Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ក្នុងព្រឹត្តិការណ៍គាំទ្រស៊ីហ្គេម២០២៣ Decathlon ផ្តល់ជូនគូប៉ុង5ដុល្លារដល់1000 ដុល្លារដល់អតិថិជន500នាក់ដំបូង

by KBN Journalist
February 6, 2023
in កីឡា
ក្នុងព្រឹត្តិការណ៍គាំទ្រស៊ីហ្គេម២០២៣ Decathlon ផ្តល់ជូនគូប៉ុង5ដុល្លារដល់1000 ដុល្លារដល់អតិថិជន500នាក់ដំបូង
922
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

(ភ្នំពេញ)៖ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នៅសល់តែ ៩១ថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់ ។ ទន្ទឹមជាមួយគ្នា ក្រុមហ៊ុន Decathlon ក៏បានប្រកាសគាំទ្រព្រឹត្តិការណ៍ជាប្រវត្ដិសាស្ដ្រលើកដំបូងនៅកម្ពុជានេះផងដែរ តាមរយៈការចូលរួមឧបត្ថម្ភសម្ភារជាច្រើនដល់អ្នកស្ម័គ្រចិត្ត ដែលនឹងចូលរួមបម្រើការងារកំឡុងពេលប្រកួតដ៏អស្ចារ្យនេះ ។ ជាមួយគ្នានោះ ក្នុងព្រឹត្តិការណ៍គាំទ្រ ស៊ីហ្គេម ឆ្នាំ២០២៣ Decathlon ផ្តល់ជូនគូប៉ុង 5 ដុល្លារដល់ 1000 ដុល្លារដល់អតិថិជន 500 នាក់ដំបូងនៅថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2023 | ម៉ោង 9:00 ព្រឹក នៅ Decathlon មានជ័យ (Decathlon AEON III ) ។

នេះបើតាមការបញ្ជាក់របស់លោក ចេប៊ី នាយកគ្រប់គ្រង Decathlon Cambodia បន្ទាប់ពីក្រុមហ៊ុនបានបើកសាខាថ្មីរបស់ខ្លួន នៅផ្សារទំនើបអ៊ីអន-មានជ័យ ។ លោកថា ស៊ីហ្គេមនៅកម្ពុជា នឹងក្លាយជាការបំផុសគំនិតប្រជាពលរដ្ឋ ក្នុងការលេងកីឡាកាន់តែច្រើន ។ ហេតុនេះ លោកក៏រីករាយក្នុងការចូលរួមគាំទ្រ ហើយលោកនឹងឧបត្ថម្ភសម្ភារជាកាតាបដល់អ្នកស្ម័គ្រចិត្តប្រមាណ ៧ពាន់នាក់ ក្នុងតម្លៃជាង ៨មុឺនដុល្លារ ដែលគណៈកម្មាធិការជាតិ CAMSOC បានប្រកាសជ្រើសរើស ដើម្បីចូលរួមបម្រើការងារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។

នាយកគ្រប់គ្រង Decathlon Cambodia បានពោលថា “យើងមានមហិច្ឆតាក្នុងការជួយប្រជាជនកម្ពុជាគ្រប់ៗគ្នាឲ្យរស់នៅក្រកបដោយសុខភាពល្អតាមរយៈ ការចូលរួមលេងកីឡាដែលពូកគេចូលចិត្ត”។

លោក ចេប៊ី បានថ្លែងទៀតថា “យើងជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ2023 នឹងក្លាយជាការបំផុសគំនិតប្រជាជនកម្ពូជា ក្នុងការ សាកល្បងលេងកីឡាថ្មីដែលយើងមិនធ្លាប់បានស្គាល់ពីមុន។ ពួកយើង បេជ្ញាចិត្តក្នុង ចូលរួមជួយដល់ព្រឹត្តិការណ៍កីឡា សមាគមកីឡា សហព័ន្ធកីឡា អង្គការក្រៅរដ្ឋាភិបាលនានា ហើយពួកយើងនឹងក៏ នៅតែបន្តសកម្មភាពទាំងនាពេលអនាគត ខាងមុខបន្តទៀត”។

បន្ថែមលើនេះ លោក Arjun Deswal តំណាង Decathlon AEON III បានចាត់ទុកឆ្នាំ 2023 គឺជាឆ្នាំពិសេសសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។ លោកបានសម្ដែងសេក្ដីរីករាយជាមួយតួនាទី ក្នុងការធ្វើឲ្យផលិតផលកីឡារបស់ខ្លួន អាចចូលរួមប្រើប្រាស់សម្រាប់ប្រទេសពលរដ្ឋកម្ពុជា នៅក្នុងការប្រកួតកីឡាប្រចាំតំបន់ដ៏ធំលើកដំបូងនៅកម្ពុជានេះ ។ ដើម្បីអបអរសាទរការបើកសាខាថ្មី ក៏ដូចជាអបអរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា Decathlon នឹងផ្តល់ជូនគូប៉ុង 5 ដុល្លារដល់ 1000 ដុល្លារដល់អតិថិជន 500 នាក់ដំបូង នៅថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2023 | ម៉ោង 9:00 ព្រឹក នៅ Decathlon មានជ័យ (Decathlon AEON III ) ។

សូមបញ្ជាក់បន្ថែមផងដែរថា ដើម្បីអបអរសាទរការបើកសាខាថ្មី ក៏ដូចជាអបអរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា Decathlon ក៏បានរៀបចំនូវការសម្ដែងទស្សនីយភាពជាច្រើនផងដែរ ពិសេសការបង្ហាញក្បាច់គុនល្បុក្កតោដោយក្រុមរបស់កីឡាករ សំ ថារ័ត្ន ដ្បិតគុនល្បុក្កតោ គឺជាវិញ្ញាសាប្រពៃណីមួយ ដែលកម្ពុជាបានដាក់បញ្ចូលក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងបើកការប្រកួតនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕

Decathlon គឺជាក្រុមហ៊ុនកីឡាដែលបានបង្កើតឡើងក្នុងឆ្នាំ 1976 នៅប្រទេសបារាំង ហើយឥឡូវនេះមានមូលដ្ឋាននៅក្នុង 70 ប្រទេសដែលមានមិត្តរួមក្រុមច្រើនជាង 100 000 នាក់ទូទាំងពិភពលោក។ ភាពខុសប្លែពីគេរបស់យើង គឺការរចនា ការអភិវឌ្ឍ ការផលិត និងការលក់រាយ នូវផលិតផលដែលមាន ភាពច្នៃប្រឌិតខ្ពស់ ទៅលើកីឡាចំនួន 60 ប្រភេទ ផ្សេងៗគ្នា៕

ADVERTISEMENT
Next Post
នរណាខ្លះកំពុងដឹកឈើចេញពីតំបន់ដែនអភិរក្សសត្វព្រៃកែវសីមា? ខ្នងមិនតូចទេ មើលទៅបានជាអាចបាំងភ្នែកអាជ្ញាធរ

នរណាខ្លះកំពុងដឹកឈើចេញពីតំបន់ដែនអភិរក្សសត្វព្រៃកែវសីមា? ខ្នងមិនតូចទេ មើលទៅបានជាអាចបាំងភ្នែកអាជ្ញាធរ

លោកស្រី រស់ ឡុងម៉ាឡែន អ្នកជំនាញផ្នែកលក់និងទីផ្សារនៅកម្ពុជាផ្តល់ការប្រឹក្សាពីសក្តានុពលខ្មែរពេលនេះដល់ក្រុមហ៊ុនផ្នែកសម្រស់ដ៏ធំមួយរបស់ថៃ

លោកស្រី រស់ ឡុងម៉ាឡែន អ្នកជំនាញផ្នែកលក់និងទីផ្សារនៅកម្ពុជាផ្តល់ការប្រឹក្សាពីសក្តានុពលខ្មែរពេលនេះដល់ក្រុមហ៊ុនផ្នែកសម្រស់ដ៏ធំមួយរបស់ថៃ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!