ប្រមូលលុយជំនួយបានជិត១លាន ប៉ីប៉ីឌី រងការវាយប្រហារជាហូរហែរ តែលោកស្រី លាភ ដាណេ ហ៊ានចេញមុខមុនគេនិយាយរឿងនេះ (មានវិឌីអូ)
ភ្នំពេញ៖ នៅកម្ពុជាមានតារាល្បីៗ ឬតារាអភិកជនច្រើនណាស់ តែអ្វីដែលមើលឃើញជាក់ស្តែងគឺលោក ប៉ីប៉ីឌី ដែលមហាជនស្គាល់ជាតារាសម្តែងផង ជាថៅកែផលិតកម្មភាពយន្តផង ជាថៅកែហាងកាហ្វេ និង បុកល្ហុងផង ក្លាយសប្បុរសជននិងជាអ្នកគៀងគរក្រុមយុវជនជួយដល់សង្គមជាតិ ក្នុងគ្រាប្រទេសជាតិជួបសង្គ្រាម។ ស្របពេល ប៉ីប៉ីឌី នាំគេក្នុងប្រមូលថវិកាពីសប្បុសជនរហូតបានដល់ជិត១លានដុល្លារ ដើម្បីទិញស្បៀងផ្តល់ជនភាសឹកនិងកងទ័ពជួរមុខ ស្រាប់តែលេចឡើងនូវបុគ្គលកល្បីៗនិងមហាជនមួយចំនួនបែរជាធ្វើការរិះគន់ផង វាយប្រហារផង ដោយចោទប្រកាន់ថា ប៉ីប៉ីឌី...













