ភ្នំពេញ៖ កម្មវិធី MISS COSMO CAMBODIA ដែលត្រូវបានក្រុមហ៊ុន Influence Agency ហ៊ានចំណាយលុយយ៉ាងច្រើនសន្ធឹកទិញសិទ្ធយកមក គ្រប់គ្រងរំលង លើក្រុមហ៊ុន HK7 របស់អ្នកនាង អ៊ឹម សុគន្ធា បានបង្ហាញបេក្ខភាពដែលបានមកដាក់ពាក្យចូលប្រកួតសម្រាប់ឆ្នាំនេះហើយ។

កម្មវិធី MISS COSMO CAMBODIA បានបង្ហាញមុខនូវបេក្ខភាពដែលបានដាក់ពាក្យប្រឡងហើយ មានទាំងជើងថ្មីជើងចាស់ជាច្រើន ហើយ អ្វីដែលចាប់អារម្មណ៍និងកត់សម្គាល់ខ្លាំងនោះគឺ ឃើញមាន ប៊ី សុធារី និង ផន ស្រីពី បានមុខក្នុងកម្មវិធីនេះ ដែរ។
ក្នុងចំណោមបេក្ខភាពអ្នកដែលបានដាក់ពាក្យប្រមាណ៣០នាក់នោះ ស្រាប់តែមាន កញ្ញា ប៊ី សុធារី ម្ចាស់ម្គុដ MISS GRAND CAMBODIA 2024 និងកញ្ញា ផន ស្រីពី ជ័យលាភីតំណែង TOP10 ផងដែររបស់អ្នកនាង អ៊ឹម សុគន្ធា នោះស្រាប់តែស្ងាត់ៗ មកដាក់ពាក្យចូលប្រឡងកម្មវិធីបវរកញ្ញាមួយនេះទៅវិញ ខណៈស្រីស្អាតទាំងពីររូបនេះ ធ្លាប់និយាយ លែងចង់ប្រកួតហើយម្នាក់ទៀតធ្លាប់និយាយផ្អាកប្រឡងម្តងទៀត ប៉ុន្តែអ្នកទាំងពីរប្រែវិញដាក់ពាក្យចូលកម្មវិធី COSMO ។

ក្រោយឃើញមុខកញ្ញា ប៊ី សុធារី និងកញ្ញា ផន ស្រីពី ក្នុងកម្មវិធីនេះ ហើយស្រាប់តែអ្នកនាង អ៊ឹម សុគន្ធា ផ្ទុះប្រតិកម្មមួយកើតឡើង ដោយទំនងជាខឹងមើលទៅ បានជាបញ្ចេញសារមួយដោយបានសរសេរថា ជាតារាស្រី “អាត្មានិយម” និងហៅទៀតថា ជាក្មេងឈ្លើយសម្រាប់អ្នកនាង អ៊ឹម សុគន្ធា។

អ្នកនាង អ៊ឹម សុគន្ធា បានបង្ហោះសារចេញទាំងយប់កាលពីថ្ងៃ១០ ខែមីនា ឆ្នាំ២០២៥ ឱ្យដឹងថា “ថ្លើមធំណាស់ហ៊ានចូលប្រកួតរំលងខ្ញុំផង..
មិនដឹងថាដាក់ឈ្មោះអីអោយចំទេអាត្មានិយមណាស់ បើអ្នករំលងខ្ញុំបែបនេះ មិនគិតដល់ខ្ញុំ ចឹងខ្ញុំក៏មិនទុកដែរ រចាំមើលថាខ្ញុំនឹងធ្វើបែបណាក្មេងឈ្លើយ” ។
ទន្ទឹមនោះ ផងដែរមហាជននិងអ្នកគាំទ្រខ្លះបានចេញមតិគាំទ្រទៅលើ កញ្ញា ប៊ី សុធារី និងកញ្ញា ផន ស្រីពី សម្រាប់ការវិលចូលប្រឡងម្តងទៀត ហើយមានមតិខ្លះទៀត បានអង្វរឱ្យអ្នកនាង អ៊ឹម សុគន្ធា បើកចិត្តឱ្យទូលំទូលាយ ព្រោះអ្នកនាង អ៊ឹម សុគន្ធា ក៏បានប្រកាសផ្អាកកាន់វិស័យបវរកញ្ញាទៅហើយ។
ទន្ទឹមនឹងផងដែរ ស្វាមីរបស់អ្នកនាង អ៊ឹម សុគន្ធា ក៏បានប្រតិកម្មដូចគ្នាដោយបញ្ជាក់ថា ផន ស្រីពី បានសុំការអនុញ្ញាត្រឹមត្រូវពីក្រុមហ៊ុនរបស់លោកផ្ទាល់ និងជូនដំណឹងជាមុនគឺ មិនមានបញ្ហានោះទេ លើកលែងតែកញ្ញា ប៊ី សុធារី មិនទទួលបានទទួលបានការអនុញ្ញាតនោះឡើយ ព្រោះ ប៊ី សុធារី ស្ថិតនៅក្រោមកុងត្រាកិច្ចសន្យារបស់ក្រុមហ៊ុន HK7 ។
លោក គង់ រ៉ាយុទ្ធ ស្វាមីរបស់អ្នកនាង អ៊ឹម សុគន្ធា សរសេរបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកឱ្យដឹងថា ប្រសិនបើ ប៊ី សុធារី សុំការអនុញ្ញាតជាមុន ដូច ផន ស្រីពី នោះប្រាដកជាទទួលការអនុញ្ញាត មិនហាមឃាត់ទេ ប៉ុន្តែលោកថា ប៊ី សុធារី ចេញមកឈ្លើសបំពានកុងត្រា ទាំងខ្លួនបវរកញ្ញាក្រោមឈ្មោះរបស់ក្រុមហ៊ុនរបស់លោកនិងភរិយា បែរជាចេញទៅប្រឡងកម្មវិធី MISS COSMO ដោយព្រងើយតែម្តង៕










Discussion about this post