Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ដឹងការពិតមូលហេតុបណ្តាលឱ្យអ្នកនាង ដេត ម៉ាលីណា បុកទ្រូងផ្លូវដោយសារតែបុរសម្នាក់នេះ..!

by KBN Journalist
October 13, 2021
in តារា
ដឹងការពិតមូលហេតុបណ្តាលឱ្យអ្នកនាង ដេត ម៉ាលីណា បុកទ្រូងផ្លូវដោយសារតែបុរសម្នាក់នេះ..!
944
SHARES
15.7k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

តាមប្រភពពត៍មានច្បាស់ការពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នាងដេតម៉ាលីណាក្នុងសភាពស្រវឹងស្រាយ៉ាងជោគជាំហើយបានឈ្លោះប្រកែកប្រតាយប្រតប់គ្នាជាមួយបុរសម្នាក់ ដែលគេស្គាល់ថាជាម្ចាស់ហាងផឹកសុី យីហោ 1967 Muzik and Bistro ដែលស្ថិតនៅលើ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខ័ណ្ឌទួល គោក រាជធានី ភ្នំពេញ ។

បើតាមប្រភពពត៏មាន នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ យប់រំលងអាទ្រា ឈានចូលចូលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានឈ្លោះប្រកែកប្រតាយប្រតប់ជាមួយប្រុសម្នាក់ រួចមកនៅវេលាម៉ោង 2:00 រំលងអធ្រាត្រ ក៏បានបើករថយន្តម៉ាក ម៉ាសេដេស G Wagon ពណ៍ខ្មៅ គ្មានស្លាកលេខចេញពីកន្លែងកើតហេតុដែលមានយីហោ 1967 Muzik and Bistro ។

ហើយនាង ដេត ម៉ាលីណាក៏បានបើករថយន្តម៉ាក រ៉ូរ៉យ Roll Royce ពណ៍ ស ពាក់ស្លាកលេខកម្ពុជា MR.IDOL នៅក្នុងសភាពស្រវឹងស្រាយ៉ាងជោគជាំក៏បានបោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះចេញទៅដេញ តាមបុក រួចមកដល់ចំនុចស្ពានអាកាស 7 មករាក៏បានជ្រុលចង្កូតទៅបុកនឹងរបាំងចែកទ្រូងផ្លូវចំពាក់កណ្តាលរថយន្ត បណ្តាយអោយរងការខូចខាតផ្នែកខាង.មុខនៃរថយន្តយ៉ាងខ្លាំង និងបណ្តាលអោយបាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបង្ការអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី។

បន្ទាប់ពីពីរកើតហេតុ នាងដេតម៉ាលីណារួចមកអង្គរក្សក៏បានដោះស្លាកលេខរថយន្ត និងគ្រានាងឡើងលើរថយន្តម៉ាកតូយូតា វីហ្គោ ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-3579 គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។

ប៉ុន្តែលុះដល់ព្រឹកព្រលឹមឡើងថ្ងៃទី១៣ ខែតុលា ឆ្នាំំ២០២១ លោក ឌួង ឆាយ បែរជាបង្ហោះសារមួយគួរនឹកភ្ញាក់ផ្អើលនិងមិននឹកស្មានទៅវិញ ដោយលោកសរសេរថា “ដឹងការពិតហើយណាពូមីងបងប្អូនទាំងអស់គ្នា សាហាវហួសហេតុ។ ខ្ញុំស្តាយទឹកចិត្តដែរបារម្ភ និងអានិតណាស់ស្រីដូចជានាងណាស់”។

ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មហាជនជាច្រើនមានចាប់អារម្មណ៍ជាខ្លាំងហើយ ក៏បានដាក់ការសង្ស័យថា អ្នកនាង ដេត ម៉ាលីណា អាចនឹងបើករថយន្តនេះ ក្នុងស្ថានភាពស្រវឹង ដែលទើបតែចេញពីកន្លែងផឹកស៊ីកន្លែងណាមួយ ទើបមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកក្បាលពុះទ្រូងផ្លូវ ធ្វើឱ្យរថយន្ត រងការខូចខាតផ្ទៃខាងមុខយ៉ាងធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណា អ្នកនាង ដេត ម៉ាលីណា មិនទាន់ចេញមុខបកស្រាយ ឬ អះអាងពីស្ថានភាពរបស់ខ្លួនឡើយ៕

ADVERTISEMENT
Next Post
ពិតជានឹកស្មានថាម្ចាស់ប្រេន NUNA តម្រង់យុវជនដែលធ្លាប់រងការរិះគន់នេះ ឱ្យក្លាយជាមនុស្សល្អឡើងវិញហើយផ្តល់ឱកាសសម្តែងទៀត

ពិតជានឹកស្មានថាម្ចាស់ប្រេន NUNA តម្រង់យុវជនដែលធ្លាប់រងការរិះគន់នេះ ឱ្យក្លាយជាមនុស្សល្អឡើងវិញហើយផ្តល់ឱកាសសម្តែងទៀត

សុខៗស្រាប់តែលោក ឌួង ឆាយ បែរជាបង្ហោះសារអង្វរអតីតភរិយាទៅវិញ ក្រោយពីស្ងប់បាន២ថ្ងៃ

សុខៗស្រាប់តែលោក ឌួង ឆាយ បែរជាបង្ហោះសារអង្វរអតីតភរិយាទៅវិញ ក្រោយពីស្ងប់បាន២ថ្ងៃ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!