ភ្នំពេញ: លោក ស៊ិន ខុន ជាអតីតសកម្មជនអតីគណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ថ្នាក់បណ្ឌិត ត្រូវបានជនអាមេរិកមួយក្រុមវ៉ៃសម្លាប់ យ៉ាងអាណោចអាធម៌បំផុត កាលពី វេលារំលងអាធ្រាត ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅថ្ងៃបិទបញ្ចប់នៃពិធីបុណ្យអុំទូក នៅក្នុងរាជធានីភ្នំពេញ។ អំពីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១:៣០ នាទី អាធ្រាត នា ថ្ងៃទី អាទិត្យទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ ស្ថិតនៅនៅម្ដុំវត្តចាស់...
Read moreខេត្តកំពង់ស្ពឺ ៖ ស្ថាប័នសារព័ត៌មានក្នុងស្រុកជាច្រើនផ្សាយឡើងកក្រើកទៅ តែហ៊ាក់បីដូចជាក្រសួងដែលជាស្ថាប័នសាម៉ីខ្លួនមិនការចាប់អារម្មណ៍និងប្រតិកម្មអ្វីឡើយ ឬថាបានជ្រាបដែរឬទេចំពោះករណីបង្ក្រាបសង្វៀនជល់មាន់របស់មន្ត្រីយោធាជាន់ខ្ពស់ភូមិភាគ៣ លោក ជឿង ថេង និងលោកអ៊ិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភាព្រឹទ្ឋសភា និងអធិការកិច្ចខេត្តដែរ ឬយ៉ាងណានោះទេ បានជារហូតមកដល់ពេលនេះស្ងាត់ដូចចោរលួចសេះបែបនេះទៅវិញ ។ រឿងនេះក៏បានក្លាយជាប្រធានបទសម្រាប់ការជជែកវែកញែក និងលើកហេតុផលជាច្រើនព្រោះគេដឹងថា ការបង្ក្រាបនិងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងជល់មាន រហូតមានការដោះលែងក្រៅប្រព័ន្ឋគឺសាម៉ីខ្លួនតាមការលេចឮខ្យល់អស់លុយខ្ទង់ម៉ឺនដុល្លាឯណោះ មុនបញ្ជូនទៅតុលាការ ប៉ុន្តែគ្មាននរណាអាចបញ្ជាក់បានទេថាអ្នកណាជាអ្នកទទួលលុយសំណូកនេះឡើយ ។ ចំពោះមូលហេតុដែលរឿងនេះបែកធ្លាយ គឺដោយសារតែការនិយាយចរចាដោះលែងគឺលែងទាំង៤នាក់ ស្រាប់តែរួចតែម្នាក់(អ៊ិន សារ៉ន) ហើយ៣នាក់នៅជាប់ដដែលធ្វើអោយសាច់ញាតិអ្នកទាំង៣មិនអស់ចិត្តត្បិតថា សាច់ញាតិខ្លួនក៏អស់លុយដែរម្តេចមិនរួចខ្លួនដូចគេ។ យោងតាមសាច់ញាតិម្នាក់របស់ក្រុមអ្នកញៀនល្បែ.ងបៀអាប៉ោងយូគី និងជល់មាន់ដែលតែងតែទៅលេងនៅបនល្បែងរបស់លោកសក្តិ៥...
Read moreខេត្តត្បូងឃ្មុំ ៖ នៅទីបំផុត នាង ថន សុខា ដែលជាតារាល្បីមួយរូបលើបណ្តាញសង្គម Tik Tok ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយ ក្រោយពីត្រូវបានចោទប្រកាន់ពីបទ «លួច»។ https://youtu.be/1J1Fb0uEWaI តាមប្រភពព័ត៌មានទទួលបាននៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ចៅក្រមនៃសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចឃុំខ្លួននាង ថន សុខា នៅព្រឹកថ្ងៃសៅរ៍ ម្សិលមិញនេះ ក្រោយពីបញ្ចប់ការសាកសួររួចរាល់ពាក់ព័ន្ធពីបទល្មើស «លូច»។ យោងតាមមាត្រា...
Read moreភ្នំពេញៈនៅរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានង្ហាញនូវការអបអរនិងកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធខេត្តស្ទឹងត្រែងដែលបានស្វែងរកនិងតាមចាប់ខ្លួនយកមកវិញទាំងអស់ចំនួនប្រាំពីរនាក់ដែលលួចទម្លុះពន្ធនាគារហើយរត់គេចខ្លួន។ លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការសម្ដេចក្រឡាហោម ស ខេងបានសរសេរថា”ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពី លទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែងដែលនៅពេលនេះយើងសម្រេចបានជោគជ័យ។តាមលទ្ធផលនៅថ្ងៃនេះសមត្ថកិច្ចមូលដ្ឋានបានបញ្ចប់ការចាប់ខ្លួនជនជាប់ឃុំចំនួនប្រាំពីរនាក់មកវិញហើយដែលទណ្ឌិតទាំងនោះបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ នេះ ។ សម្តេចបានបន្តថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែនូវការកោតសរសើរដល់សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានជោគជ័យនៅក្នុងប្រតិបត្តិការនេះ ។ ទន្ទឹមនឹងនេះខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជាថ្មីទៀជូនបងប្អូនជនរួមជាតិដែរថាដំណើរការអធិការកិច្ច ចំពោះបញ្ហាដែលបានកើតឡើងធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះគឺនៅកំពុងដំណើរការនៅឡើយ ហើយយើងនឹងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ជាចុងក្រោយថា”ដូចដែលខ្ញុំបានជម្រាពីពេលមុនមកហើយថាលទ្ធផលជោគជ័យនៃ...
Read moreភ្នំពេញៈ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរបស់ពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក គឺចាប់១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៤នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានដូចជា៖នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកាមានមនុស្សចំនួនបួននាក់ បានស្លាប់ និងរបួសចំនួន...
Read moreបន្ទាយមានជ័យ: មានករណីផ្ទុះអាវុធរវាងជនជាតិថៃនិងថៃនៅកន្លែងផឹកស៊ីផ្សាររាត្រីទឹកពុះ ទល់មុខកាស៊ីណូប៉ារ៉ាមិចភូមិក្បាល ស្ពាន១សង្កាត់ក្រុងប៉ោយប៉ែតបណ្តាលឳ្យរបួសខ្លះ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ប្រភពព័ត័មានបានឪ្យដឹងនាយប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១ថា :ជម្លោះឈានដល់ផ្ទុះអាវុធខ្លីនោះ ចេញមកពីភ្ញៀវថៅកែ មេការនិងភ្ញៀវជាជនជាតិថៃបានកំសាន្តនិងញ៉ាំអាហារផឹកស៊ី ហើយស្រវឹង។ក្នុងចំណោមជនជាតិថៃនោះ មានអ្នកស្គាល់គ្នា ហើយមានរឿងចាស់ជាមួយគ្នា ហើយក៏ឌីដងដាក់គ្នានិងគប់ដបស្រាបៀរដាក់គ្នា ។ ប្រភពសន្តិសុខកាស៊ីណូនិងភ្ញៀវបានអោយដឹងថា : តមក ជនជាតិថៃជាគូទំនាស់បានឈានដល់ដកកាំភ្លើងខ្លីបាញ់គ្នាតែម្តង។ក្នុងនោះ របួសខ្លះ ។ ប្រភពបន្តថា :ក្រុមបង្ករទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលអោយកម្លាំងអាវុធហត្ថរងរបួស៣នាក់។ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្ករបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីបង្ក្រាបស្ថានការណ៍ ។ តែភ្លាមៗនោះខាងកងកម្លាំងសមត្ថកិច្ច...
Read moreបាត់ដំបង៖ ពិតជាគួរឱ្យអាណិតណាស់សម្រាប់ក្មេងរូបនេះ ដែលជាក្មេងកំព្រា ស្មានតែទទួលជីវិតថ្មីនិងរស់នៅល្អប្រសើរហើយនៅពេលបានជួបឪពុកម្តាយចិញ្ចឹមថ្មី ប៉ុន្តែយកនាងមកចិញ្ចឹមមិនទាន់ប៉ុន្មានឆ្នាំផង ស្រាប់តែធ្វើទារុណកម្មលើនាងមិនឈប់មិនឈរ យ៉ាងព្រៃផ្សៃចាត់ទុកនាងដូចសត្វធាតុ។ ក្រោយរឿងនេះត្រូវបានស៊ើបអង្កេតរួចហើយ សមត្ថកិច្ចនាំខ្លួនស្ត្រីម្នាក់ដែលម្តាយចិញ្ចឹមក្មេងស្រីខាងលើបញ្ជូនទៅតុលាការហើយ បន្ទាប់ពីបែកធ្លាយបានវាយធ្វើបាបកុមារីអាយុ ៨ឆ្នាំជាកូនចិញ្ចឹមជាច្រើនឆ្នាំ។នគរបាលជំនាញ ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះត្រូវបានមន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្រោយទទួលបានពាក្យបណ្តឹងជាច្រើនបន្តបន្ទាប់ និងស្រាវជ្រាវប្រមូលភស្តុតាងបានត្រឹមត្រូវជាក់លាក់តាមផ្លូវច្បាប់។ ការនាំខ្លួនស្ត្រីជាម្តាយចិញ្ចឹមនេះធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ពីបទអំពើហិង្សាក្នុងគ្រួសារ (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ) កើតឡើងនៅត្រង់ចំណុចក្រុមទី១២ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ពិសេសនៅអំឡុងចុងឆ្នាំ ២០២០ រហូតមក។កុមារីរងគ្រោះមានឈ្មោះឯម...
Read moreភ្នំពេញៈ ចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ បានប្រកាសសាលក្រម នៅរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសម្រេចដាក់ពន្ធនាគារ កំណត់៨ឆ្នាំ លើជនជាប់ចោទ ២នាក់ ដែល ជាជនដៃដល់ សម្លាប់ជនរងគ្រោះ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនជាប់ចោទ ២ នាក់នេះ ស្ថិតក្រោមការចោទប្រកាន់ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។ ជនជាប់ចោទដែលជាជនដៃដល់ ឈ្មោះ...
Read moreប៉ៃលិន៖ បុរសម្នាក់ក្រោយពីដើរទៅសុំលុយគេតែគេមិនឱ្យស្រាប់តែយកដែកវាយឱ្យបែកក្បាលតែម្តង ហើយក៏ដើរចេញធ្វើមិនដឹង តែពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ជនដៃដល់ខាងលើដែលយកដែកអក្សរ T វាយក្បាលបងប្រុសបែកក្បាលផ្នែកខាងក្រោយ ថ្ងាស និងថ្ពាល់ខាងឆ្វេង ដេរ៨ថ្នេរ ។ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលល្វា ស្រាវជ្រាវជនសង្ស័យម្នាក់យកមកផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី ហិង្សារដោយចេតនា បណ្តាលឱ្យមនុស្សរងរបួសម្នាក់ បែកក្បាលផ្នែកខាងក្រោយ ថ្ងាស និងថ្ពាល់ខាងឆ្វេង ដេរ៨ថ្នេរ កាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។...
Read moreកណ្ដាល៖ នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ករណីគំរាមកំហែងថានឹងសម្លាប់ទៅលើប្រពន្ធ និងដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បន្ទាប់ប្រើប្រាស់គ្រឿងញៀនរួច។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ កែវ ចាន់ណេត ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ចាន់ណេត ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល...
Read more