក្នុងការធ្វើកសិកម្មបែបប្រពៃណី ប៉ុន្តែការប្រមូលផលហាក់ដូចជាមិនសមស្រប ដូច្នេះពួកគេត្រូវតែចូលរួមក្នុងគម្រោង AIMS និងធ្វើកសិកម្មបែបទំនើប។ ប្រជាជនខេត្តតាកែវ ងាកទៅរកការដាំដំណាំក្នុងផ្ទះសំណាញ់របស់គម្រោង ដើម្បីបង្កើនជីវភាពរបស់ពួកគេ។ រាជរដ្ឋាភិបាលកម្ពុជា (RGC) និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD)...

Read more

ការប្រែប្រួលអាកាសធាតុជំរុញឱ្យកសិករកម្ពុជាបោះបង់ចោលស្រែចម្ការ

កសិករមួយក្រុមនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបង្ខំចិត្តលក់ដីស្រែ ចំការ ដោយសារកម្ពស់ទឹកសមុទ្រឡើងញឹកញាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ផលដំណាំ និងស្រែចំការ របស់ពួកគាត់។ កសិករទាំងនោះយល់ថា ការបង្កើតក្រុមហ៊ុនឯកជន (កសិដ្ឋានចិញ្ចឹមបង្កង) នៅក្បែរនោះ គឺជាមូលហេតុសំខាន់ដែលនាំឲ្យ ទឹកសមុទ្រជ្រាបចេញពីកសិដ្ឋានចិញ្ចឹមបង្គា ហូរមកចូលក្នុងស្រែ ចំការ របស់ពួកគាត់ ធ្វើឲ្យខូចខាតផលដំណាំ ហើយពេលនេះ ចំនួនកសិករដែលបន្តធ្វើស្រែចំការមានចំនួនតែ៤០% ទៅ៥០% ប៉ុណ្ណោះ ខណៈកសិករដ៏ទៃទទៀត សម្រេចចិត្តលក់ដីឲ្យក្រុមហ៊ុនឯកជន។ កសិករឈ្មោះ មួង រិន បានប្រាប់អោយដឹងថា គាត់ធ្វើស្រែតាំងពីឆ្នាំ ១៩៨៤...

Read more

ពិតជានឹកស្មានមែន! មេបក្សប្រឆាំងម្នាក់នេះជាមេក្លោងចោរប្លន់គ្រឿងដ៏ធំនៅកម្ពុជា

វេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលចាប់ខ្លួន អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។ ក្រោយពួកចោរបានចាកចេញប្រមាណ៧នាទី ប្អូនប្រុសរបស់ អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើសទម្លាប់ចោល...

Read more

បែកធ្លាយរឿងផ្ទះរបស់ក្រុមចោរប្លន់គ្រឿងពេជ្ររាប់លានលោកស្រី អ៊ាន សៀវម៉ី ដែលសមត្ថកិច្ចបង្ក្រាបនោះគឺជារបស់លោក ប្រធានគណបក្សខ្មែរក្រោក

ភ្នំពេញ៖ ពិតជាមិននឹកស្មាន ហើយក៏កំពុងធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលផងដែរចំពោះការបង្ក្រាបក្រុមចោរប្លន់គ្រឿងពេជ្ររបស់អ្នកលក់ឡេដ៏ល្បីឈ្មោះលោកស្រី អ៊ាន ស៊ីវម៉ីនោះ ដោយបែកធ្លាយរឿងផ្ទះចោរដែលបង្ក្រាបនោះ គឺជារបស់លោក សុខ សុវណ្ណ វឌ្ឍនា ប្រធានគណបក្សខ្មែរក្រោក។ បើយោងតាមចុះផ្សាយសារព័ត៌មាន Fresh News បានទម្លាយឱ្យដឹងថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានលោក លោក សុខ សុវណ្ណ វឌ្ឍនា សា ប៊ុង ហៅ William Guang...

Read more

មិនធម្មតាមែន! ក្រុមចោរប្លន់អ្នកលក់ឡេល្បីឈ្មោះ អ៊ាន សៀវម៉ី សុទ្ធតែជាក្រុមចោរកាលីបដេកសុទ្ធតែក្នុងផ្ទះបុរីប៉េងហួតលំដាប់អភិកជន

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាធានីភ្នំពេញ សហការជាមួយ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការឡោមព័ទ្ធក្រុមបក្ខពួកចោរប្លន់ ផ្ទះអ្នកលក់ឡេ ស៊ាន សៀវម៉ី ក្រោយពេលដែលជនសង្ស័យទាំងនេះ បានយករថយន្តដែលជិះធ្វើសកម្មភាពទៅប្លុងចោលនាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។ ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យដឹងដែរថា ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា...

Read more
Page 15 of 23 1 14 15 16 23
error: Content is protected !!