សង្គម

អន់ចិត្តម្តាយស្តីប.ន្ទោសបែ.របែ.កគំនិតគិ.តខ្លីលែ.ងខ្វល់ឪពុកម្តាយ! យំស្រែកច.ង់លោ.ត

0bkH5sEeCE5a6E3PRj6URRh777wqZcJdmpLWkRMsPKHnuudEFlG_JKuevNS1qZsy1JPZsJsW805-Mk8kentu3SyMoF09Ij8A7Ih_2Xp0xKkluKsVrdX9DQ9rAmwOYskcsJtwY8Cg" style="display: block; padding: 1em 0; text-align: center; "> ហេតុការណ៍នោះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាចាស់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញក្មេងស្រីរងគ្រោះរូបនោះបានឈប់ចុះពីលើម៉ូតូកង់បីមួយគ្រឿងដល់ចំណុចកណ្ដាលស្ពាននាងក៏បានដើរទៅអង្គុយយំព្រមទាំងដៃកាន់ទូរសព្ទដៃ បំណងនឹងលោតទឹកសម្លាប់ខ្លួនដោយឃើញដូច្នេះប្រជាពលរដ្ឋរួមអ្នកធ្វើដំណើរក៏បាននាំគ្នាចុះឃាត់ព្រមទាំងបោះដៃហៅកម្លាំងសមត្ថកិច្ចប្រចាំការគល់ស្ពានរួមជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចកឱ្យចុះមកដល់កន្លែងកើតហេតុនាំគ្នាធ្វើការចាប់ឃាត់ក្មេងស្រីរងគ្រោះរូបនោះ ដោយនាងបានយំននាលដីមិនព្រមឲ្យកម្លាំងសមត្ថកិច្ចឃាត់រូបនាងនោះទេ ព្រមទាំងព្យាយាមមិនឲ្យសមត្ថកិច្ចយកទូរសព្ទពីដៃរបស់នាងទៀតផង ដោយឃើញដូច្នេះសមត្ថកិច្ចក៏នាំគ្នាសម្រេចចាប់នាងលើកដាក់ម៉ូតូដឹកចេញពីលើស្ពានដើម្បីបញ្ចៀសការកកស្ទះរួមទាំងការចោមរោមមើលរបស់អ្នកដំណើរផងនោះ ក៏នាំនាងមកកាន់ប៉ុស្តិ៍ស្រះចកដើម្បីធ្វើការលួងលោមសួរនាំពីរឿងហេតុនៃការប៉ុនប៉ងលោតទឹកនោះផងដែរ។ ខណៈដែលនាំនាងមកដល់ប៉ុស្តិ៍ស្រះចកហើយនោះ នាងក៏នៅតែព្យាយាមប៉ុនប៉ងនឹងរត់ចេញពីប៉ុស្តិ៍ទៀតផងប៉ុន្តែដោយកម្លាំងបាននាំគ្នាឃាត់លួងលោមនាងរហូតនាងសុខចិត្តប្រាប់ពីលេខទូរសព្ទរបស់ឪពុកម្ដាយរបស់នាងថានាងរស់នៅខណ្ឌសែនសុខ។ លុះប្រហែលជាមួយម៉ោងក្រោយមកសមត្ថកិច្ចក៏បានទំនាក់ទំនងទៅឪពុកម្ដាយរបស់នាងបានចុះមកដល់ប៉ុស្តិ៍ស្រះចកទាំងឪពុកនិងម្ដាយនាំគ្នាឃើញកូនបែបនេះក៏នាំគ្នាស្រក់ទឹកភ្នែកហួសចិត្តមិនគួរណាឃើញកូនស្រីគិតខ្លីបែបនេះដូច្នេះសោះគ្រាន់តែម្ដាយរបស់នាងស្ដីបន្ទោសតិចតួចពីរឿងកាន់ទូរសព្ទដៃឆាតចុះឆាតឡើងមិនខិតខំរៀនសូត្រហើយម្ដាយនិយាយដូច្នេះហើយក៏ត្រឡប់ទៅធ្វើការរោងចក្រវិញពេលឮដំណឹងស្រាប់ថាគេប្រាប់ថាកូនរបស់គាត់មកលោតទឹកសម្លាប់បែបខ្លួននេះ នោះសំណាងហើយដែលគេនាំគ្នាជួយឃាត់កូនទាន់ពេលកុំអីហួសពេលបាត់ទៅហើយ។ ក្មេងស្រីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះចនស្រីណន...

Read more

ពួកម៉ាក់សម្លាញ់ប្តូ.រផ្តា.ច់របស់ខ្លួនម្នាក់បែរជាបែកគំនិតទា.ញកូនកំា.បិតចា.ក់បំពង់ក

បាត់ដំបង: ឧស្សាហ៍ជុំគ្នាផឹកសប្បាយតែលើកនេះមកដូចរាល់ដង តែពួកម៉ាក់សម្លាញ់ប្តូ.រផ្តា.ច់របស់ខ្លួនម្នាក់បែរជាបែកគំនិតទា.ញកូនកំា.បិតចា.ក់បំពង់ក ទៅលើពួកម៉ាកដែលកំពុងផឹកឱ្យស្លាប់ក្នុងរង្វង់ផឹកស៊ីយ៉ាងសាហាវព្រៃផ្សៃ។ សមត្ថកិច្ចនគរបាល ស្រាវជ្រាវឃាត់ខ្លួនមនុស្ស ចំនួន ៣ នាក់ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជំរិតទាប្រាក់ ចេញថ្លៃផឹកស៊ី និងទិញគ្រឿងញៀនជក់ ចុងក្រោយ ប្រេះស្រាំ ឈានដល់ការសម្លាប់គ្នា។ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ប្រាប់ ឲ្យដឹងថា÷ ក្រោយករណីឃាតកម្ម ខាងលើ បានកើតឡើងភ្លាម កម្លាំងផ្នែកជំនាញ បានចុះស្រាវជ្រាវ យ៉ាងដុតដៃដុតជើង រហូតឃាត់ខ្លួន បានជនសង្ស័យ...

Read more

គ្រាន់តែរឿងបាត់មីកញ្ចប់! ទាញពូថៅកាប់ទៅលើគ្នាឯង មិនប្រណី

បាត់ដំបង៖ គ្រាន់តែរឿងបាត់ មីកញ្ចប់ដែលជារបស់ហូបសោះក៏កើតជារឿងទំនាស់ហិង្សា បណ្តាលឲ្យបុរសម្នាក់ ទាញពូថៅ កាប់ទៅលើបុរសម្នាក់ទៀត ផ្ទួនៗ ទាំងកំរោល បណ្ដាលឱ្យបុរសរងគ្រោះ រងរបួសធ្ងន់ ដង្ហើមចង្រិត។ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុកថ្មគោល បានប្រាប់ឲ្យដឹងថាៈ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រើប្រាស់ពូថៅ ទាំងកំហឹង ដោយខុស ច្បាប់នេះ បានកើតឡើង នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ...

Read more

ខូចចិត្តបែកបាក់ស្នេហា មកសម្រេចចិត្តយកវិធីបន្សល់ទូកស្បែកជើងនិងកាបូប

ភ្នំពេញ៖ នារីម្នាក់បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋតាមផ្លូវនិងសមត្ថកិច្ច ព្រោះតែខូចចិត្តរឿងស្នេហា បានសម្រេចចិត្ត មកបញ្ចប់ជីវិត ដោយការលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា បន្សល់ទុកតែកាបូប និងស្បែកជើង១គូ ប៉ុណ្ណោះ នៅលើស្ពាន។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ប្រភពព័ត៌មានពីមិត្តភក្ដិរបស់នារី ដែលលោតទឹកសម្លាប់ខ្លួន បានឱ្យដឹងថាៈ នារីដែលលោត ទឹកសម្លាប់ខ្លួននេះ មានគណនីហ្វេសប៊ុក ឈ្មោះ ម៉ាក់ យ៉ាប៊ី អាយុ២៨ឆ្នាំ បច្ចុប្បន្ន...

Read more

ពូកែលើតិកតុកជាអ្នកមាន! ការពិតជាចោរដៃរហ័សប្រើល្បីចណាត់ស្រីទៅកន្លែងស្ងាត់រំលោភហើយប្លន់ទៀត

ភ្នំពេញ៖ នេះបានថា ស្គាល់មុខ តែមិនស្គាល់ចិត្ត! ស្គាល់គ្នាតាមហ្វេសប៊ុក ណាត់ជួបដើរលេង រួចនំាគ្នាដឹកទៅកន្លែងស្ងាត់ៗ ធ្វើសកម្មភាពរំលោភ ហើយក៏រួចលួចទ្រព្យសម្បត្តិស្រីស្នេហ៍ដែលទើបតែស្គាល់គ្នានោះ។ យុវជនម្នាក់បានបានស្គាល់គ្នាជាមួយនារីម្នាក់ដែលមានមុខរបរជាអ្នកម៉ាស្សា កោសជប់ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់មកក៏បានណាត់គ្នាដើរលេងនៅកោះពេជ្រ រហូតដលយប់ពាក់កណ្ដាលអាធ្រាត្រទើបនាំគ្នាចាកចេញ ប៉ុន្តែយុវជនរូបនេះពុំបានដឹកនាងទៅផ្ទះឡើយ បែរជាដឹកទៅកន្លែងស្ងាត់ បន្ទាប់មកឈប់ម៉ូតូ រួចចា.ប់នាងរំលោ.ភរហូតបានសម្រេច ព្រមទាំងលួ.ចយកលុយនិងទូរស័ព្ទរួចគេចខ្លួនបាត់ ។ ក្រោយមកនាងបានដាក់ពាក្យប្ដឹង ហើយនគរបាលខណ្ឌកំបូលបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើបាន។ ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោងប្រម៉ាណ១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចដីវាលមួយកន្លែង ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។នគរបាលបានប្រាប់ថា យុវជនជាជនសង្ស័យខាងលើនោះឈ្មោះ ផេង...

Read more

សមត្ថកិច្ចទម្លាយរឿងរ៉ាវពិតក្រោយម្ចាស់ហាង Mode Store ចូលខ្លួនបំភ្លឺនៅតុលាការ

ភ្នំពេញ៖ ពេលនេះ សមត្ថកិច្ចទម្លាយរឿងរ៉ាវពិតក្រោយម្ចាស់ហាង Mode Store ចូលខ្លួនបំភ្លឺនៅតុលាការហើយក្រោមចោទប្រកាន់លក់ផលិតផលក្លែងក្លាយទាំងអស់ហើយ ដែលលោកស្រី ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Store ដែលមានទីតាំងស្ថិតនៅ ចំណុចផ្ទះលេខ14BC ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានចូលតុលាការបំភ្លឺចំពោះមុខលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណី «នាំចូល រក្សាទុក លក់ទំនិញ...

Read more

ដំណឹងដ៏រន្ធត់ក្រៀមក្រំស្លុតរន្ធត់រំជួលចិត្តជាខ្លាំងចំពោះការយាងសោយព្រះទិវង្គតសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ដំណឹងដ៏រន្ធត់ក្រៀមក្រំស្លុតរន្ធត់រំជួលចិត្តជាខ្លាំងចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិព្រះប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាវេលាម៉ោង ៩:៤០នាទីព្រឹកត្រូវនឹងម៉ោង ៣:៤០នាទីរសៀលម៉ោងនៅរាជធានីភ្នំពេញ ។ ក្នុងព្រះជន្ម៧៧ព្រះវស្សានៅប្រទេសបារាំង ក្នុងពេលដែលព្រះអង្គកំពុងគង់ប្រថាប់ព្យាបាលព្រះរោគ។

Read more

ស្គាល់មុខជើងខ្លាំងទាំង១១នាក់ផ្ទុះអាវុធនៅផ្សាររាត្រីទឹកពុះដែលបាញ់តដៃដាក់សមត្ថកិច្ច

ខេត្តបន្ទាយមានជ័យ : យោងតាមការបង្ហោះ របស់ផេតផ្លូវការ ឈ្មោះ បានសរសេរ បញ្ជាក់ថា នៅរសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យចំនួន១១នាក់ និងវត្ថុតាងទៅតុលាការហើយ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣ និង១៥នាទី នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ករណីនេះ￸បង្កឡើងដោយជនសង្ស័យមួយក្រុម មានគ្នាប្រហែល៣០នាក់ ជិ:រថយន្តចំនួន០៣គ្រឿង...

Read more

ដឹងដំណើរសាច់រឿងពេលក្មេងស្រីសិស្សសាលា១៦ឆ្នាំ ត្រូវក្រុមឃាតករ៦នាក់រំលោភហើយសម្លាប់យ៉ាងសាហាវព្រៃផ្សៃ

ភ្នំពេញ៖ ករណីឃាតកររំលោភសម្លាប់ក្មេងស្រីម្នាក់យ៉ាងសាហាវព្រៃផ្សៃ នៅស្រុកចំការលើ ខេត្តកំពង់ចាម ពេលជនរងគ្រោះកំពុងធ្វើដំណើរចេញពីសាលារៀនមកផ្ទះ ត្រូវកម្លាំងនគរបាលខេត្ដកំពង់ចាម ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនបានម្នាក់ហើយក្នុងចំណោមបក្សពួកប្រហែលមានគ្នា៦នាក់ បន្ទាប់ពីរត់គេចខ្លួនក្រោយធ្វើសកម្មភាពរំលោភសម្លាប់ហើយ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក។ នារីរងគ្រោះឈ្មោះ ឌីម អេងជូ អាយុ១៦ឆ្នាំ កើតឆ្នាំ ២០០៥ ជាសិស្សថ្នាក់ទី ១២ គឺត្រូវបានក្រុមជនល្មើសចាប់រំលោភសម្លាប់នៅវេលាម៉ោង៥ល្ងាចកាពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំកាលើ ខេត្តកំពង់ចាម។ ឃាតកម្មរំលោភបូកហើយសម្លាប់សិស្សសាលាអាយុ១៦ឆ្នាំយ៉ាងព្រៃផ្សៃ បានបង្កឱ្យមហាជននិងបណ្តាញសង្គមមានការប្រតិកម្មក៏ដូចជាខឹងសម្បារចំពោះឃាតកម្មយ៉ាងសាហាវព្រៃផ្សៃនេះណាស់ ដោយស្នើរសុំឱ្យតាមចាប់ក្រុមឃាតករទាំំងនោះឱ្យបាន និងដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ...

Read more

ឃាតកររំលោភសម្លាប់សិស្សស្រីអាយុ១៦ឆ្នាំ ត្រូវចាប់បានហើយ, ស្តាប់មូលហេតុហើយពិតជាហួសចិត្តខ្លាំង

(កំពង់ចាម)៖ ឃាតករំលោភសម្លាប់ក្មេងស្រីម្នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ពេលកំពុងធ្វើដំណើរចេញពីសាលារៀនមកផ្ទះ ត្រូវកម្លាំងនគរបាលខេត្ដកំពង់ចាម ស្រាវជ្រាវចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីរត់គេចខ្លួនក្រោយធ្វើសកម្មភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ជនដៃដល់ដែលកម្លាំងនគរបាលជំនាញចាប់ខ្លួនបាននេះឈ្មោះ ម៉ាប់ កំសត់ ហៅអាលន អាយុ១៦ឆ្នាំ។ ដោយឡែកនារីរងគ្រោះឈ្មោះ ឌីម អេងជូ អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយជនដៃដល់។ ស្នងការនគរបាលខេត្ដកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា បន្ទាប់ពីកំណត់អត្តសញ្ញណជនល្មើសរួចមក...

Read more
Page 17 of 23 1 16 17 18 23
error: Content is protected !!