Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

សមត្ថកិច្ចទម្លាយរឿងរ៉ាវពិតក្រោយម្ចាស់ហាង Mode Store ចូលខ្លួនបំភ្លឺនៅតុលាការ

by KBN Journalist
November 29, 2021
in សង្គម
927
SHARES
15.5k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ពេលនេះ សមត្ថកិច្ចទម្លាយរឿងរ៉ាវពិតក្រោយម្ចាស់ហាង Mode Store ចូលខ្លួនបំភ្លឺនៅតុលាការហើយក្រោមចោទប្រកាន់លក់ផលិតផលក្លែងក្លាយទាំងអស់ហើយ ដែលលោកស្រី ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Store ដែលមានទីតាំងស្ថិតនៅ ចំណុចផ្ទះលេខ14BC ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានចូលតុលាការបំភ្លឺចំពោះមុខលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណី «នាំចូល រក្សាទុក លក់ទំនិញ ដែលមានម៉ាកក្លែងបន្លំនិងផលិតផលផ្សេងទៀត ថ្លែងម៉ាក ក្លែងប្រភព ក្លែងប័ណ្ឌធានានិងមិនសុចរិតនឹងទំនិញ» ។

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្រោយការចូលបំភ្លឺ គឺ តុលាការបានអនុញ្ញាតឲ្យថៅកែហាង Mode Store ត្រឡប់ទៅផ្ទះវិញ ហើយតុលាការនឹងបន្តនីតិវិធីជាបន្តបន្ទាប់ទៀត ។

ទន្ទឹមនេះ ដំណើររឿងពិតប្រាកដត្រូវបានលាតត្រដាងផងដែរ តាមរយៈរបាយការណ៍សុំរបស់សមត្ថកិច្ចដែលបានធ្វើឡើងគោរពជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ បានរៀបរាប់អំពីអង្គហេតុយ៉ាងលម្អិតយ៉ាងដូច្នេះថា ៖

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ច បានទទួលបណ្ដឹងពីប្រជាពលរដ្ឋ ដោយបានរៀបរាប់ នូវភាពមិនប្រក្រតីអំពីការលក់ផលិតផលជាច្រើន នៅហាង Mode Store ដោយបានសំណូមពរឱ្យសមត្ថកិច្ច បើកការស៊ើបអង្កេតនិងបង្ក្រាប តាមនីតិវិធីឲ្យបានលឿននិងមានប្រសិទ្ធភាព ។

ក្រោយមក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩៖២៥នាទីព្រឹក តបតាមបញ្ជាដោយលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងសមត្ថកិច្ច នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានចុះពិនិត្យជាក់ស្ដែង ដល់ទីតាំងហាង Mode Store តែម្ដង ។ នៅក្នុងការត្រួតពិនិត្យនោះ សមត្ថកិច្ចរកឃើញផលិតផលជាច្រើន ។

ក្រោយពីត្រួតពិនិត្យរួចមក លោកព្រះរាជអាជ្ញារង ចែ សុង បានសម្រេចឲ្យដកហូតទឹកអប់១មុខ២ឯកត្តា ។ ដោយឡែកផលិតផលក្រៅពីនេះគឺតម្រូវឲ្យបិទឃ្លុំបេជាបណ្ដោះអាសន្ននិងតម្រូវឲ្យម្ចាស់ទីតាំងខាងលើជាអ្នកមើលថែរក្សាមិនឲ្យខូចខាតឬបាត់បង់ឡើយ និងតម្រូវឲ្យយកឈ្មោះ ខេង ពិទូពុធធីតា និង ឈ្មោះ ហ្សារ៉ន អុលវី ភេទប្រុស ជាម្ចាស់ទីតាំង ចូលខ្លួនទៅបំភ្លឺនៅចំពោះមុខសមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដើម្បីបន្តនីតិវិធីផ្ដល់ចម្លើយពាក់ព័ន្ធនឹងប្រភពនាំចូលស្តុកទុក ដែលបានលក់បន្តនៅទំនិញដែលក្លែងម៉ាកសញ្ញានិងមិនសុចរិតនឹងទំនិញ ។

យោងតាមលទ្ធផលស្រាវជ្រាវនិងសួរចម្លើយ បានបង្ហាញថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី ខេង ពិទូពុធធីតា បានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនជាអាជីវករលក់ផលិតផលតាមអនឡាញនិងជាម្ចាស់ហាង Mode Store ។ ខ្លួនបានបើកហាង ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ហើយលទ្ធផលដែលខ្លួនលក់នោះមានដូចជាផលិតផលនាឡិកា កាបូប វ៉ែនតា សម្លៀកបំពាក់ និង ផលិតផលគ្រឿងសម្អាងដែលផលិតផលទាំងនោះខ្លួនបាននាំចូលមកពីបរទេស មានដូចជា បារាំង អាមេរិក អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលី ហើយខ្លួនមានវិក្កយបត្រពីហាងនិងមានវិក្កយបត្រពីក្រុមហ៊ុននៃក្រុមហ៊ុនបរទេសទាំងនោះ ។

ចំពោះផលិតផលដែលខ្លួនបានដាក់លក់នៅក្នុងហាងទាំងមូល គឺបានសុំការអនុញ្ញាតលោកពីក្រសួងសុខាភិបាលបានតែចំនួន២មុខប៉ុណ្ណោះ គឺ ផលិតផលម៉ាក Mosbeau និងផលិតផលម៉ាក Loreal ។ ចំណែកលទ្ធផលក្រៅពីនេះ គឺ ខ្លួនមិនបានសុំច្បាប់នោះទេ ។

ផលិតផល នាឡិកា កាបូប វ៉ែនតា សម្លៀកបំពាក់និងផលិតផលគ្រឿងសម្អាង ខ្លួនបានទិញចូលចាប់ពីតម្លៃពី៥ដុល្លារអាមេរិកដល់តម្លៃ៦ពាន់ដុល្លារអាមេរិក ហើយលក់ចេញចាប់ពីតម្លៃ១០ដុល្លារទៅ៦ពាន់ដុល្លារទៅតាមប្រភេទនីមួយៗនៃទំនិញ និងលក់ផលិតផលទាំងនេះទៅឲ្យអតិថិជនតាមបណ្ដាខេត្តរាជធានីភ្នំពេញ ដែលតាមបណ្ដាខេត្តខ្លួនបានផ្ញើផលិតផលតាមរយៈក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ និងក្រុមហ៊ុន J&T ហើយរកការទូទាត់ប្រាក់ពីអតិថិជនគឺតាមរយៈលុយសុទ្ធ តាមធនាគារ ABA និង តាមវីង ។

លោកស្រី ខេង ពិទូពុធធីតា បានរៀបរាប់ប្រាប់សមត្ថកិច្ចទៀតថា ផលិតផលដែលខ្លួនបានដាក់នៅក្នុងហាងទាំងអស់នោះខ្លួនមិនបានឆ្លងកាត់ការត្រួតពិនិត្យពីស្ថាប័នពាក់ព័ន្ធណាមួយឡើយគឺខ្លួនបានសុំការអនុញ្ញាតពីស្ថាប័នក្រសួងពាណិជ្ជកម្មតែមួយ និងបានចាប់ផ្តើមបង់ពន្ធប៉ាតង់តាំងពីឆ្នាំ២០១៨មកដល់បច្ចុប្បន្ន ។

ចំពោះការផ្សព្វផ្សាយខ្លួនបានធ្វើការផ្សព្វផ្សាយតាមរយៈផេកហ្វេសប៊ុករបស់ហាងផ្ទាល់គឺឈ្មោះ Mode Store ហើយបានសុំច្បាប់ផ្សព្វផ្សាយពីស្ថាប័នក្រសួងពាណិជ្ជកម្ម ។

យោងតាមការស្រាវជ្រាវនិងពិនិត្យឯកសារគតិយុត្តិផ្សេងៗរបស់សមត្ថកិច្ច បានបង្ហាញ ថា សហគ្រាសឈ្មោះ Mode Store គឺជាផ្សារលក់ទំនិញតាមប្រព័ន្ធអ៊ិនធឺណេតប៉ុណ្ណោះ ដោយមិនអាចចេញចូលនាំចេញ ផលបានឡើយ ។

ជាមួយគ្នានោះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជម្រាបជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ថា យោងតាមពាក្យបណ្ដឹង តាមអង្គហេតុ ការស្រាវជ្រាវរបស់សមត្ថកិច្ចនិងចម្លើយរបស់ឈ្មោះ ខេង ពិទូពុធធីតានិងឈ្មោះ ហ្សារ៉ន អ៊ុលវី គឺ ការជាប់ពាក់ព័ន្ធនឹងករណីនាំចូលរក្សាទុក លក់ទំនិញ ដែលមានម៉ាកក្លែងបន្លំនិងលក់ផលិតផលផ្សេងទៀត ក្លែងម៉ាក ក្លែងប្រភព ក្លែងប័ណ្ណធានានិងមិនសុចរិតនឹងទំនិញដោយសមត្ថកិច្ចចាត់ទុកថាជាអំពើដូចខាងក្រោមនេះ ៖
-ក្លែងបន្លំពាណិជ្ជសញ្ញាឬពាណិជ្ជនាម
-នាំចូល លក់ ប្រកាសលក់ឬមានបំណងលក់ដោយចេតនានូវទំនិញដែលមានម៉ាកក្លែងបន្លំឬមានចេតនាផ្តល់សេវា
-ជាអំពើមិនសុចរិតទាក់ទងនឹងទំនិញសេវាឬការអះអាងដែលបំភាន់។
-អំពើដែលទាក់ទងនឹងការអនុវត្តមិនសុចរិតនឹងទំនិញ
-ការក្លែងបន្លំឬការប៉ុនប៉ងក្លែងបន្លំតាមមធ្យោបាយឬវិធីណាមួយក៏ដោយលើផលិតផលទំនិញនិងសេវាចំពោះអត្តសញ្ញាណប្រភពប្រភេទគុណភាពខាងរូបធាតុ ឬ ខាងទ្រទ្រង់រាងកាយធាតុផ្សំបរិមាណ
-មានចេតនាធ្វើឲ្យបាត់វត្ថុតាងព្រោះថាបច្ចុប្បន្ននេះឈ្មោះខេង ពិទូពុធធីតា នៅតែបន្តលក់ផលិតផលដែលខុសច្បាប់ទាំងនោះដដែលទាំងខ្លួនព្រមទទួលស្គាល់ថាផលិតផលរបស់ខ្លួនមិនមានច្បាប់អនុញ្ញាតនិងមិនទាន់មានសេចក្ដីសម្រេចណាមួយពីតុលាការអនុញ្ញាតឲ្យដំណើរការកម្មឡើងវិញ ។

ទោះបីយ៉ាងណា កាលពីពេលកន្លងទៅ លោកស្រី ខេង ពិទូពុធធីតា បានធ្វើការ Live តាមបណ្តាញសង្គមហ្វេសប៊ុក ដោយបដិសេធថា ខ្លួនជាអាជីវករត្រឹមត្រូវនិងលក់ផលិតផលត្រឹមត្រូវស្របច្បាប់ជូនអតិថិជន ។
ទន្ទឹមនេះ យោងតាមប្រភពព័ត៌មានដាច់ដោយឡែកផ្សេងទៀតបានឲ្យដឹងថា មានម្ចាស់ក្រុមហ៊ុនមួយចំនួនក៏បានប្ដឹង លោកស្រី ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Store ទៅសមត្ថកិច្ចផងដែរ ដែលពេលនេះសមត្ថកិច្ចកំពុងចាត់ការបន្តតាមនីតិវិធី ៕

របាយការណ៍ សមត្ថកិច្ច

ADVERTISEMENT
Next Post
ពូកែលើតិកតុកជាអ្នកមាន! ការពិតជាចោរដៃរហ័សប្រើល្បីចណាត់ស្រីទៅកន្លែងស្ងាត់រំលោភហើយប្លន់ទៀត

ពូកែលើតិកតុកជាអ្នកមាន! ការពិតជាចោរដៃរហ័សប្រើល្បីចណាត់ស្រីទៅកន្លែងស្ងាត់រំលោភហើយប្លន់ទៀត

ខូចចិត្តបែកបាក់ស្នេហា មកសម្រេចចិត្តយកវិធីបន្សល់ទូកស្បែកជើងនិងកាបូប

ខូចចិត្តបែកបាក់ស្នេហា មកសម្រេចចិត្តយកវិធីបន្សល់ទូកស្បែកជើងនិងកាបូប

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!