Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

នរណាខ្លះកំពុងដឹកឈើចេញពីតំបន់ដែនអភិរក្សសត្វព្រៃកែវសីមា? ខ្នងមិនតូចទេ មើលទៅបានជាអាចបាំងភ្នែកអាជ្ញាធរ

by KBN Journalist
March 31, 2023
in សង្គម
នរណាខ្លះកំពុងដឹកឈើចេញពីតំបន់ដែនអភិរក្សសត្វព្រៃកែវសីមា? ខ្នងមិនតូចទេ មើលទៅបានជាអាចបាំងភ្នែកអាជ្ញាធរ
922
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ខេត្តមណ្ឌលគិរី÷ សកម្មភាពដឹកឈើចេញពីតំបន់ព្រៃអភិរក្សកែវសីមានៅតែកើតមានជាបន្តបន្ទាប់ តាមរយៈម៉ូតូនិងរថយន្ត។ គ្រប់ច្រកចេញសុទ្ធតែមានដំណើរការនៃការដឹកឈើចេញយ៉ាងស្ងៀមស្ងាត់ បន្ទាប់ពីពួកគេបានបង់លុយឲ្យក្រុមមន្ត្រីនៃតំបន់អភិរក្សកែវសីមា។ ប្រភពបានឲ្យដឹងថា តូចស៊ីតាមតូចធំស៊ីតាមធំ ទៅតាមតួនាទីនៃមន្ត្រីដែនអភិរក្សកែវសីមាជាមួយនឹងពួកឈ្មួញរកស៊ីដឹកឈើ។

តំបន់អភិរក្សកែវសីមា គ្របដណ្ដប់លើស្រុកកែវសីមាទាំងមូលនិងផ្នែកខ្លះនៃស្រុកអូរាំង។ ចាប់ពីស្រុកអូរាំងនៃស្នាក់ការបរិស្ថានអូរាំងក៏ដូចជាស្នាក់ការបរិស្ថានរកាថ្មីគឺមានរថយន្តដឹកឈើចេញឆ្លងកាត់មុខស្នាក់ការនោះជារៀងរាល់យប់។ ឈ្មួញសំខាន់ៗដឹកឈើតាមរថយន្តសាំយ៉ុង,រថយន្តកាមរីបាឡែននិងរថយន្តធុនត្រា ។នៅស្នាក់ការរកាថ្មី ពួកឈ្មួញដឹកឈើឆ្លងកាត់មុខទីស្នាក់ការតែ ម្ដង។ នៅទីនេះមានឈ្មួញម្នាក់ដឹកឈើផ្ដាច់មុខគឺលោកលីន ដែលធ្វើសកម្មភាពជាប្រចាំរាល់យប់។ ពួកគេដឹក ឈើតាមរថយន្តសាំយ៉ុងកាត់ក្បែររបងវត្តឆ្ពោះមកស្រុកកែវសីមា ។

នៅច្រកអណ្ដូងក្រឡឹងជាប់របងស្នាក់ការបរិស្ថានអូរាំងក៏មានសកម្មភាពដឹកឈើចេញជារៀងរាល់យប់ដែរ។ នៅទីនោះគឺមានឈ្មួញម្នាក់មិនប្រាប់ឈ្មោះដល់អ្នកកាសែតដែលធ្វើសកម្មភាពជាប្រចាំ ដោយបានបង់សួយសារជូនមន្ត្រីបរិស្ថាននៅទី នោះតាមលទ្ធភាពជាក់ស្ដែង ប៉ុន្តែឈ្មួញរូបនេះអះអាងថា បានបង់ប្រាក់ជូនលោកនាយក ដែនជម្រកសត្វ ព្រៃកែវសីមាប្រចាំខែ។ ឈ្មួញម្នាក់នេះមិនប្រាប់ថា តើនាយកដែនជម្រកសត្វព្រៃកែវសីមាជានរណានិងបង់ប្រាក់ប៉ុន្មាននោះទេក្នុងមួយខែៗ។យ៉ាង ណាក៏ដោយ បានចែករំលែកជូនទៅប្រធានស្នាក់ការផងនិងជូនទៅលោកនាយកដែនផង។

នៅតំបន់អូរាំងនេះ ក្រៅពីឈ្មួញឈ្មោះលីនក៏នៅមានឈ្មោះរិទ្ធនិងឈ្មួញម្នាក់ទៀតដែលធ្វើសកម្មភាពជា ប្រចាំ។ ពួកឈ្មួញអះអាងថា បានផ្ដល់សេវាខ្លះៗជូនមន្ត្រីនៅស្នាក់ការរកាថ្មីនិងអូរាំងគ្រាន់និងបានបាយទឹកតែប៉ុណ្ណោះ។ ជួបជាមួយអ្នកកាសែតកាលពីពេលកន្លង ទៅនេះពួកឈ្មួញទាំងនោះអះអាងថាសម្រាប់មេៗពួក គេមានកញ្ចប់ផ្សេងដោយមិនឲ្យប៉ះពាល់ជាមួយពួកមន្ត្រីដែលប្រចាំការនៅតាមស្នាក់ការនោះឡើយ។ មន្ត្រីដែលប្រចាំការនៅតាមស្នាក់ការទាំងនោះមិនមែនមានតែឧទ្យានុរក្សនោះទេ ប៉ុន្តែក៏មានស្ថាប័នផ្សេងៗទៀតដែលដេកនៅប្រចាំការនោះដែរ។

នៅតំបន់កែវសីមាដែលជាទីស្នាក់ការធំនៃតំបន់អភិរក្សសត្វព្រៃកែសីមាក៏មានឈ្មួញធ្វើសកម្មភាពជាប្រចាំនោះដែរ។ នៅទីនេះក្រៅពីរថយន្តកាមរីបាឡែនដឹកឈើរបស់លោក រត្ន ក៏នៅមានលោកស្រ៊ុនដែលប្រើប្រាស់រថយន្តធុនត្រាធ្វើសកម្មភាពជារៀងរាល់យប់ដឹកឈើចេញទៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ។ លោករត្ន និងលោកស្រ៊ុនរកស៊ីចូលហ៊ុនគ្នាក្នុងរបរជំនួញដឹកឈើទៅប្រទេសវៀតណាមសព្វថ្ងៃនេះ។ ពួកគេធ្វើសកម្មភាពរៀងរាល់ថ្ងៃដោយបានបង់ប្រាក់ទៅឲ្យលោកនាយកដែនសម្រកសត្វព្រៃកែវសីមា។ ឈ្មួញទាំងពីរនាក់នេះនិយាយថា បានចំណែកប្រាក់ប្រចាំខែជូនមន្ត្រីបរិស្ថានដែលជាមេៗនៅតំបន់នេះ។

នៅដើមខែមីនាកន្លងទៅក៏មានផងដែរ សកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ស្នាក់ការស្រែថ្លែង ក្រោមលេះនៃការអនុញ្ញាតដោយលោកអភិបាលស្រុកកែវសីមាសម្រាប់ការផ្គត់ផ្គង់ធ្វើផ្ទះសម្បែងអ្នកធំ។ ក្រៅពីការកាប់បំផ្លាញព្រៃឈើដើម្បីនាំចេញទៅប្រទេសវៀតណាមក៏មានផងដែរការកាប់ឈើថ្មីៗដើម្បីផ្គត់ផ្គង់ក្នុងស្រុកឬសម្រាប់ធ្វើផ្ទះអ្នកធំ។ ក្រៅពីនេះក៏មានសកម្មភាពនៃការដឹកជញ្ជូនឈើតាមម៉ូតូយកទៅលាក់ទុកនៅក្រោយផ្ទះរបស់ប្រជាពលរដ្ឋ មុនដឹកទៅប្រទេសវៀតណាម។

តើអាចត្រឹមត្រូវតាមច្បាប់ទេដែលឋានៈត្រឹមអភិបាល ស្រុកបែរជាមានសិទ្ធិអនុញ្ញាតមានការកាប់បំផ្លាញព្រៃ ឈើនៅក្នុងតំបន់អភិរក្ស។យ៉ាងដូច្នេះ? ទិដ្ឋភាពដែលបាននឹងកំពុងកើតឡើងដូចជាកណ្ដៀរជារៀងរាល់យប់នេះគឺប្រាកដណាស់ថា តំបន់អភិរក្សកែវសីមាលែងមានព្រៃតទៅទៀតហើយ។ តើជាការទទួលខុសត្រូវរបស់នរណាបើឋានៈត្រឹមជាអភិបាលស្រុកហ៊ានលើកដៃ     ស៊ីញ៉េឲ្យគេកាប់ឈើក្នុងតំបន់អភិរក្សយ៉ាងនេះ?

មានរឿងរ៉ាវជាច្រើនទៀតដែលកំពុងកើតមានយ៉ាងញាំញីឆ្ពោះទៅរកភាពហិនហោចព្រៃឈើនៅតំបន់កែវសីមាដែលយើងនឹងបន្តនិយាយនៅពេលក្រោយ។សកម្មភាពនៃការកាប់ឈើនៅតែបន្តមាន,សកម្មភាពនៃការឈូសឆាយដីព្រៃនៅតែបន្តកើតមាន រីឯពួកមន្ត្រីបរិស្ថាននៅតែបន្តលាដៃយកលុយពីពួកឈ្មួញ៕

ADVERTISEMENT
Next Post
លោកស្រី រស់ ឡុងម៉ាឡែន អ្នកជំនាញផ្នែកលក់និងទីផ្សារនៅកម្ពុជាផ្តល់ការប្រឹក្សាពីសក្តានុពលខ្មែរពេលនេះដល់ក្រុមហ៊ុនផ្នែកសម្រស់ដ៏ធំមួយរបស់ថៃ

លោកស្រី រស់ ឡុងម៉ាឡែន អ្នកជំនាញផ្នែកលក់និងទីផ្សារនៅកម្ពុជាផ្តល់ការប្រឹក្សាពីសក្តានុពលខ្មែរពេលនេះដល់ក្រុមហ៊ុនផ្នែកសម្រស់ដ៏ធំមួយរបស់ថៃ

ជេរពេញបណ្តាញសង្គមក្រោយមើលឃើញវិឌីអូមួយបង្ហាញរថយន្តទំនើប RANGE ROVER​ មួយគ្រឿងចូលចាក់សាំងអត់ឱ្យលុយគេបើករត់គេច, តែការពិតជារឿងផ្សេងទៅវិញ (មានវិឌីអូកន្លែងកើតហេតុ)

ជេរពេញបណ្តាញសង្គមក្រោយមើលឃើញវិឌីអូមួយបង្ហាញរថយន្តទំនើប RANGE ROVER​ មួយគ្រឿងចូលចាក់សាំងអត់ឱ្យលុយគេបើករត់គេច, តែការពិតជារឿងផ្សេងទៅវិញ (មានវិឌីអូកន្លែងកើតហេតុ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!