សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានបង្ហោះសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមប្រើប្រាស់នូវពាក្យសម្តីជាមួយអ្នកដទៃ ពិសេសជាមួយស្ត្រីភេទ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរ។ ការចេញមកអំពាវនាវយ៉ាងដូច្នេះ បន្ទាប់ពីក្នុងមួយរយៈនេះ សម្តេចនាយករដ្ឋមន្ត្រី សង្កេតឃើញមានសកម្មភាព ឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី គិតថាអ្នកដែលធ្វើសកម្មភាព ឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ ពីសំណាក់អ្នកមើល ឬអ្នកស្ដាប់ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន...
Read moreភ្នំពេញ ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកិច្ចការនារី ។ ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាពីចំណុចសំខាន់ៗមួយចំនួន...
Read more(ខេត្តកំពត) ៖ ករណីឃាតកម្មបាញ់សំលាប់បងស្រីថ្លៃ និងបងស្រីជីដូនមួយ ដែលជាសមាជិកក្រុមគ្រួសាររបស់ខ្លួនឱ្យស្លាប់២នាក់ភ្លាមៗនៅស្រុកអង្គរជ័យ ខេត្តកំពត គឺដឹងមូលហេតុច្បាស់លាស់ហើយក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនបានសម្រេច។ លោកឧត្តមសេនីយ៍ ស្នងការ ប៉ូលិស ខេត្តកំពត បានឲ្យដឹងថា អំពើឃាតកម្ម ផ្តើមចេញពីគំនុំ បា..ញ់បងស្រីថ្លៃ និងបងស្រីជីដូនមួយ ស្លា..ប់ ២នាក់ រួចខ្មាន់កាំភ្លើងបា..ញ់ខ្លួនឯង តាមក្រោយ តែមិនស្លាប់ វេលាម៉ោង ១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត...
Read more(កំពត)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ពាក់ព័ន្ធការបោកប្រាស់លុយប្រជាពលរដ្ឋជិត៤០លានដុល្លារ ដើម្បីឲ្យទិញដីឡូតិ៍របស់ខ្លួន។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅរសៀលថ្ងៃនេះ មន្ដ្រីជាន់ខ្ពស់សាលាដំបូងខេត្តកំពត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយបញ្ចប់ការសួរនាំ តាមការចោទប្រកាន់របស់តំណាងអយ្យការនោះ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពត បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន»។ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បង្គាប់៖១ . ភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ជា...
Read more(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានករណីប្រើអំពើហឹង្សា វាយដំ ជេរប្រមាថ គម្រាមបាញ់សម្លាប់មួយ ដោយបុរសជាស្វាមី ដែលគេស្គាល់យ៉ាងច្បាស់ថា ជានាយប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រោង បានប្រើហឹង្សាយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ ទៅលើភរិយា មិនតែប៉ុណ្ណោះថែមទាំងគម្រាមសម្លាប់សម្លាប់ភរិយានិងកូនថែមទៀត។ រៀបរាប់ទាំងទឹកភ្នែកនិងអារម្មណ៍ភ័យខ្លាចផងនោះ អ្នកស្រី អ៊ុំ ឡានី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ច្រើនឆ្នាំហើយដែលអ្នកស្រី បានរងអំពើហឹង្សាពីស្វាមី មានទាំងវាយដំ ពេលខ្លះធ្ងន់ធ្ងរស្ទើរតែស្លាប់ ជេរប្រមាថ និងគម្រាមសម្លាប់ច្រើនដងហើយ រឿងរ៉ាវដែលអ្នកស្រីជួបវាធ្វើឲ្យអារម្មណ៍ អ្នកស្រីតក់ស្លុត មិនហ៊ានតតាំង ឬប្រាប់ទៅមនុស្សជុំវិញខ្លួនឲ្យជួយទេ បានត្រឹមរស់នៅទាំងភ័យខ្លាច ឈឺចាប់ អារម្មណ៍មួយទាល់តែអ្នកបានជួបផ្ទាល់ទើបដឹងថា...
Read moreភ្នំពេញ៖ ហេតុការណ៍ទំនាស់សម្តីបានកើតដោយសារតែរថយន្តមួយគ្រឿងបានបើកមកដល់ចំផ្ទះគេ ដែលមានប្រជាពលរដ្ឋនៅឈរច្រើនគ្នាហើយ រថយន្តមួយនេះបានបើកហ្វាភ្លើងរថយន្តខ្លាំងមិនបង្អន់ឡើយ បង្កឱ្យហ្វាចាំភ្នែកខ្លាំង ទើបអ្នកភូមិនាំគ្នាស្រែកថាឱ្យម្ចាស់រថយន្ត។ ប៉ុន្តែម្ចាស់រថយន្តខាងលើនេះ បានច្រឡោនិងខឹងសម្បាយ៉ាងខ្លាំងរហូតដល់កើតជាជម្លោះទាស់គ្នាជេរប្រមាថដល់អ្នកភូមិ ដោយមានស្រែកគំរាមរកទាញកំភ្លើងបាញ់ផងដែរ។ នេះបើយោងតាមការបញ្ជាក់ក្នុងវិឌីអូរបស់គណនីហ្វេសប៊ុកឈ្មោះថា Makara FT Kem។ ជម្លោះរកស្រែកគំរាមរកទាញកាំភ្លើងបាញ់អ្នកភូមិកើតចេញពីរឿងបើកភ្លើងហ្វាឡានខ្លាំងនេះ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣៕ https://youtu.be/a2a2_1tqkJA
Read moreខេត្តបន្ទាយមានជ័យ ៖ កូនជាងបាញ់ថ្នាំម្នាក់បានលួចរថយន្តចេញពីការ៉ាសមួយគ្រឿងម៉ាករ៉ង់រ៉ូវែរចេញពីរាជធានីភ្នំពេញ មកឈប់ចាក់សាំងនៅចំណុចស្រុកព្រៈនេត្រព្រៈ តែអត់លុយឱ្យគេក៏បើករថយន្តរត់ តែត្រូវសមត្ថកិច្ចចាប់បាន កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅឃុំរហាល ស្រុកព្រៈនេត្រព្រៈ ខេត្តបន្ទាយមានជ័យ ។ ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ទូ គីម អាយុ៣៣ឆ្នាំ រស់នៅភូមិ១៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជាមួយវត្ថុតាងរថយន្តមួយគ្រឿងម៉ាក RANGE ROVER ដែលពាក់ផ្លាក់លេខភ្នំពេញ 2BT-5818។ មុនពេលឃាត់ខ្លួនជនសង្ស័យនេះបាន ដោយសារតែរថយន្តអស់សាំង ហើយជននេះបើកចូលចាក់សាំងនៅការ៉ាស់មួយកន្លែងក្នុងឃុំរហាល...
Read moreខេត្តមណ្ឌលគិរី÷ សកម្មភាពដឹកឈើចេញពីតំបន់ព្រៃអភិរក្សកែវសីមានៅតែកើតមានជាបន្តបន្ទាប់ តាមរយៈម៉ូតូនិងរថយន្ត។ គ្រប់ច្រកចេញសុទ្ធតែមានដំណើរការនៃការដឹកឈើចេញយ៉ាងស្ងៀមស្ងាត់ បន្ទាប់ពីពួកគេបានបង់លុយឲ្យក្រុមមន្ត្រីនៃតំបន់អភិរក្សកែវសីមា។ ប្រភពបានឲ្យដឹងថា តូចស៊ីតាមតូចធំស៊ីតាមធំ ទៅតាមតួនាទីនៃមន្ត្រីដែនអភិរក្សកែវសីមាជាមួយនឹងពួកឈ្មួញរកស៊ីដឹកឈើ។ តំបន់អភិរក្សកែវសីមា គ្របដណ្ដប់លើស្រុកកែវសីមាទាំងមូលនិងផ្នែកខ្លះនៃស្រុកអូរាំង។ ចាប់ពីស្រុកអូរាំងនៃស្នាក់ការបរិស្ថានអូរាំងក៏ដូចជាស្នាក់ការបរិស្ថានរកាថ្មីគឺមានរថយន្តដឹកឈើចេញឆ្លងកាត់មុខស្នាក់ការនោះជារៀងរាល់យប់។ ឈ្មួញសំខាន់ៗដឹកឈើតាមរថយន្តសាំយ៉ុង,រថយន្តកាមរីបាឡែននិងរថយន្តធុនត្រា ។នៅស្នាក់ការរកាថ្មី ពួកឈ្មួញដឹកឈើឆ្លងកាត់មុខទីស្នាក់ការតែ ម្ដង។ នៅទីនេះមានឈ្មួញម្នាក់ដឹកឈើផ្ដាច់មុខគឺលោកលីន ដែលធ្វើសកម្មភាពជាប្រចាំរាល់យប់។ ពួកគេដឹក ឈើតាមរថយន្តសាំយ៉ុងកាត់ក្បែររបងវត្តឆ្ពោះមកស្រុកកែវសីមា ។ នៅច្រកអណ្ដូងក្រឡឹងជាប់របងស្នាក់ការបរិស្ថានអូរាំងក៏មានសកម្មភាពដឹកឈើចេញជារៀងរាល់យប់ដែរ។ នៅទីនោះគឺមានឈ្មួញម្នាក់មិនប្រាប់ឈ្មោះដល់អ្នកកាសែតដែលធ្វើសកម្មភាពជាប្រចាំ ដោយបានបង់សួយសារជូនមន្ត្រីបរិស្ថាននៅទី នោះតាមលទ្ធភាពជាក់ស្ដែង ប៉ុន្តែឈ្មួញរូបនេះអះអាងថា បានបង់ប្រាក់ជូនលោកនាយក ដែនជម្រកសត្វ ព្រៃកែវសីមាប្រចាំខែ។ ឈ្មួញម្នាក់នេះមិនប្រាប់ថា តើនាយកដែនជម្រកសត្វព្រៃកែវសីមាជានរណានិងបង់ប្រាក់ប៉ុន្មាននោះទេក្នុងមួយខែៗ។យ៉ាង...
Read moreសេចក្តីរាយការណ៍ព័ត៌មានបឋម៖ ឈ្មោះ កប ស្រីនី អាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ភូមិស្ទឹងវែង សង្កាត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបុរសជាប្តី ដែលប្រចណ្ឌ ខ្ទប់ច្រមុះ ឲ្យថប់ដង្ហើមស្លាប់ ហើយបើកឡាន ទម្លាក់ទឹកព្រែក នៅចំណុច ចាំលុង ភូមិតាចាត ឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវអ្នកនេសាទ ប្រទះឃើញ នៅវេលាម៉ោង...
Read moreភ្នំពេញ៖ សាហាវណាស់! ប្រពន្ធជួលឃាត.ក ក្នុងតម្លៃ១,០០០ដុល្លារ សម្លា.ប់ប្ដីខ្លួនឯង ពេលនេះសមត្ថកច្ចបំបែកសំណុំរឿងបានហើយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កាលពីថ្ងៃទី១៤ ខែមករា...
Read more