លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧៣ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ លោក ហ៊ុន ជា ក្មួយប្រុសរបស់ លោក ហ៊ុន ណេង ។ សពរបស់លោក ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧...
Read moreភ្នំពេញ៖ ពិតជាការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមក៏ដូចជាសារព័ត៌មាន ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដោយស្រ្តីសហគ្រិនឆ្នើ មានទាំំងរូបសម្រស់ស្រស់ស្អាតនិងល្បីឈ្មោះនៅស្រុកខ្មែរ ដែលមានបណ្តាអ្នករកស៊ីនិងអភិកជនជាច្រើនបានស្គាល់នោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅពេលបង្ហាញខ្លួនចេញពីកន្លែងធ្វើការងារ ក្រោមឥទ្ធិពលពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់បានប្តឹងស្រ្តីរកស៊ីរូបនេះពីបទបោកប្រាស់ជិត១លានដុល្លារ ដោយមិនព្រមទូរទាត់សងម្ចាស់ដើមបណ្តឹង។ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន តាមនិតិវិធិផ្លូវច្បាប់ ខណៈជនរងគ្រោះទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបានទៀត ដែលគេចវេសមិនព្រមចូលខ្លួនដោះស្រាយ និងទូរទាត់ប្រាក់ឱ្យគ្រប់ចំនួន។ ជនសង្ស័យដែលពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន ជាសហគ្រិនស្រ្តីម្នាក់វិនិយោគវិស័យអចលនាទ្រព្យដែលមានទំហំៗ ហើយមានកេរ្តិ៍ឈ្មោះល្បី ស្រ្តីខាងលើនេះ...
Read more(ក្រុងព្រះសីហនុ)៖ ខ្មាំងកាំភ្លើងបាញ់ចំក្បាលដើម្បីសម្លាប់មនុស្សចោលនៅកណ្តាលផ្លូវផ្អើលអស់ក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចចាប់បានហើយ ការពិតជាមន្ត្រីកងរាជអាវុធហត្ថ មូលហេតុដែលអាចឈានដល់ការបាញ់គ្នានោះគឺគ្រាន់តែខឹងរឿងសុីភ្លេម៉ូតូឌឺដងគ្នា ប៉ុណ្ណោះ ក៏កើតជាចិត្តព្រៃផ្សៃយ៉ាងសាហាវ ដកកាំភ្លើងបាញ់សម្លាប់ទៅរួចដែរ។ ឃាតកម្មនេះបានកើតឡើងកាលពីវេលា១២៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ មានករណីផ្ទះអាវុធមួយគ្រាប់ បណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុចរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ២គ្រឿង ជិះសុីភ្លេតរដាក់គ្នាទៅវិញទៅមក នៅតាមបណ្តោយផ្លូវ២ធ្នូ(ផ្លូវកន្ទុយនាគ)លុះមកដល់ចំណុចរង្វង់មូលតោរពី ម៉ូតូទាំងពីគ្រឿងឈប់នៅក្លែងកើតហេតុ រួចទាស់សំដីគ្នាបន្តិចបន្តួច ទំនងជាខឹងរឿងសុីភ្លេម៉ូតូឌឺដងដាក់គ្នា រួចជនដៃដល់រូបនោះក៏បានវាយមកលើជនរងគ្រោះហើយបានបើកកែបម៉ូតូយកកាំភ្លើងមកវាយទៅលើភាគីជនរងគ្រោះបែកក្បាលម្នាក់ រួចបាញ់ជនរងគ្រោះបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយជនបង្កឃើញបែបនេះក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង ។...
Read more(កណ្តាល)៖ មានការភ្ញាក់ផ្អើលខ្លាំងនៅមុននេះបន្តិច ខណៈប្រភពព័ត៌មានបឋម បានឲ្យដឹងថា មុននេះ គឺមានករណីសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន ហើយត្រូវបានមុខសញ្ញាគ្រឿងញៀននោះ បាញ់ទៅលើមន្ត្រីនគរបាលប៉ុស្តិ៍ទួលព្រិចម្នាក់ និងមន្ត្រីផ្នែកបង្ក្រាបគ្រឿងញៀន ស្រុកអង្គស្នូល ម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល...
Read moreឧត្តរមានជ័យៈ នេះបានហៅថា ឈាមវាស្រែក ស្បែកវាហៅ ចំពោះករណីឃាតកម្មរំលោភសម្លាប់នារីវ័យក្មេងម្នាក់ក្នុងភូមិយ៉ាងសាហាវព្រៃផ្សៃ ត្រូវបានសមត្ថកិច្ចបំបែករឿងក្តីនេះ បានសម្រេចដោយរកឃើញថា ករណីឃាតករមានគ្នាជាក្រុម គឺចាប់រំលោភបូក ហើយគឺសម្លាប់ជនរងគ្រោះបិទមាត់ចោល ចំថ្ងៃចូលឆ្នាំខ្មែរចុងក្រោយនោះ។ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នគរបាលក្រុងសំរោង សហការជាមួយ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ នេះ បានដឹកនាំកម្លាំងជំនាញ ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿង លើករណីឃាតកម្មរំលោភសម្លាប់ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន បីនាក់។...
Read moreខេត្តកំពង់ឆ្នាំង÷ គេចូលឆ្នាំខ្មែរដើរលេងលាន់! ស្រាប់តែកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ និង លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ និងពីករណី មិនគោរពសេចក្តីសម្រេចរបស់តុលាការ ។ លោកផ្កាយ2 គឹម ណារិទ្ធិ និងស្រ្តីម្នាក់ត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនករណីឆបោកប្រាក់គេអស់ជិត ៥០ម៉ឺនដុល្លារ។ ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះធ្វេីឡេីងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចលេីផ្លូវជាតិលេខ៥ព្រំប្រទល់ខេត្តកំពង់ឆ្នាំង-ខេត្តកណ្តាល ក្នុងទឹកដីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ គឹម ណារិទ្ធិ ភេទប្រុស អាយុ ៥៦ឆ្នាំ និងឈ្មោះ កែវ ស្រីវ៉ាង...
Read moreភ្នំពេញ៖ ផ្សារភីវ៉ាយម៉ាតកាន់តែរីកចម្រើនល្បីខ្លាំងជាងមុន! មិនភ្លេចឡើយធ្វើរឿងមួយនេះដល់ថ្ងៃដល់ខែដឹកដៃព្រះនាងតូច ជេនណា ក្នុងកម្មវិធីដ៏ល្អប្រពៃណីដើម្បីសិល្បករជើងចាស់និងសង្គម។ ស្របពេលអាជីវកម្មប្រេនផ្សារភីវ៉ាតម៉ាតកាន់តែរីកចម្រើននិងល្បីខ្លាំងជាងមុន ម្ចាស់អាជីវកម្មមួយនេះមិនភ្លេចឡើយ ដើម្បីធ្វើរឿងមួយនេះ ដល់ថ្ងៃដល់ខែគឺដឹកដៃព្រះនាងតូច ជេនណា និងបណ្តាក្រុមអ្នកដឹកនាំជាច្រើនរូប រួមគ្នា ក្នុងកម្មវិធីសប្បុរសធម៌ដ៏ល្អប្រពៃណីសម្រាប់សិល្បករជើងចាស់និងជរា។ កាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២២ កម្មវិធីមនុស្សធម៌ប្រចាំខែមីនារបស់ផ្សារ ភី.វ៉ាយម៉ាត នៅមណ្ឌលសិល្បៈខ្មែរវត្តភ្នំ ដោយមានវត្ថមានដ៏ពិសេសរបស់ព្រះនាងតូច ចេនណា សិល្បការិនីក្រុមហ៊ុន NCJ Empire Studio , អ្នកនាង ចន ចន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ...
Read moreភ្នំពេញ៖ ដើម្បីធនធានមនុស្ស និង គិតគូរដល់សង្គម ថ្នាក់ដឹកនាំគំរូៗ និង ស្ថានីយទូរទស្សន៍លេខ៥ បានសម្រេចចិត្តនិងចុះទៅដោយផ្ទាល់ក្នុងជួបនូវសិស្សនិស្សិតរបស់សាលាដុនបូស្កូលខេត្តកែប ដែលរាល់ថ្ងៃតម្រូវការខ្ពស់ ទាំងស្បៀងអាហារ និង ការចំណាយ ខណៈសាលាមួយនេះ កំពុងជួបវិបត្តិរងផលប៉ះពាល់ពីវិបត្តិកូវិដ១៩។ សាលាបច្ចេកទេសដុនបូស្កូលខេត្តកែប ជាគ្រឹះស្ថានភាពមួយដ៏ធំក្នុងការផលិតផលធនធានមនុស្សដែលអាចបំរើការងារសង្គមនិងជួយដល់ប្រទេសជាតិកម្ពុជា ដោយសព្វកំពុងរងវិបត្តិជួបការខ្វះខាតផ្នែកជំនួញឧបត្ថម្ភយ៉ាងខ្លាំង ក្នុងបរិបទកូវិដ១៩រយៈជាងពីរឆ្នាំមក ខណៈសាលាមួយនេះសាលាមិនរកចំណូលនិងកំរៃ ដែលជាសាលាចិញ្ចឹមមនុស្សនិងបណ្តុះបណ្តុះសិស្សនិស្សិតក្រីក្ររាប់ពាននាក់សែនមកហើយ។ បច្ចុប្បន្ននេះ សាលានេះកំពុងមានបន្ទុកក្នុងការទ្រទ្រង់ដល់មនុស្សទាំងសិស្ស និស្សិត លោកគ្រូនិងអ្នកគ្រូ ព្រមទាំងបុគ្គលិកសរុបប្រមាណជិត៦០០នាក់ ហើយសម្រាប់ការចំណាយប្រើរហូតដល់រាប់ម៉ឺនដុល្លារអាមេរិកដែលការចំណាយស្ទើរតែទាំំងស្រុងបានមកពីសប្បុរសជន, ជំនួយពីអង្គការនានា និងក្រៅប្រទេស។ ដោយមើលឃើញទុកលំបាកបែបនេះ ស្ថានីយទូរទស្សន៍លេខ៥...
Read moreភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានអាចយកជាផ្លូវការបាន លួចបង្ហើបយ៉ាងច្បាស់ថា៖ ទណ្ឌិតម្នាក់ឈ្មោះ ស ប៊ុនសឿង អតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលប្រើហិង្សាដោយចេតនាស្ថានទម្ងន់ទោស វាយទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ នៅកន្លែងឃាត់ខ្លួន របស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនោះ ស្រាប់តែថ្មីៗនេះ លឺថាទណ្ឌិតរូបនេះ កំពុងរត់ការជាមួយថ្នាក់លើចូលកាន់ដំណែងរបស់ខ្លួនវិញ។ ខណៈសាលដីការរបស់សាលាឧទ្ធរណ៍ បានចូលជាស្ថាពរទៅហើយ និងកំពុងអនុវត្តទោសទៀតនោះ។ សូមបញ្ជាក់ថា ៖ ដោយសាលាដំបូងខេត្តសម្រេចចេញសាលក្រមដាក់ពន្ធនាគាររយៈពេល០៤ឆ្នាំ ដូច្នេះបុគ្គលរូបនេះ គឺមិនអាចធ្វើជាកងកម្លាំងទៀតបានទេ។ សូមបញ្ជាក់ថា ទណ្ឌិត ស ប៊ុនសឿង ក្រោយតុលាការកាត់ទោសដាក់ ពន្ធនាគាររួចមក រួចអង្គភាព...
Read moreអ៊ូឡង់បាតារ /ម៉ុងហ្គោលី - ជនជាតិម៉ុងហ្គោលីបានចាប់ផ្តើមទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ និងការឡើងកំដៅផែនដីយ៉ាងខ្លាំង ខណៈដែលប្រទេសរបស់ពួកគេឥឡូវនេះទទួលរងនូវទឹកជំនន់ភ្លាមៗដែលបង្កឡើងដោយបឹងទឹកកកដែលស្រទាប់ទឹកកកមិនក្រាស់គ្រប់គ្រាន់ដើម្បីការពារការបំបែកផ្ទាំងទឹកកក។ អ្នកជួយសង្គ្រោះនៃទីភ្នាក់ងារឆ្លើយតបគ្រោះអាសន្នជាតិរបស់ប្រទេសម៉ុងហ្គោលីបាននិយាយថា យោងតាមទីភ្នាក់ងារឧតុនិយម ខែធ្នូ ឆ្នាំ 2021 គឺជាខែមួយក្នុងចំណោមខែក្តៅបំផុតដែលប្រទេសអាស៊ីបូព៌ាធ្លាប់បានជួបប្រទះ ដោយបន្ថែមថាទឹកកកគ្របដណ្តប់លើបឹង និងទន្លេទឹកកកមានកម្រាស់ស្តើងជាងពី 5-50 សង់ទីម៉ែត្រធៀបនឹងកម្រាស់ជាមធ្យម។ “យោងតាមទីភ្នាក់ងារឧតុនិយម ខែវិច្ឆិកា និងខែធ្នូឆ្នាំមុន គឺក្តៅជាងកម្តៅជាមធ្យមពីឆ្នាំជាច្រើនដែលកន្លងទៅ។ ជាពិសេសក្នុងខែវិច្ឆិកា សីតុណ្ហភាពឡើងលើសពី 1 ដល់ 9.7 អង្សារសេ។ ដោយសារតែហេតុនេះ ការកកើនគម្របទឹកកកនៅក្នុងទន្លេត្រូវបានពន្លាយពេល។ ទន្លេ និងអូរភាគច្រើនត្រូវបានគ្របដណ្តប់ដោយទឹកកក...
Read more