សង្គម

ព្រឹត្តិការណ៍ធម្មយាត្រាព្រះពុទ្ធសាសនាដ៏ធំលើកទី៣ កំពុងសិក្សារគម្រោងត្រៀមរៀបចំដើម្បីដង្ហែទៅប្រទេសទាំង៧

ភ្នំពេញ ៖ បន្ទាប់ពីធម្មយាត្រា ៥ ដែនដី នៃប្រទេសតាមដងទន្លេមេគង្គ លើកទី២បញ្ចប់ទៅដោយជោគជ័យ សម្រាប់គម្រោងលើកទី៣ នៅឆ្នាំ២០២៤ មានបំណងចង់រៀបចំយ៉ាងធំដល់ទៅ ៧ប្រទេស ដែលក្នុងនោះច្បាស់ណាស់មានកម្ពុជា ឡាវ មីយ៉ានម៉ា វៀតណាម ថៃ និងស្នើសុំការចូលរួមពី ប្រទេស ២ ទៀត គឺឥណ្ឌា និងចិន។ ដើម្បីជាកិច្ចស្វាគមន៍ លោក ស៊ុបប៉ាឆៃ វីរៈភូជុង ជាអគ្គលេខាធិការនៃស្ថាប័នពោធិគៈយ៉ាវិទ្យាល័យ ៩.៨០ បានរៀបចំកម្មវិធីជប់ លៀង...

Read more

ឆបោកទឹកប្រាក់១លានកន្លះត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូលឡើងតុលាការភ្លាមៗ! ជនឆបោករូបនេះ ត្រូវគេស្គាល់ថាមន្ត្រីយោធាទៀត

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ជុំវិញករណី ឆបោក រំលោភលើទំនុកចិត្ត ទឹកប្រាក់ ១,៥០០,០០០$ ទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សៀង សាណា ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ១០៣២ និងជាក្រុមហ៊ុនមេធាវី អេច&អេច ការរិយាល័យចុះបញ្ជីនៅបូរីពិភពថ្មីសែនសុខ ផ្ទះលេខ២៣ ផ្លូវ ១៧ ភូមិ១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តំណាងឲ្យឈ្មោះ ឈិន ធៀនទីង...

Read more

ពិតជាហ៊ានណាស់យកដីរដ្ឋក្នុងតំបន់ឧទ្យានជាតិបូកគោដែលគេហាមហើយមក បន្លំយកលក់ឱ្យក្រុមហ៊ុនគេក្នុងទឹកប្រាក់ជិត៧លានដុល្លារ តែចុងក្រោយជាប់ខ្នោះ

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី ឆបោកប្រាក់ចំនួន ៦,៧០០,០០០ ដុល្លារអាមេរិក ទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជាតំណាងឲ្យក្រុមហ៊ុន វិន ហ៊ិល ស៊ីធី ឯក.ក ។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ តាំង កក់ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេខ១១ ផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តំណាងឲ្យ ក្រុមហ៊ុន វិន ហ៊ិល...

Read more

ច្រើនដល់ម្លឹងលោកព្រះ ! រថយន្តពាក់ស្លាកលេខខេមរភូមិន្ទដឹកគ្រឿងញៀន២០០គីឡូបំណងឆ្លងខេត្ត

ភ្នំពេញ៖ ច្រើនដល់ម្លឹងលោកព្រះ ! រថយន្តពាក់ស្លាកលេខខេមរភូមិន្ទដឹកគ្រឿងញៀន២០០គីឡូបំណងឆ្លងខេត្តបុករថយន្តពីរគ្រឿងជាប់នៅខណ្ឌច្បារអំពៅកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ រថយន្តនីសាន់ពាក់ស្លាកលេខខេមរភូមិន្ទ ដឹកគ្រឿងញៀនចេញពីរាជធានីភ្នំពេញបំណងឆ្លងទៅខេត្តលឿនដូចហោះជ្រុលបុករថយន្ត២គ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំខណៈ សមត្ថកិច្ចចុះពិនិត្យរកឃេីញថ្នាំញៀន២០០គីឡូក្រាម។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកនីសាន់ ពណ៌ត្រេអ៉ី ពាក់ស្លាកលេខខេមរភូមិន្ទ2-1415 បេីកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនដូចហោះខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុករថយន្តម៉ាកព្រូស និងរថយន្តម៉ាកCRV បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ភ្លាមនោះតៃកុងរថយន្តបង្កគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងឃេីញនៅក្នុងរថយន្តបង្កមានកេសបិទជិតសង្ស័យទេីបយកមកត្រួតពិនិត្យនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរកឃេីញមានថ្នាំញៀនចំនួន២០០គីឡូក្រាម។ក្រោយកេីតហេតុភាគីខាងរថយន្តព្រូសនិងរថយន្តCRVសុំយករថយន្តទៅជួសជុលដោយខ្លួនឯងដោយសារតែរថយន្តបទល្មេីសជាអ្នកបង្កទេីបសមត្ថកិច្ចឲ្យភាគីរងគ្រោះយករថយន្តទៅជួសជុលខ្លួនឯងទៅ ដោយឡែករថយន្តបង្កមានទាំងគ្រឿងញៀនសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនល្មេីសយកមកដាក់ទោសតាមច្បាប់៕

Read more

សមត្ថកិច្ចបង្ក្រាបឧក្រិដ្ឋជន៦នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់និងជំរិតទារប្រាក់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទីយប់ កម្លាំងអន្តោប្រវេសន៍ខេត្ត កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចុះបង្ក្រាបបទល្មើសជាក់ស្ដែង ករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ នៅក្រុងខេមរភូមិន្ទ ។ ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានធ្វើតាមបណ្តឹងរបស់ឈ្មោះ Ong Tun Chyian ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ី ក្រោយទទួលបានបណ្តឹងភ្លាមសមត្ថកិច្ចបានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦ នាក់ រួមមាន ៖១/ឈ្មោះ Deng Chentao ភេទប្រុស...

Read more

សមត្ថកិច្ចចាប់បានហើយ ជនទំនើងទាញកាំភ្លើងបាញ់រះធ្វើឱ្យផ្អើលប្រជាពលរដ្ឋ ក្រោយទាស់គ្នារឿងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ បុរសម្នាក់រងរបួសជើងហើយសឹងក្ស័យជីវិតទៀត ភ័យព្រលឹងចុងសក់ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ ផឹកសុីនៅផ្ទះក្បែរនោះ ស្រវឹងស្រាបើករថយន្តកៀរ លុះដល់ពលរដ្ឋអ្នកភូមិឃាត់រថយន្តសាកសួរ ស្រាប់តែដកអាវុធខ្លី បាញ់ផ្ជុចដីប្រឡោះជើង ចំនួន២គ្រាប់ ហើយបើករថយន្តគេចទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋអ្នកភូមិ កម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថចុះទៅសាកសួរដល់ទីតាំងខាងលើ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២២នៅតាមផ្លូវលំ ស្របផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់យប់ថ្ងៃដដែល សមត្ថកិច្ចនគរបាលតាមឃាត់ជនសង្ស័យនិងបក្ខពួកម្នាក់ទៀតបាន ។...

Read more

បែកធ្លាយអ្នករកស៊ីម្នាក់ប្រើឥទ្ធិពលឧកញ៉ាដ៏ល្បីឈ្មោះបំពានច្បាប់ចាក់ដីលុបសមុទ្រនិងសង់សំណង់រឹងមាំបំផ្លាញព្រៃកោងកាង

ភ្នំពេញ ៖ អ្នកជំនួញម្នាក់ (សុំមិនបញ្ចេញឈ្មោះ) និងនៅជាមួយឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ បានកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ។ ប្រជាពលរដ្ឋដែលរស់នៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុងបានសម្តែងការមិនសុខចិត្តចំពោះអ្នកមានអំណាច មានលុយកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រធ្វើជាកម្មសិទ្ធិ។ ហើយបានសំណូមពរឲ្យថ្នាក់លើចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងនេះផង។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា អ្នកដែលអាងអំណាច និងអាងខ្នងឧកញ៉ាកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំសំណង់ស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង គឺជាអ្នកជំនួញម្នាក់ និងមានតួនាទីខ្ពស់នៅក្នុងក្រុមហ៊ុនមួយ (សុំមិនបញ្ចេញឈ្មោះ) ។ ហើយនៅពេលមន្ត្រីជំនាញមួយចំនួនចុះទៅ គឺគេបានប្រើប្រាស់ឥទ្ធិពលទឹកលុយឲ្យទៅមន្ត្រីទាំងនោះជាថ្នូរបិទបាំងរឿងអាស្រូវមួយនេះ។...

Read more

ផ្ទុះករណីបាញ់បោះ គំរាមប្រជាពលរដ្ឋ បង្កភ្ញាក់ផ្អើល ពេលនេះសមត្ថកិច្ចកំពុងចុះអន្តរគមន៍

មានករណីបុរស២នាក់ ជិះរថយន្តសេរី ទំនើប Jeep បើកកៀរ ប្រជាពលរដ្ឋ ព្យាយាមបើករត់ ត្រូវបានប្រជាពលរដ្ឋ ឃាត់ បាន ស្រាប់ តែដកកាំភ្លើង បាញ់ មេឃ ២គ្រាប់គំរាមរួចជិះរត់បាត់ស្រមោល ។ភ្ញាក់ផ្អើល នៅវេលាម៉ោង ប្រហែល២រសៀល ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ https://youtu.be/3I6jofAOb2I

Read more

ទុក្ខជាន់ទុក្ខ! តារាសម្តែងប្រុសលោក ខេន​ ជួបទុក្ខធំបាត់បង់ឪពុកជាទីស្រលាញ់ ស្របពេលគ្មានលុយធ្វើបុណ្យទៅទៀត

ភ្នំពេញ៖ តារាសម្តែងប្រុសលោក ខេន ដែលមហាជនស្គាល់ភាគច្រើនតាមរយៈរឿងភាគរបស់ស្ថានីយទូទស្សន៍ជាច្រើននោះ ពេលលោកជួបទុក្ខធំបានបាត់បង់ឪពុកជាទីស្រលាញ់របស់លោក ខណៈពេលនេះលោកនិងក្រុមគ្រួសារក៏ខ្វះខាតរឿងលុយធ្វើបុណ្យ តាំងពីពិធីរៀបចំបូជាសព រហូតធ្វើបុណ្យ៧ថ្ងៃ។ ជាតារាសម្តែងប្រុសមួយរូប ក្នុងវិស័យសិល្បៈជិត១០ឆ្នាំមកហើយ បែរជាជួបរឿងអកុសលបាត់បង់ឪពុក ជាទីស្រលាញ់ទាំងដែលមិនទាន់បានបម្រើអ្នកមានគុណអោយអីលទ្ធភាពផង ស្រាប់តែលាចាកលោកចោលកូនចៅទៅហើយ ហើយពេលនេះលោកសល់តែម្តាយចាស់តែម្នាក់ទៀតប៉ុណ្ណោះ។ អ្វីដែលកំសត់នោះ ថ្ងៃលោកឪពុករបស់តារាសម្តែងលោក ខេន ទទួលមរណៈភាពកាលពីថ្ងៃទី៣០តុលា គឺមានត្រឹមតែមិត្តសិល្បៈតែប៉ុន្មាននាក់ប៉ុណ្ណោះ មិនដល់គ្នា២០នាក់ឡើយ មើលទៅរោងបុណ្យពិតជាកំសត់ពេក សម្រាប់លោក ខេន។ ជាតារាសម្តែងប្រុស ដែលបានឈរជើងក្នុងវិស័យសិល្បៈអស់រាប់ឆ្នាំមកហើយ បែរជាញាត្តិមិត្ត អ្នកសិល្បៈដូចគ្នា មើលសូវអើពើ ឡើយ ខណៈលោក...

Read more

អ្នកនាង ម៉ូលីកា ទទួលស្គាល់កំហុសនិងបកស្រាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកគ្នាខូតខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១២ជាងរំលងអាធ្រាតឈានចូលថ្ងៃទី២ ខែវិច្ចិការ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ត្រង់ចំណុចស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរថយន្តស៊េរីទំនើបម៉ាក BMW របស់អ្នកនាង ម៉ូលីកា បានបើកបុករថយន្ត Highlander។ នេះបើយោងតាមកាំមេរ៉ាសុវត្ថិភាពចាប់បាន។ រថយន្តស៊េរីទំនើបម៉ាក BMW របស់អ្នកនាង ម៉ូលីកា ជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានបើកលឿនបំពានស្តុបមិនគោរពច្បាប់ចរាចរណ៍ជ្រុលទៅបុករថយន្តហាយឡែនឌ័របើកបត់ឆ្លងផ្លូវចំពាក់កណ្តាលកង់ខាងក្រោយផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ អ្នកនាង ម៉ូលីកា ជាអ្នករកស៊ីអនឡាញដែលមានក្រុមហ៊ុនជាច្រើនក្នុងដៃបានផ្តល់ការបកស្រាយតាមទូរសព្ទដល់សារព័ត៌មានយើងខ្ញុំឱ្យដឹងថា អ្នកនាងពិតជាបានបើកបុកពិតមែន ហើយពេលនោះ នាងបើកតែម្នាក់ប៉ុណ្ណោះ។ មូលហេតុដែលបង្កហេតុការណ៍នេះ ដោយសារតែនាងបើកបរលឿនខ្វះការប្រុងប្រុង...

Read more
Page 3 of 23 1 2 3 4 23
Plugin Install : Widget Tab Post needs JNews - View Counter to be installed
  • Trending
  • Comments
  • Latest
error: Content is protected !!