កីឡា

ផ្លូវសម្រាប់រថយន្តស៊ីហ្គេម២០២៣ ត្រូវបានកំណត់ជាអាទិភាពដើម្បីដឹកជញ្ជូនអត្តលិកឲ្យរលូន

CAMSOC-ភ្នំពេញ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគាំទ្រខាងក្រៅពីគល់ស្ពានជ្រោយចង្វារបាញ់ឆ្ពោះទៅមហាវិថីឈ្នះឈ្នះដល់ពហុកីឡដ្ឋានជាតិមរតកកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនឹងត្រូវសាងសង់ និងជួសជុលកែលម្អមុនពេលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់។ ចំណែក ផ្លូវ១ខ្សែសម្រាប់ស៊ីហ្គេម ២០២៣ នឹងត្រូវបានកំណត់អាទិភាព ក្នុងចំណោមផ្លូវស្របគ្នាជាច្រើនខ្សែ ដើម្បីបង្ការគ្រោះថ្នាក់ និងដឹកជញ្ជូនប្រតិភូ អត្តពលិកមកប្រកួតឲ្យទាន់ពេលវេលា។ CAMSOC-ភ្នំពេញ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគាំទ្រខាងក្រៅពីគល់ស្ពានជ្រោយចង្វារបាញ់ឆ្ពោះទៅមហាវិថីឈ្នះឈ្នះដល់ពហុកីឡដ្ឋានជាតិមរតកកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនឹងត្រូវសាងសង់ និងជួសជុលកែលម្អមុនពេលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់។ ចំណែក ផ្លូវ១ខ្សែសម្រាប់ស៊ីហ្គេម ២០២៣ នឹងត្រូវបានកំណត់អាទិភាព ក្នុងចំណោមផ្លូវស្របគ្នាជាច្រើនខ្សែ ដើម្បីបង្ការគ្រោះថ្នាក់...

Read more

លន បញ្ញា៖ ក្ដីស្រមៃខ្ញុំ គឺចង់យកមេដាយមាស ស៊ីហ្គេម២០២៣ នៅកម្ពុជា

CAMSOC-ភ្នំពេញ៖ «ក្ដីស្រមៃខ្ញុំ ចង់វ៉ៃនៅ ស៊ីហ្គេម២០២៣ នៅស្រុកខ្មែរ ហើយចង់យកមេដាយមាសទៀត»។ នេះជាសម្ដីរបស់កីឡាករជម្រើសជាតិ Kickboxing លន បញ្ញា អតីតម្ចាស់មេដាយប្រាក់ ឆ្នាំ២០២២ កាលស៊ីហ្គេម នៅវៀតណាម។ ជើងខ្លាំងក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម បានរៀបរាប់មកកាន់ cambodia2023.com ថា ខ្លួនពិតជាមានក្ដីស្រមៃដ៏ធំ គឺចង់យកមេដាយមាសជូនជាតិ សម្រាប់ស៊ីហ្គេម នាឆ្នាំក្រោយ។ ប៉ុន្តែយ៉ាងណា ក្ដីស្រមៃមួយនេះ ខ្លួនមិនហ៊ានអះអាងថា នឹងសម្រេចបាន ឬយ៉ាងណានោះឡើយ ដ្បិតថាកីឡាករជម្រើសជាតិគ្រប់ប្រទេស...

Read more

ឈុត សេរីវ៉ាន់ថង បន្តភាពខ្លាំងហើយរឹតតែខ្លាំងជាងលើកទី១ បើទោះបីជាប៉ះអ្នកលេងកាំភ្លើងភ្លោះ វាន់ វឿន (មានវិឌីអូពេញ)

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានចាប់ដំណើរការធ្វើឈានដល់សប្តាហ៍ទី៣ ដោយលើកនេះក្នុងពូល ឈុត សេរីវ៉ាន់ថង បានប៉ះជាមួយ វ៉ាន វឿន ។ លើកនេះពិតជាល្អមើលព្រោះកីឡាករ ឈុត សេរីវ៉ាន់ថង នៅតែបន្តភាពខ្លាំងហើយរឹតតែខ្លាំងជាងលើកទី១ទៅទៀត ដោយលើកទី២នេះ បើទោះបីជាប៉ះអ្នកលេងកាំភ្លើងភ្លោះ វាន់ វឿន ដែលកីឡាករមានបទពិសោធន៍ក៏ដោយ ក៏នៅតែបំបាក់បានសម្រេច។ ទស្សនាវិឌីអូកិច្ចសំភាសន៍និងការប្រកួតពេញ៖ https://www.youtube.com/watch?v=yWXchUURY6Q សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ...

Read more

រិន ដេវិត ធ្វើឱ្យកក្រើកសង្វៀនប្រដាល់តែម្តង ក្រោយទាត់បំបាក់ សៀវ ង៉ុយ ឱ្យដួលចាញ់ភ្លាមៗក្នុងទឹក៤យ៉ាងធ្ងន់ធ្ងរ (មានវិឌីអូពេញ)

ភ្នំពេញ៖ លើកទី២នេះអាចសម្រេចហើយ ក្រោយចាញ់លើកទី១យ៉ាងធ្ងន់ធ្ងរនូវការប្រកួតជុំទី១ក្នុងការដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដោយកីឡាករ រិន ដេវិត បានធ្វើឱ្យកក្រើកសង្វៀនប្រដាល់តែម្តង ក្រោយទាត់បំបាក់ សៀវ ង៉ុយ ឱ្យដួលចាញ់ភ្លាមៗក្នុងទឹក៤យ៉ាងធ្ងន់ធ្ងរ។ ការប្រកួតលើកទី២របស់ រិន ដេវិត មកប៉ះ សៀវ ង៉ុយ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលនិងមានសង្ឃឹមឡើង ក្រោយបបានយកឈ្នះ សៀវ ង៉ុយ ដោយទាត់បំបាក់ចំកំភ្លៅចុករមួលដួលភ្លាមៗក្នុងទឹកទី៤ ធ្វើឱ្យបោះបង់ការប្រកួត ធ្វើឱ្យ...

Read more

វាយមិនដកថយឡើយព្រោះចង់ឡើងដណ្តើមខ្សែរក្រវ៉ាត់សម្តេចពិជ័យសេនា ទៀ បាញ់! សូត្រ វាសនា VS ពុទ្ធ សំបូរ, គង់ ហូវ VS ឃីម បូរ៉ា (មានវិឌីអូពេញ)

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានចាប់ដំណើរការធ្វើឈានដល់សប្តាហ៍ទី២ហើយ ដោយថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ សង្វៀនប្រដាល់ TV5 នៅព្រែកកំពឹស គូដណ្តើមខ្សែរក្រវ៉ាតសម្តេចពិជ័យសេនា ទៀ បាញ់ ដល់ខ្លាំងមាន២គូទៀតនឹងប៉ះគ្នា។ ២គូក្នុងពូលវាយដើម្បីឈ្នះសន្សំពិន្ទុគឺមាន៖ ទី១. កីឡាករ សូត្រ វាសនា ប៉ះគ្នាជាមួយកីឡាករ ពុទ្ធ សំបូរ ដោយគូនេះបានធ្វើឱ្យមហាជនទាំងនៅលើកញ្ចក់ទូរទស្សន៍លេខ៥ឧបត្ថម្ភធំដោយ ខារ៉ាបាវ ពិតជារន្ធត់និងនាំគ្នាស្រែកហូរ...

Read more

ខ្លាំងប៉ះខ្លាំងនៅលើសង្វៀនដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ នាល្ងាចថ្ងៃទី២តុលានេះ

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានចាប់ដំណើរការធ្វើឈានដល់សប្តាហ៍ទី២ហើយ ដោយថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ សង្វៀនប្រដាល់ TV5 ព្រែកកំពឹស គូដណ្តើមខ្សែរក្រវ៉ាតសម្តេចពិជ័យសេនា ទៀ បាញ់ ដល់ខ្លាំងមាន២គូទៀតនឹងប៉ះគ្នា។ សូមទស្សនាឈ្មោះកីឡាករជើងខ្លាំងដែលនឹងប៉ះគ្នា៖ សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែវាត់ «ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ» ដោយបានចម្រាញ់កីឡាករជើងខ្លាំង ៨រូប លើប្រភេទទម្ងន់...

Read more

មនុស្សមិនតិចឡើយគឺជាង១ពាន់នាក់ចូលរួមរត់ប្រណាំងអបអរព្រឹត្តិការណ៍ Asian Games Hangzhou 2022 ក្នុងទីក្រុងភ្នំពេញ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំងលក្ខណៈសប្បាយៗដែលមានឈ្មោះថា OCA Fun Run នឹងចាប់ផ្ដើមដំណើរការនៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ ស្អែកនេះនៅជុំវិញតំបន់សណ្ឋាគារសុខារ៉េស៊ីដង់ ដែលមានមហាជនចំរុះជាតិសាសន៍ជាង១០០០នាក់ចូលរួមរត់កម្សាន្តដើម្បីអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិន និងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើនបានមានប្រសាសន៍កាលពីរសៀលថ្ងៃទី ១ខែតុលានេះថា៖ នាថ្ងៃស្អែកនេះនឹងមានការចូលរួមរត់ពីសំណាក់ភ្ញៀវជាតិនិង អន្តរជាតិជាង១០០០នាក់...

Read more

NOCC គ្រោងរៀបចំមហាសន្និបាត ខែក្រោយនេះ ដើម្បីទិសដៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមម២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងបន្ដនិរន្ដរភាពការគ្រប់គ្រង និងដឹកនាំសម្រាប់អាណត្តិថ្មីទៀត ដើម្បីធានាបាននូវចរន្ដការងារក្នុងទិសដៅឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ដែលបានពិភាក្សាគ្នាអំពីការត្រៀមធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០១៨-២០២២ បន្ដអាណត្តិទី៨ ឆ្នាំ២០២២-២០២៦ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាចុងខែតុលាខាងមុខ។ ដោយគោរពតាមធម្មនុញ្ញរបស់គណៈកម្មាធិការអូឡាំពិកអាស៊ី...

Read more

តំណាង OCA វាយតម្លៃខ្ពស់ចំពោះការត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាតលើកទី៤១របស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ (41st OCA General Assembly) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារចុងក្រោយ សម្រាប់ការត្រៀមរៀបចំមហាសន្និបាត OCA ចាប់ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីផងដែរ ក្នុងនោះលោក Tony Tarraf ប្រធានផ្នែកអភិវឌ្ឍន៍អត្តពលិក និងគម្រោងពិសេសរបស់ OCA...

Read more

ឯកឧត្តមថោង ខុន៖ «អ្នកស្ម័គ្រចិត្តនៅឆ្នាំ២០២៣គឺជា DNA Of The Games»

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកអ្នកស្ម័គ្រចិត្ត គឺជា DNA Of The Games បានន័យថា គឺជាមនុស្សដ៏សំខាន់ ដើម្បីគ្រប់គ្រង និងដឹកនាំសកម្មភាព ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយស្នាមញញឹម និងកិត្តិយសជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការអ្នកស្ម័គ្រចិត្ត ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍...

Read more
Page 3 of 5 1 2 3 4 5
Plugin Install : Widget Tab Post needs JNews - View Counter to be installed
  • Trending
  • Comments
  • Latest
error: Content is protected !!